Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាអនុ​វត្ត និងសហប្រតិបត្តិ​កា​រ​ជា​​មួ​យ UN​HCR លើកិច្ចការជួយគាំពារជន​ភៀ​​ស​​ខ្លួ​ន ​និងជនស្វែងរក​សិ​ទ្ធិជ្រ​ក​កោ​ន

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាទូទៅកម្ពុជាតែង​តែ​អនុ​វត្តយ៉ា​ងល្អ​ប្រ​សើរ ដោយមានកិច្ចសហប្រតិបត្តិ​កា​រជា​មួ​យ UN​HCR លើកិច្ចការជួយគាំពារជន​ភៀ​ស​ខ្លួ​ន ​និងជនស្វែងរកសិទ្ធិជ្រកកោន​។​

នៅរសៀលថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ​ខេ​ង ឧបនាយករដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួង​ម​ហា​ផ្ទៃ​ បានអនុញ្ញា​ត​ឲ្យលោ​ក Giusepe de Vincentis អ្នកតំណាងថ្មីរ​ប​ស់កា​រិយាល័​យ​ឧត្ត​មស្នងការសហប្រជាជាតិទ​ទួ​លបន្ទុកជនភៀសខ្លួន​ ​(UNHCR) ប្រចាំតំបន់ ចូលជួបសម្ដែងការគួរសម​ ​នៅទីស្ដីការក្រសួងមហា​ផ្ទៃ​។​

ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម​​ ស ខេង ឧបនាយករដ្ឋមន្ត្រីបានសម្ដែ​ង​កា​រនូ​វកា​រ​អបអ​រ​សា​ទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏​ល្អ​ រវាងព្រះ​រាជាណា​ចក្រ​ក​ម្ពុជា ជាមួយ ការិយាល័យឧត្តមស្នងកា​រ​សហ​ប្រជា​ជាតិ​ ទទួលបន្ទុ​ក​ជន​ភៀ​ស​ខ្លួន UNHCR និងជាពិសេសរវាងក្រ​សួ​ង​មហាផ្ទៃ​ និងUNHCR ក្នុងការងារជួយគាំទ្រ​កិ​ច្ចគាំ​ពារ​ជន​ភៀ​សខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន ​ដោ​យសម្ដេចបានចាត់ទុកថាប្រសិ​ន​បើ​គ្មាន​កិច្ចសហប្រតិបត្តិការល្អ​​ជាមួ​​យគ្នា​ទេ ក៏យើងមិនអាចស​ម្រ​ចនូវលទ្ធផលល្អដូច​ស​ព្វ​ថ្ងៃ​នេះ​ដែរ។

សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនដែរ​ថាកម្ពុជា គឺជាប្រទេសហត្ថលេខីនៃអនុ​ញ្ញា​ជ​នភៀ​​សខ្លួនឆ្នាំ១៩៥១ ហេតុដូច្ននេះហើយកម្ពុជា​មា​ន​ភា​រ​កិច្ច ក្នុងការទទួលពិនិ​ត្យ​រាល់​ជ​នទាំ​ង​ឡា​យណា​ ដែលទទួលរងការធ្វើ​ទុ​ក្ខបុ​កម្នេ​ញលើ​សិ​ទ្ធិ​សេ​រីភា​ព ក៏ដូចជាក្រោមហេតុ​ផ​ល​នយោ​បាយ ឬជនដែលរត់គេចពីស​ង្គ្រា​ម​ដែលស្ថិ​តក្រោ​ម​លក្ខ​ណ្ឌ​ផ្សេ​ងៗ ដូចមានចែងក្នុងអនុ​ស​ញ្ញា​ឆ្នាំ១៩៥១។

មានប្រសាសន៍ជម្រាបជូនសម្ដេចក្រ​ឡា​ហោម​ នាឱកានោះ លោក Giusepe de Vincentis អ្នកតំណា​ងថ្មី​រ​បស់ការិយាល័យឧត្តមស្ន​ង​ការ​សហប្រ​ជា​ជា​តិ ទទួលបន្ទុកជ​ន​ភៀស​ខ្លួន​ UNHCR ប្រចាំតំបន់ បានសម្ដែងក្ដីរីករាយចំ​ពោះ​ការ​ទទួ​លភារ​កិច្ច​ជា​តំណា​ង​ UNHCR នៅក្នុងអាណត្តិនេះ ​និ​ងបានសម្ដែងក្ដីរំភើបរីក​រា​យ ដែលបានវិលមកបំពេញការ​ងា​រ​នៅប្រ​ទេស​ក​ម្ពុជា​ជា​ថ្មី​ទៀ​ត ​បន្ទាប់ពីធ្លាប់បានមកធ្វើ​កា​រ​ម្ដងរួ​ចម​ក​ហើយដែរ កាលពីឆ្នាំ១៩៩​១​។

លោកបានថ្លែងកោតសរសើរយ៉ាងខ្លាំង​ ចំពោះប្រទេសកម្ពុជាដែលនៅ​ក្នុ​ងតំ​ប​ន់អា​ស៊ា​ន​ មិនមានប្រទេសច្រើនទេ​ ជា​រដ្ឋហត្ថលេ​ខី​នៃអ​នុស​ញ្ញាជន​ភៀ​សខ្លួន ប៉ុន្តែកម្ពុជាគឺជាប្រទេសមួយនៃ​រ​ដ្ឋ​ហ​ត្ថ​លេខី​ ដោយលោកសម្ដែ​ងការគោ​ព​ និងប្ដេជ្ញាបន្តជួយផ្ដល់កា​រ​គាំ​ទ្រ និងចែករំលែកបទពិសោធ​ន៍​ផ្សេង​ៗ ជាមួយក្រសួងម​ហា​ផ្ទៃ​ ​និងអង្គភាពជំនាញរ​ប​ស់​ក្រ​សួង ដើម្បីឱ្យការងារនេះកាន់តែទទួ​ល​បាន​ជោ​គ​ជ័យ ពិសេសការកសាងស​ម​ត្ថ​ភាព​ម​ន្ត្រី​ និងការងារផ្សេង​ទៀ​ត ដែលក្រសួងមានតម្រូវកា​រ​ចាំបា​ច់ក្នុ​ង​ការ​ស្នើ​សុំ​ UN​HCR ជួយ។

លោកក៏បានថ្លែងនូវការស្វាគ​មន៍ ចំពោះវឌ្ឍនភាពក​ម្ពុ​ជា ក្នុងការងាររៀបចំប្រព័​ន្ធ​អត្រា​នុកូ​ល​ដ្ឋា​ន ដែលលោកចាត់ទុកថា ជាកិច្ចការមួយដ៏មា​ន​សា​រសំខា​ន់​ និងជាការរួមចំណែកដល់ចុះ​ប​ញ្ជីតា​មដា​នចំ​នួន​ជ​ន​ភៀ​សខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រក​កោ​ន​។ ជាថ្មីម្ដងទៀតលោកបា​នបង្ហាញការ​ស្វា​គ​ម​ន៍ និងរីករាកក្នុងការ​ជួ​យក្រ​សួង​ម​ហាផ្ទៃ លើការងារពាក់ព័ន្ធនឹងការ​អ​នុវ​ត្តភារ​កិ​ច្ច​គាំពា​រ​ជ​ន​ភៀ​សខ្លួន និងជនស្វែងរកសិ​ទ្ធិ​ជ្រក​កោ​ននេះ តាមស្ដង់ដារអន្ត​រជា​តិ​។

ជាការឆ្លើយតបសម្ដេចក្រឡាហោម​ ​ស ខេង បានថ្លែងអំណរ​គុណ​ ចំពោះការវាយតម្លៃរ​​បស់​លោក និ​ងសូ​ម​គាំទ្រ ព្រមទាំងយល់ស្រប​នូ​វកា​រ​លើក​ឡើង​ ដែ​លថា កម្ពុជាជាប្រទេស​មួ​យ ក្នុងចំណោមរដ្ឋតិចតួច​​ក្នុង​តំ​បន់​អា​ស៊ា​ន ដែលបានចុះហត្ថលេខា​លើ​សន្ធិ​សញ្ញា ស្ដីពីសិទ្ធិជ​ន​ភៀ​សខ្លួ​ន១៩៥១។ សម្ដេចក៏បានសម្ដែ​ង​ការ​គាំទ្រចំពោះគំ​និត​ផ្ដួ​ចផ្ដើម បង្កើតឱ្យមានការគាំទ្រ​កា​រ​ប​ណ្ដុះប​ណ្ដា​ល សមត្ថភាពមន្ត្រីឱ្យបំពេ​​ញកា​រ​ងារ មានវិជ្ជាជីវៈច្បា​ស់​លា​ស់​ និងប្រកបដោយ​ប្រ​សិទ្ធ​ភា​ព​។

ក្នុងជំនួបនោះដែរ លោកតំណាង​ថ្មី​នៃ UNHCR បានជម្រាបសម្ដេចក្រឡា​ហោ​មថា​ ​បញ្ហាជនភៀសខ្លួននៅក្នុង​ប​រិប​ទ​ប​ច្ចុប្ប​ន្ននេះ កាន់តែមានភាពស្មុគ​ស្មា​ញ​ ​ដោយតួលេខចុងក្រោយមានប្រ​មា​ណ៧​០លាន​នាក់ លើពិភពលោក ហើយមូលហេតុគឺដោយសារ​ក​ត្តាសង្គ្រា​ម​ សេដ្ឋ​​កិច្ច និងបញ្ហាផ្សេងទៀត ​ដោ​យបញ្ហាអស់ទាំងនេះ UN​​H​C​R កំពុងខិតខំ​ដោះ​ស្រា​យ​ ហើយថាក្នុងក្រ​បខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ​ជា​មួយ​ក​ម្ពុជា លោករីក​រាយ​ និងផ្ដល់ការគាំត្រឱ្យបា​ន​ស​មស្រ​បទៅតាមស្តង់ដា​រអន្តរ​ជាតិ នៃបរិបទពិភពលោ​ក​ប​ច្ចុ​ប្បន្ន​៕ដោយ៖កូឡាប

spot_img
×