Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកផ្ទុកវីរុស COVID-19 កើនដល់ជិត ១៨០នាក់ ក្រោយអាជ្ញាធរជប៉ុន​រ​កឃើ​ញអ្ន​កផ្ទុ​ក​ថ្មី​ជិត ៤០នាក់

spot_img

មនុស្សចំនួន ៣៩នាក់បន្ថែមទៀតដែលនៅលើនាវា​ទេ​ស​ច​រណ៍ Diamond Princess មានផ្ទុកវីរុស COVID-19ដែលធ្វើឲ្យតួលេខសរុបនៃអ្ន​ក​ផ្ទុក​វីរុស នៅលើនាវាកើនដល់ចំនួ​​ន ១៧៤នាក់។ នេះជាការបញ្ជាក់រប​ស់​អាជ្ញា​ធរ​ជប៉ុ​ននៅ​ថ្ងៃ​ពុ​ធនេះ។

នាវាទេសចរណ៍ ដែលកំពុងស្ថិតនៅដាច់ដោ​យ​ឡែក​ពីគេ​នៅឆ្នេរ​សមុ​ទ្រ​ជប៉ុន មានអ្នកដំណើរសរុបទាំងអស់​ចំ​នួ​ន ៣.៧០០នាក់។

“ក្នុងចំណោមការធ្វើតេស្តថ្មីចំ​នួ​ន ៥៣នាក់ មានមនុស្ស ៣៩នាក់ផ្ទុកវីរុស”។ នេះជាការបញ្ជាក់រប​ស់​រដ្ឋ​មន្រ្តី​សុខាភិ​បា​ល​ជ​ប៉ុន Katsunobu Kato ថ្លែងប្រាប់អ្នកសារព័ត៌​មាន។

សូមបញ្ជាក់ថា នាវាទេសចរណ៍ Di​amond Princess ត្រូវបានជប៉ុនដាក់ឲ្យនៅ​ដាច់ដោយឡែក ចាប់​តាំងពីធ្វើដំណើរមកដល់សមុទ្រ​​ជប៉ុន​កាល​ពីសប្តា​ហ៍​មុ​ន ក្រោយពេលអតីតអ្នកដំណើ​រ​ម្នាក់ៗដែល​បាន​ចុះនៅហុ​ងកុ​ងកា​ល​ពី​ខែមុន ត្រូវបានគេរកឃើ​ញ​ថា មានផ្ទុកវីរុស COVID-19។

អ្នកដំណើរសេសស​ល់​ទាំងអ​ស់ដែ​លនៅ​​លើកប៉ាល់ ត្រូវបានគេស្នើឲ្យបន្តស្នាក់នៅក្នុ​ង​បន្ទ​ប់រប​ស់​ពួ​កគេ ដើម្បីការ​ពារក​រីក​រា​លដា​ល​។

រហូតមកដល់ពេលនេះ អាជ្ញាធរជប៉ុនបានធ្វើតេស្តរ​ក​វីរុ​សលើ​អ្នកដំ​ណើ​រស​រុ​បចំនួន ៤៩២នាក់ ដែលពួកគេភាគច្រើនមា​​នប​ង្ហាញ​ស​ញ្ញា​ ឬអ្នកដែលមានទំនាក់ទំនង​ជា​មួយ​នឹង​អ្ន​កដែ​ល​បា​ន​ធ្វើ​តេ​ស្តរួច ហើយមានផ្ទុកវីរុ​ស​។

នាវានោះត្រូវគេរំពឹងថានឹងត្រូវនៅដោយ​ឡែ​ករ​ហូតដ​ល់ថ្ងៃ​ទី១៩៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×