Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល​ធ្វើការ​ជម្រុញ​ដល់​សមាជិក​បក្ស​ទាំងអស់​ត្រូវ​បន្ត​ធ្វើ​អំពើ​ល្អ​និង​ចូលរួម​ដោះស្រាយ​ទុក​លំបាក​ជូន​ពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​ថែម​ទៀត​

spot_img

ស្វាយរៀង​៖ នៅ​ចុង​សប្តាហ៏​កន្លងទៅ​នេះ លោក សៅ សុ​វណ្ណី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ជា​ង​១០០​នាក់​និង​នាំយក​កុំព្យូទ័រ​ទំនើប​២​គ្រឿង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ហ៊ុន​សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ជូន​ដល់ ឃុំ ថ្នា​ធ្នង់ និង​ស្រុក រំដួល សម្រាប់​ប្រើប្រាស់​សម្រួល​ការងារ​រដ្ឋបាល​។​លោក សៅ សុ​វណ្ណី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ថ្នា​ធ្នង់​ស្រុក​រំដួល ក៏​បាន​ធ្វើការ​ជំ រុញ​ដល់​សមាជិក​បក្ស​ទាំងអស់ នៅ​ឃុំ​ថ្នា​ធ្នង់ ត្រូវ​បន្ត​ធ្វើ​អំពើ​ល្អ និង​ចូលរួម​ដោះស្រាយ ទុក​លំបាក​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត ជាពិសេស​ស្វាគមន៍​ជានិច្ច រាល់​ការ​ចុះចូល ពី​គណបក្ស​ផ្សេង​ចូល​មក​រួមរស់ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​បាន​លើកឡើង​បន្តទៀតថា​៖ ក្នុង​រយៈពេល ៣៩​ឆ្នាំ​កន្លងមកនេះ ក្រោម​ការដឹកនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​នាវា​កម្ពុជា មាន​ការរីកចម្រើន ទាំង​ក្នុង​កម្រិត​ជាតិ និង​លើ​ឆាក​អន្តរជាតិ ដោយ​បាន​ផ្តោត​សំខាន់ ទៅលើ​វិស័យ​៤ ជា​អាទិភាព​មាន ទឹក ភ្លើង ផ្លូវ និង​មនុស្ស​។​លោក​ប្រធាន​ក្រុមការងារ​រូបនេះ បាន​បន្ថែមថា​៖ ជា​ការពិត​ណាស់​យើងទាំងអស់គ្នា ស្រឡាញ់​សន្តិភាព​ហើយ​សន្តិភាព​នេះ បាន​មក​ដោយ​លំបាក​បំផុត​ដូច្នេះ យើង​រួម​គ្នា​ថែរក្សា​សន្តិភាព នេះ​ឲ្យបាន​គង់វង្ស​រហូតត​ទៅ មិន​បណ្ដោយ​អោយ មាន​អ្នកណាម្នាក់ មក​បំផ្លាញ​នូវ​សន្តិភាព ដែល​កើតឡើង ពី​នយោបាយ (​ឈ្នះ​ឈ្នះ​) របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ជាដាច់ខាត​។​លោក​បាន​បញ្ជាក់ ប្រាប់​សមាជិក​ទាំងអស់​ថា​៖​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ គឺ​តែងតែ​នៅ​រួមសុខ​រួម​ទុក្ខ នៅ​ជា​មួល​ពលរដ្ឋ ជានិច្ច​។​

​លោក​ក៏​បាន​អំពាវនាវ ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ថ្នា​ធ្នង់ ត្រូវ​បន្ត​ធ្វើ​អំពើ​ល្អ​ជាមួយ​ពលរដ្ឋ អោយបាន​កាន់តែ​បាន​ល្អ ប្រសើរ​ថែម​ទៀត ព្រមទាំង​ត្រូវ​ផ្តល់​សេវា​សាធារណៈ ផ្សេងៗ​អោយបាន​ឆាប់រហ័ស និង​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ នូវ​សេវា​មិន​បង់​ប្រាក់​ដូច​ជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណ​បណ្ណ័ សៀវភៅ​គ្រួសារ​ជាដើម ដើម្បី​អោយ​ពលរដ្ឋ​បានដឹង យល់​ជ្រួតជ្រាប​ជៀងវាង មានការ​ថ្នាំងថ្នាក់​ណាមួយ​។ នៅក្នុង​ពិធី​នោះ​ដែរ​សមាជិក​បក្ស​ដែល​ចូលរួម​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល​និង​ចំណាយ​ថវិកា​នៅក្នុង​ពិធី​នេះ​អស់​៣២០០​ដុល្លារ​ផង​ដែរ​ចំណែក​កុំព្យូទ័រ​ទាំងពី​គ្រឿង​នេះ​មួយ​គ្រឿង​ប្រគល់​ជូន​ស្នាក់ការ​គណបក្ស​ឃុំ​និង​មួយ​គ្រឿង​ទៀត​ប្រគល់ជូន​សាលាឃុំ​ថ្នា​ធ្នង់​៕ ​វ៉ៃកូ​

spot_img
×