Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ គណៈកម្មការ​ពាណិជ្ជក​ម្ម​សហគម​អឺរ៉ុប ធ្វើការ​សម្រេចចិត្ត​លើ ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក អ៊ូ ច័ន្ទ​រ័ត្ន នៅ​ថ្ងៃទី​១១ កុម្ភៈ ២០២០ បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​កថា
​ថ្ងៃទី​១២ កុម្ភៈ​នេះ​ជា​ថ្ងៃ​ដែល​គណៈកម្មការ​ពាណិជ្ជ​កម្ម​សហគម​អឺរ៉ុប ធ្វើការ​សម្រេចចិត្ត​លើ ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា​។

​លោក​បន្តថា បើ​កម្ពុជា​មិនត្រូវ​បានដាក់​ទណ្ឌកម្ម​ដោយ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេនោះ វា​ជាការ​ប្រសើរ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ តែ​ផ្ទុយទៅវិញ បើសិនជា EBA ត្រូវបាន​ផ្តាច់​ដោយ ផ្នែក​ខ្លះ ឬ​ទាំងស្រុង សុទ្ធតែ​នឹង​ធ្វើអោយប៉ះពាល់ តិច​ឬ​ច្រើន ក្នុង​រយៈពេល​ឆាប់ ឬ​វែង ជាមិនខាន​។ ប​បើសិនជា​មានការ​ផ្តាច់ EBA មែន តើ​ការសម្រេចចិត្ត​ផ្តាច់​នេះ​អាចជា​កម្មវត្ថុ​នៃ​ការផ្លាស់ប្តូរ​នយោបាយ​ការបរទេស​របស់ EU ចំពោះ​កម្ពុជា​ឬទេ​? តើ EU នៅតែ​បន្ត​បើកទ្វារ​ទីផ្សារ​សម្រាប់​កម្ពុជា​រហូត​ឬទេ បើសិនជា​គ្មាន​ការផ្លាស់ប្តូរ​ឥរិយាបថ​ណាមួយ​សោះ​? តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋអាមេរិក អាច​នឹងមិន​ពិចារណា​ដូច EBA ដែរ​ទេ​?

​លោក​បញ្ជាក់ថា
​ក្នុង​កាលៈទេសៈ​មួយ​នេះ ខ្ញុំ​ពិតជា​មានការ​ព្រួយ​បារ​ម្មណ៍​ណាស់ ដោយ​ស្របពេល​និង​ការសម្រេចចិត្ត លើ EBA របស់ EU ប្រទេស​ចិន​ដែលជា​ក្តី​សង្ឃឹមថា​ជា​បង្អែក​ដ៏​ធំ​របស់​កម្ពុជា កំពុង​រង​នូវ​វិបត្តិ​វាយប្រហារ​ដោយ មេរោគ កូ​រ៉​ណា (Coronavirus)​។

​លោក​ថា ខ្ញុំ​សង្ឃឹមថា​គណកម្មកា​រពា​ណិ​ជ​កម្ម​អឺរ៉ុប​ធ្វើការ​សម្រេចចិត្ត ដោយមាន​ការយោគយល់​ដល់​ហេតុផល និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ពលរដ្ឋ​ថា បើសិន​បើ​ពេលខាងមុខ​នេះ មាន​រោងចក្រ​មួយចំនួន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន គឺ​មិនមែន​ដោយសារ​រឿង EBA នោះទេ សូមកុំ​មានការ​យល់ច្រឡំ​។ មិនមាន​ការព្រួយបារម្ភ​រឿង​បាត់ EBA នោះទេ យើង​ត្រូវ​រៀន​ដកដង្ហើម និង​រៀន​រស់​ដោយ​ខ្លួនឯង កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព ទៅ​ដោះដូរ​នឹង​ជំនួយ​ពី​បរទេស​ឡើយ​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ នៅតែ​មួយ​ថ្ងៃមុន​សហភាព​អឺរ៉ុប ធ្វើ​សេចក្ដីសម្រេច​ជុំវិញ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ឬ EBA ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេ​ជោ​នាយករ​ដ្ធ​មន្ត្រី បានបញ្ជាក់​ផងដែរ​ថា នៅពេល​ខាងមុខនេះ អាច​នឹងមាន​រោងចក្រ​មួយ ត្រូវ​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន ដោយសារតែ​ខ្វះ​វត្ថុធាតុដើម​ដែល​នាំ​ពី​ចិន​មក ដោយ​រោងចក្រ​ផលិត​វត្ថុធាតុដើម​មួយចំនួន នៅ​ប្រទេស​ចិន​ត្រូវ​បិទទ្វារ​ដោយសារ​បញ្ហា​ជំងឺ​កូ​រូ​ណា​នេះ​។ ដូច្នេះ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា បើសិន​បើ​ពេលខាងមុខ​នេះ មាន​រោងចក្រ​មួយចំនួន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​នោះ គឺ​មិនមែន​ដោយសារ​រឿង EBA នោះទេ សូមកុំ​មានការ​យល់ច្រឡំ​។ សម្តេច​តេ​ជោ​មិនមាន​ការព្រួយបារម្ភ​រឿង​បាត់ EBA នោះទេ យើង​ត្រូវ​រៀន​ដកដង្ហើម និង​រៀន​រស់​ដោយ​ខ្លួនឯង កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព ទៅ​ដោះដូរ​នឹង​ជំនួយ​ពី​បរទេស​ឡើយ កម្ពុជា​ត្រូវការ​សន្តិភាព និង​មាន​ឯករាជ្យភាព​របស់ខ្លួន​។ សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​កម្ពុជា​សុខចិត្ត​ទទួល​ទណ្ឌកម្ម​នយោបាយ និង​សេដ្ឋកិច្ច​ពី​ប្រទេសក្រៅ​លើក​នេះ​។ ហេតុអ្វី​បានជា​មិន​ហ៊ាន​លេង មិនមែនជា​សារ​នយោបាយ​ផ្ចាញ់ផ្ចាល​ទេ ក៏ប៉ុន្តែ អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​យើង​កុំ​ឲ្យ​មានការ​តក់ស្លុត​ឲ្យ​សោះ​។ ប្រទេស​របស់​យើង យើង​ជា​ម្ចាស់​ប្រទេស យើង​ត្រូវមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​របស់​យើង​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ចំពោះ​បញ្ហា​ការដក ឬ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ ហៅ​កាត់​ថា EBA នេះ​ពី​កម្ពុជា សម្តេច​នឹងមិន​ស្នើ​ឲ្យ​អឺរ៉ុប​រក្សាទុក ឬ​ដក​នោះទេ​។ តែ​សម្តេច​នៅតែ​រក្សា​ជំហរ មិន​យក​អធិបតេយ្យ​ជាតិ និង​ឯករាជ្យ ទៅ​ដោះដូរ​នឹង​អ្នកណា​នោះឡើយ​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​បញ្ជាក់ថា​៖ «​សូម​ប្រជាពលរដ្ឋ​កម្ពុជា​គិត​ឲ្យ​បានច្បាស់លាស់​ថា​ពេលនេះ​កម្ពុជា​ត្រូវការ​អ្វី​ពិតប្រាកដ​។ កម្ពុជា​ត្រូវការ​សន្តិភាព មិនអាច​ឲ្យ​អ្នកណា​បំផ្លាញ​សន្តិភាព​បានទេ​។ បើទោះបី​បង់ថ្លៃ​ប៉ុណ្ណា​ក៏ដោយចុះ កម្ពុជា​ត្រូវតែ​ជា​ប្រទេស​ដែលមាន​សន្តិភាព មាន​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ ច្បាប់​របស់ខ្លួន​ត្រូវតែ​បាន​អនុវត្តន៍ ទោះបី​នរណា​ក៏ដោយ ត្រូវ​នៅក្រោម​ច្បាប់​របស់​កម្ពុជា​»​។​
«​យើង​ចង់​ធ្វើ​មិត្តភក្តិ និង​ដៃគូ​ទាំងអស់​ជាមួយ​ប្រទេស​នៅលើ​ពិភពលោក​។ ប្រសិនបើ​គេ​មិន​យល់​ពី​យើង ហើយ​ចង់​ចាប់បង្ខំ​យើង ក៏​យើង​មិន​ព្រម​ដែរ យើង​ធ្លាប់​ភ្លក់​រសជាតិ​រួចហើយ នៃ​សោ​កនា​ដ្ឋ​កម្ម​សង្គ្រាម​រាប់មិនអស់ ដែល​ពួកគេ​បាន​កសាងឡើង​សម្រាប់​យើង តែ​យើង​មិនបាន​ស្លាប់​ទេ​។ អញ្ចឹង​សុំ​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង​សន្តិភាព​របស់​កម្ពុជា​។ អត់​ត្រូវ​ឱនក្បាល​ចំពោះ​នរណា​ទាំងអស់ យើង​ត្រូវខិតខំ​រស់​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​រំលឹកថា កម្ពុជា​ធ្លាប់​រងគ្រោះ​ឆ្អែតឆ្អន់​ហើយ ដោយសារតែ​ការ​ជ្រែ​ត​ជ្រែក​អធិបតេយ្យ និង​ឯករាជ្យ​របស់ខ្លួន ពី​ប្រទេស​ដទៃ​។ ក្នុងន័យនេះ សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ក្រោកឈរឡើង​ការពារ​អធិបតេយ្យ និង​ឯករាជ្យ​ជាតិ ដោយ​មិនត្រូវ​ឲ្យ​នរណា មក​ឈ្លានពាន​អធិបតេយ្យ​ជាតិ​បាន​នោះទេ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សង្កត់ធ្ងន់ៗ​ថា អ្វីដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​នាពេល​នេះ គឺ​សុខសន្តិភាព ហើយ​កម្ពុជា​ត្រូវតែ​អនុវត្តន៍​ច្បាប់​របស់ខ្លួន ខណៈដែល​ជន​គ្រប់រូប​ត្រូវតែ​ស្ថិតក្រោម​ច្បាប់​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថា ប្រទេស​អ៉ី​តា​លី និង​អេស្បាញ ព្រោះតែ​លក់​អង្ករ​មិន​ដាច់ បាន​ឲ្យ​គណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប រករឿង​អង្ករ​របស់​កម្ពុជា និង​ទាមទារ​ឲ្យ​កម្ពុជា​បង់ពន្ធ​។ សម្តេច​បាន​ថ្លែងថា ទោះបី​មានការ​បង់ពន្ធ​ក៏​អង្ករ​កម្ពុជា នៅតែ​អាច​នាំ​ទៅកាន់​ទីផ្សារ​រប​ស់​អឺរ៉ុប​បាន​ដដែល​។​
​លើសពីនេះទៅទៀត សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការបិទ​រោងចក្រ​មួយចំនួន​នៅ​កម្ពុជា​នាពេលខាងមុខ មិនមែន​ដោយសារ​រឿង EBA នោះទេ គឺជា​ការរង​ឥទ្ធិពល​ពី​កូ​រ៉ូ​ណា ដែល​ធ្វើ​ឲ្យ​រោងចក្រ​នោះ មិនអាច​នាំមក​នូវ​វត្ថុធាតុដើម​ពី​ចិន​។ សម្តេច​បាន​អំពាវនាវ​ដល់ក​ម្មករ កម្មការិនី សុំ​កុំ​មាន​ភាព​តក់ស្លុត​ចំពោះ​បញ្ហា ដែល​អាច​កើតមាន​នាពេលខាងមុខ ព្រោះ​រាជរដ្ឋាភិបាល ត្រៀមលក្ខណៈ​ដោះស្រាយ​ហើយ​។​
​សូមជម្រាបថា តាម​ផែនការ​បញ្ហា​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​ស្អែក​នេះ​។ តាម​ព័ត៌មាន​ក្រៅផ្លូវការ ដែល​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា EBA អាច​នឹងត្រូវ​ដក​ក្នុង​កម្រិត​មួយ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ចំពោះ​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​។​
​ឆ្លើយ​បត​នឹង​ភាពមិនប្រាកដ នៃ​បញ្ហា​ប្រពន្ធ​អនុគ្រោះ​ពន្ធ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ប្រើប្រាស់​ថវិកា​ចំនួន​៣​ភាគរយ​នៃ​សេដ្ឋកិច្ចជាតិ ដែល​ស្មើនឹង​ប្រមាណ​៧០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ សម្រាប់​រយៈពេល​៣​ឆ្នាំ​៕​ដោយ​៖​កូ​ឡាប​


spot_img
×