Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ឃាតកម្ម​ថ្មីៗ និង​ករណី​ចោ​ប្លន់​ធនាគា​ជាង​២​ឆ្នាំ​ហើយ តើ​ចាប់បាន​ហើយ​ឬ​នៅ​

spot_img

​ភ្នំពេញ​៖ លោក​វិ​ល្លាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់ នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​បាន​ថ្លែង​សារ​លើ​ហ្វេ​ស​ប៊ុ​កថា កុំអាល​សួរ​រឿង​ឃាតកម្ម​ថ្មីៗ​កើត​ថ្មីៗ​នេះ​ថា​ចាប់បាន​ឬ​នៅ​
​សួរថា​ករណី​ចោ​ប្លន់​ធនាគា​ជាង​២​ឆ្នាំ​ហើយ​តើ​ចាប់បាន​ហើយ​ឬ​នៅ​។​

​លោក បាន​បន្ថែមថា ថ្មីៗ នេះ​មាន​ករណី ឃាតកម្ម​បាញ់សម្លាប់​ឆៅៗ​មួយចំនួន​បានកើត​ឡើង​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ តែ​មកដល់​ឥឡូវ​ហាក់បីដូចជា​ចាប់​ឃាតករ​មិនទាន់បាន​នៅឡើយ​។​

​លោក​វិ​ល្លាម បាន​បញ្ជាក់ថា “​ត្រង់ចំណុច​នេះ​ខ្ញុំ​វាយតម្លៃថា ទីក្រុង​ភ្នំពេញ «​មាន​ការធានា​សន្តិសុខ​សង្គម​ខ្សោយ​» បានន័យថា​មិនមែន​ប្រទេស​យើង​មិន​សុ​វត្តិភាព​នោះទេ តែ​អាជ្ញាធរ​ទេ​ដែល​អសមត្ថភាព ។ ព្រោះ​ប្រទេស​ណាក៏ដោយ ក៏​ប្រមូលផ្ដុំ​ដោយ​ពលរដ្ឋ​មាន​គ្រប់​ច​រឹត ឬ​ក​ពា តាម​បរិបទ​រៀងៗ​ខ្លួន ឯ​ជន​កាច​សាហាវ ឈ្លើយ​កោងកាច កាប់​ចាក់ ប្លន់​បាញ់បោះ ប្រទេស​ណា​ក៏មានដែរ ប៉ុន្តែ គេ​មាន​វិធានការ​បង្ក្រាប​បានល្អ ឈានដល់​មាន​វិធានការ​ទប់ស្កាត់បាន​ប្រសើរ​ទៀតផង “​។​

​ត្រឡប់មកវិញ ករណី​ឃាតកម្ម ដែល​បាញ់សម្លាប់​មនុស្ស​ឆៅៗ​ថ្មីៗ​នេះ ហាក់ដូចជា​ស្ងាត់ឈឹង បានត្រឹមតែ​ដឹង​តម្រុយ​តែ​ចាប់​មិនបាន​។ ទោះ​ករណី​ឃាតកម្ម​ទាំងនេះ​ទើប​កើតឡើង​មិន​ដល់​មួយខែ​ក៏ដោយ ក្រែងលោ​សមត្ថកិច្ច​មិនទាន់មាន​ពេល​គ្រប់​ធ្វើការ​ក៏​មហាជន​ពិបាក​ជឿទុកចិត្ត​ចំពោះ​ភាពរហ័សរហួន​របស់​អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​ការចាប់​ជនល្មើស​ដែរ ព្រោះ កាលពី​អំឡុង ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​ប្លន់​ធនាគារ​មួយ​នៅ​ជិត​សាលា​វ៉ាន់ដា ដែល​បច្ចុប្បន្ន​អាចនិយាយបាន​ថា​ប្រហែល​ជនល្មើស ប្លន់​បាន​លុយ​ផឹកស៊ី​កើត​ថ្លើម​ងាប់​អស់ហើយ​មើលទៅ ទើប​សមត្ថកិច្ច​រក​មិនឃើញ ចាប់​មិនទាន់បាន​។​

​សូមបញ្ជាក់ថា មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ដោយ​មានការ​អះអាងថា ក្រុមចោរ​មួយក្រុម​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​២​ដើម បាន​ចូល​ប្លន់​ធានា​គារ RHB Indochina Bank (​អ អេ​ច ឥណ្ឌូ​ឆៃ​ណា​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទាំង​កណ្តាល ក្នុង​សង្កាត់​ទំនុបទឹក ខណ្ឌចំការមន យកលុយ​រាប់សិប​ម៉ឺន​ដុល្លារ គេចខ្លួន​បាត់អស់​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ត្រីនគរបាល​ជាន់ខ្ពស់ ដែល​ចុះមក​ទៅ​កន្លែងកើតហេតុ​ប្រាប់​បណ្តាញ​ព័ត៌មាន​។​

​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ បាន​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន​ឲ្យ​ដឹងថា ករណី​ចោរប្លន់​ធនាគារ​ឥណ្ឌូ​ឆាយ​ណា នៅ​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ខណ្ឌចំការមន រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងតែ​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​កំណត់​មុខសញ្ញា​ក្រុមចោរ​ប្រដាប់អាវុធ​ទាំងនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រធាន​នាយកដ្ឋាន ដែល​បាន​ចុះទៅ​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា ប្រតិបត្តិការ​ស្រាវជ្រាវ​នេះ ដោយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ប្រធាន​នាយកដ្ឋាន​រូបនេះ បាន​ថ្លែងថា «​នៅពេលនេះ​កម្លាំង​នគរបាល​ជំនាញ កំពុងបើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យក​ចិ​ត្ដ​ទុកជា​បន្ទាន់ លើ​ករណី​ក្រុមចោរ​ប្រដាប់អាវុធ​ដែល​ប្លន់​ធនាគារ​នេះ​»​។​

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ មិនទាន់​អាច​បញ្ជាក់​អំពី​អត្ដ​សញ្ញាណ​ក្រុម​ជនសង្ស័យ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា ក្រុមចោរ​ជា​ជនជាតិខ្មែរ មិនមែន​បរទេស​ឡើយ ហើយ​ជំ​ហ៊ាន​ដំបូង​នេះ អាចមាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង និង​ប្រដាប់​ដោយ​អាវុធខ្លី​។​

​បើតាម​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​រាយការណ៍​ថា មុនដំបូង​ក្រុមចោរ​បានធ្វើ​សកម្មភាព​ភ្ជង់​សន្ដិសុខ​នៅមុខ​ក្រោយ ហើយ​បក្ខពួក​ផ្សេងទៀត បាន​ចូលទៅក្នុង​ធនាគារ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់​យកលុយ រួច​គេច​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​៕​ដោយ​៖​កូ​ឡាប​

spot_img
×