Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជាង៥០០នាក់ ចូលរួមកម្មវិធីបោះ​ជំ​រុំ នៅដែនជម្រកសត្វព្រៃ​ “ព្រៃឡង់”

spot_img

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ខែកុម្ភៈនេះ បានចេញប្រកាសព័ត៌មានថា មនុស្សចំនួនជាង៥០០នាក់ មកពីក្រសួងស្ថាប័ន គ្រឹះស្ថា​ន​សាធា​រណៈ និងឯកជន ដៃគូអភិវឌ្ឍន៍ តំណាងអង្គការក្រៅរា​ជ​រដ្ឋា​​ភិបា​ល យុវជន សិស្ស និស្សិត ប្រជាសហគមន៍មូលដ្ឋាន ​និ​ងក្រុមអ្នកស្រឡាញ់បរិស្ថាន បានចុះឈ្មោះចូលរួម ​កម្មវិធីបោះជំរុំ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីបរិស្ថាននិងធ​ម្ម​ជាតិ” នៅដែនជម្រកសត្វ​ព្រៃ​ “ព្រៃឡ​ង់” ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។


ព្រឹត្តិការណ៍នេះ រៀបចំឡើង​ដោយក្រ​សួង​បរិស្ថាន ក្នុងគោលបំណង បំផុសគំនិត និងស្មារតីស្រឡាញ់​ ​និងអភិរក្សធ​ន​ធា​នធ​ម្មជាតិ ដល់ប្រជាជាន​ទូ​ទៅ និងផ្សព្វផ្សាយការយល់​ដឹ​ង​ និងចែករំលែកបទពិសោ​ធ​ន៍កា​រគ្រប់​គ្រ​ង​​ធ​នធា​​នធម្មជាតិ ដើម្បីរួមគ្នា​កា​រពារ និងអភិរក្សធ​ន​ធាន​ធម្ម​ជា​តិ ជីវចម្រុះ និងបរិស្ថាន៕ ដោយ៖កូឡាប

spot_img
×