Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងបេឡារុស ពិនិត្យមើលលើការងារប្រ​យុ​ទ្ធ​ប្រឆាំងឧក្រិដ្ឋកម្មឆ្ល​ង​ដែន និងបទល្មើសផ្សេងៗ​ ​

spot_img

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ​ បានអនុញ្ញាត​ឱ្យ​លោ​ក Vladimir Goshin ឯកអគ្គរ​ដ្ឋ​ទូត​បេឡា​​រុ​សប្រ​ចាំ​កម្ពុជា ចូលជួបសម្ដែងការគួ​​រស​ម នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជា​​ការចាប់ផ្ដើមនៃជំនួបនេះ សម្ដេចក្រឡហាមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បា​ន​រំលឹកឡើវិញនូវអតីតកាលដែល​​កាល​ពីនៅស​ម័យ​ប្លុក​សហ​ភា​ព​សូវៀត ប្រទេសបេឡារុស បា​​នចូល​រួ​​ម​ចំណែកក្នុងដំណើរការ​ក​សាង និងស្វែងរកសន្តិភាពដល់​ប្រ​ទេស​​កម្ពុជា ហើយមកដល់ពេល​នេះ​ សម្ដេចបានមានប្រសាន៍​ថា​ ទំនាក់ទំនង និងកិច្ចសហប្រតិ​ប​ត្តិកា​ររវា​ង​ក​ម្ពុ​ជា និងបេឡារុស ក៏នៅតែមានភាពល្អប្រ​សើ​រ​។ សម្ដេចសង្ឃឹមថាទំនាក់ទំនងនេះនឹងកាន់​តែ​មាន​វឌ្ឍ​នភា​ពជា​ប​ន្ត​បន្ទា​ប់​ទៀ​ត​។

លោក Vladimir Goshin ឯកអគ្គរដ្ឋទូ​ត​បេឡា​រុស​ប្រចាំ​ក​ម្ពុ​​ជា​ ក៏បានមានប្រសាន៍ជម្រាបសម្ដេចក្រឡា​​ហោម​ ដោយសម្ដែងសេចក្ដីថ្លែងអំណរគុ​ណ​ស​ម្ដេច និងចាត់ទុកប្រទេសកម្ពុជា​ជា​ប្រទេសមានសារសំខាន់​​សម្រា​ប់បេ​ឡា​រុស ទាំងទិដ្ឋភាពនយោ​បា​យ និងសេដ្ឋកិច្ច ជាពិសេសកម្ពុជាជាប្រទេសស​មា​ជិក​អា​ស៊ា​ន​។

លោកក៏បានជម្រាបជូនសម្ដេចអំពីទំ​នា​ក់​ទំ​នងដ៏​ល្អ រវាងប្រមុខដឹកនាំរដ្ឋា​​ភិបា​លនៃ​ប្រ​ទេស​ទាំ​ង​ពីរ ពិសេសតាមរយៈដំណើរទស្ស​ន​កិ​ច្ចរ​បស់​សម្ដេចតេ​ជោ ទៅកាន់សាធារណរដ្ឋបេ​ឡា​រុ​ស​ ហើយបន្ទាប់មកក៏មាន​ដំ​ណើរ​ទស្សនកិច្ចរបស់នាយករ​​ដ្ឋម​ន្ត្រីបេ​ឡា​រុ​ស មកកាន់ព្រះរាជាណាចក្រ​ក​ម្ពុ​ជា​ដែ​រ ដែលនេះគឺជាបុព្វហេតុនាំឱ្យភា​គី​ទាំ​ងពី​រ ត្រូវតែបន្តពង្រីក និងពង្រឹងបន្ថែមទៀ​ត​ ពិសេសលើវិស័យសេដ្ឋកិច្ច​ផ្ទា​ល់​តែ​ម្ដង។

លោកឯកអគ្គរដ្ឋទូត​ក៏​បា​នជ​ម្រាបស​ម្ដេច​ដែ​រ​ថា បេឡារុសគឺជាប្រទេសដែលមា​ន​ជំ​នាញ​លើវិស័យឧស្សាហកម្ម​​ធុន​ធ្ងន់ ដែលមួយភាគបីនៃឧ​ស្សា​ហកម្មធុន​ធ្ងន់ គឺការផលិតរថយ​ន្ត​ធុ​នធ្ងន់ បានគ្របដណ្ដប់ទី​ផ្សា​រ​ពិ​ភ​ពលោក ហើយនេះគឺជាមូលហេតុមួ​​យដែ​រ​ ដែលជំរុញឱ្យលោកមកបំពេញទស្សនកិច្ច​​នៅក​ម្ពុ​ជា ដើម្បីបានជួបជាមួយស្ថាប័​ន​ពា​ក់​ព័​ន្ធ ស្វែងរកឱកាសបង្កើន​កា​រ​វិនិ​យោគនៅប្រទេសក​ម្ពុ​ជា។

លោកបានបន្តថាបច្ចុប្បន្នេះ​ ​បេឡារុស មានរោចក្រផលិតរថយន្ត​ធុ​ន​ធ្ងន់ នៅប្រទេសវៀតណា​ម​ ដោយផ្ដោតលើទីផ្សារតំបន់អាស៊ា​ន​ ​ហើយក៏រំពឹងថានឹងស្វែងរក​ទី​ផ្សា​រប​ន្ថែ​មទៀ​ត នៅក្នុងបណ្ដាប្រទេសនា​នា​ផ្សេង​ទៀ​ត ក្នុងតំបន់នេះ ដូចយ៉ាងប្រទេ​ស​ក​ម្ពុជា​។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុ​ណ​ និងអបអរសាទរចំពោះ​វ​ត្ត​មាន នៃការស្វែងរកឱកាសវិ​និ​យោ​គ របស់លោកនាពេល​នេះ​ ហើយសម្ដេចបានសម្ដែងការឯ​ក​ភា​ព ចំពោះការបន្តពង្រីកបន្ថែម​នូ​វល​ទ្ធ​ផ​ល នៃដំណើរទស្សនកិច្ចរបស់ប្រ​មុ​ខ​រដ្ឋា​ភិបា​ល នៃប្រទេសទាំងពី​រ​។ សម្ដេចក៏បានទទួលស្គាល់នូវ​ភា​ពល្បី​ល្បា​ញ ចំពោះឧស្សាហកម្មធុនធ្ង​ន់​បេ​ឡារុ​ស​ និងគាំទ្រចំពោះការស្វែងរ​ក​ឱកា​សវិ​និ​យោ​គនៅ​ក​ម្ពុ​ជា​។​

សម្ដេចក្រឡាហោមបានមាន​ប្រ​សាស​ន៍​ថា សម្រាប់កម្ពុជា បេឡារុស គឺជាមិត្តចាស់ ដែលកម្ពុជាចាំបាច់ត្រូ​វ​ប​ន្តព​ង្រឹ​ង ពង្រីកទំនាក់ទំនងនេះ​។​ សម្ដេចក៏បានស្នើលោកពិនិត្យលទ្ធ​ភា​ព បង្កើតកិច្ចសហប្រតិប​ត្តិ​កា​រ ជាមួយក្រសួងមហាផ្ទៃ​លើ​វិស័​យ​ពាក់​ព័​ន្ធ នឹងនគរបាល​ជា​តិ​។​

ជាការឆ្លើយតបលោកឯ​ក​អគ្គ​រដ្ឋ​ទូត​បេ​ឡា​រុ​ស បានសម្ដែងការទ្រចំពោះ​កា​រលើ​កឡើ​ង របស់សម្ដេ​ច ដែលចង់បង្កើតកិច្ចស​ហ​ប្រ​តិប​ត្តិ​កា​រ រវាងក្រសួងមហា​ផ្ទៃ​ក​ម្ពុ​ជា​ និងក្រសួងកិច្ចការផ្ទៃក្នុង​រ​បស់​បេ​ឡារុ​ស ហើយថា​ តាមរយៈការបង្កើតនូ​វ​ទំនា​ក់ទំ​នង និងកិច្ចសហ​ប្រ​តិប​ត្តិ​ការ​នេះ​ ​ភាគីទាំងពីរអាចពិនិត្យ​មើ​លលើ​កា​រ​ងារ​ប្រយុ​ទ្ធប្រ​ឆាំងឧ​ក្រិ​ដ្ឋ​កម្ម​ឆ្ល​ងដែន និងបទល្មើសផ្សេង​ៗ​ ​ដែលស្របនឹងតួនាទីភាពរ​កិ​ច្ចរ​បស់​ក្រសួ​ង​ម​ហាផ្ទៃ ពិសេសការងារសន្តិសុខ​ជា​តិ​៕ដោយ៖កូឡាប

spot_img
×