Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌ​ដូ​នពេញ ត្រូវពង្រឹងការថែរក្សាសន្តិសុខស​ណ្តា​ប់​ធ្នាប់ ការកកស្ទះសំរាម លុបបំបាត់ឲ្យបា​នរា​ល់​ល្បែ​ងស៊ី​​ស​​ង​គ្រ​​ប់​ប្រ​​​ភេ​ទ

spot_img

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេ​ញ ជំរុញឲ្យអភិបាលខណ្ឌ​ដូ​នពេ​ញពង្រឹងការថែរក្សាសន្តិ​សុ​ខ​ សណ្តាប់ធ្នាប់និងអនាម័យ​ប​រិស្ថា​ន​ឲ្យបានល្អ មិនត្រឹមតែធានាបានសោភ័ណភាព​ប​រិស្ថា​ន សុខភាពរបស់ប្រជាពលរ​​ដ្ឋ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប​ញ្ជា​ដ​ល់អភិបាលខណ្ឌដូនពេ​ញ ត្រូវលុបបំបាត់ឲ្យបានរាល់ល្បែងស៊ី​ស​ងគ្រ​ប់ប្រ​ភេ​ទ បញ្ហាចោរកម្ម ក្មេងទំនើង សណ្តាប់ធ្នា​ប់សាធា​រ​ណៈ បញ្ហាអនាម័យសំរាមជាដើម​ ​ដើម្បីឲ្យខណ្ឌនេះនៅតែ​រ​ក្សាបា​នភា​ពស្អាត។

ថ្លែងក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញ​នៅ​ព្រឹ​កថ្ងៃ​ទី១២ ខែកុម្ភៈនេះ លោកអភិបាលរាជធា​នីភ្នំពេ​ញ បានបញ្ជាក់ថា ចាំបាច់ណាស់ខណ្ឌដូន​ពេ​ញ ​គឺត្រូវតែល្អស្អាតឲ្យបានជាប់​ជា​ប្រ​ចាំ ព្រោះខណ្ឌនេះជាចំណុចកណ្តាលនៃរា​ជ​ធានី​ភ្នំពេញ សម្បូរ ទៅដោយតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវ​ទេសចរម​កទ​ស្សនាកម្សាន្តជាច្រើ​ន​។ អភិបាលខណ្ឌដូនពេញត្រូវចុះពិនិត្យ​កា​រលក់ដូររបស់ប្រជាពលរ​ដ្ឋ​នៅលើ​ចិញ្ចើ​ញផ្លូ​វ សាធារ​ណៈ​ ដោយមិនត្រឹមតែខូចសណ្តាប់ធ្នាប់​ និ​ងរបៀបរៀបរយសា​ធា​រណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគាត់បានបង្កើតជាសំ​រា​មគ​រាយប៉ាយ​ ដោយគ្មានទំនួលខុសត្រូវ​ក្រោ​យពី​កា​រលក់​ដូ​ររួច។ បន្ថែមពីនេះទៀតត្រូវសន្យា​លុ​បបំបាត់ឲ្យអស់នូវល្បែងកន្ទុយលេ​ខ​តា​មផ្សារ ល្បែងស្ទួចត្រីខុស ​ច្បា​ប់ដែលកំពុងមានសកម្មភាព​រី​កដុះ​​ដាល​ច្រើន​។

នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំ​ពេញ ក៏បានណែនាំដល់អ​ភិ​បា​ល ខណ្ឌទំាងអស់ជួយជំរុ​ញ​ឲ្យប្រ​ជាព​លរ​ដ្ឋ​បង់ថ្លៃប្រមូលសំរាមឲ្យបាន​ទៀតទាត់ ដើម្បីបំពេញកាតព្វកិច្ច​ជា​ព​លរ​ដ្ឋល្អ ក្នុងការចូ​ល​រួ​ម ធានាធ្វើឲ្យរាជធានីភ្នំពេញ​ ​នៅតែរក្សាបានភាពស្អាតមា​ន​ផាសុ​កភា​ព និងគុណភាពប​រិស្ថាន។ លោកបានថ្លែងថា ក្នុងរយៈពេល៨ខែទៀត​កា​រ រៀបចំនីតិវិធីក្នុ​ង​ការគ្រប់គ្រងបញ្ហាសំរាម​នេះ​បា​នល្អ ទំាងការប្រមូលសំ​រា​ម និងការប​ង់​ថ្លៃ​​សេវា ប្រមូលសំរាម ដោយមានក្រុមហ៊ុនត្រឹមច្បាស់លាស់​ ​ក្នុងការអនុវត្ត​កិ​ច្ច​ការ​នេះ។

បញ្ហាការកកស្ទះសំរាម ក្នុងរាជធានីភ្នំពេ​ញ និងត្រូវបានដោះស្រាយក្នុង​រ​យៈពេ​លប្រាំបី​ខែ​ខាងមុ​ខ​នេះ។
លោក ឃួង ស្រេង បានលើកឡើងថា យ៉ាងយូររយៈប្រាំ​បីខែ​ទៀត បញ្ហាការកក​ស្ទះសំរាម និងត្រូវបានអនុវត្តទទួ​​លបាន​ជោ​គជ័​យ​ តាមរយៈការដាក់ចេញរបស់រាជ​រ​ដ្ឋាភិ​បា​លក​ម្ពុជា ដែលមានសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ បានប្រគល់ភារកិច្ចឲ្យក្រសួ​ងសេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី​ជា​អ្នកអនុវត្តឲ្យបា​​នជោ​គជ័​យ។ លោកបានបញ្ជាក់ឲ្យដឹងទៀត ក្រសួងសេដ្ឋកិច្ចនិង​ហិ​រញ្ញ​វត្ថុ បាននិងកំពុងធ្វើការ​កែ​ទ​ម្រង់ ទាក់ទងនិងបញ្ហាការ​ប្រ​មូ​លសំ​រា​ម​នេះ ក្នុងនោះបានជំរុញឲ្យ​ប្រ​ជាព​លរដ្ឋចូលរួមបង់ថ្លៃសេវាសំរាម​ផ​ង​ដែរ ដើម្បីជំរុញក្នុងបង្កើនកម្លាំងផ្តល់សេវាប្រមូល​សំ​រាម​កាន់តែ​ច្រើ​ន ដើម្បីទីក្រុងស្អាត សុខុមាលភាពប្រជាពលរ​ដ្ឋ​ទៅថ្ងៃអ​នា​គត​។ លោកអភិបាល បានចាត់ទុកបញ្ហាកកស្ទះ​សំ​រាម ជាបញ្ហារបស់លោកផ្ទាល់​ក្នុង​ដោះស្រា​យ និងក៏ជាបញ្ហារបស់ប្រទេស​ជា​តិទាំ​ង​មូលផ​ង​ដែរ ។

លោក ឃួង ស្រេង បានណែ​នាំឲ្យថ្នាក់​ដឹក​នាំខ​ណ្ឌ មន្ត្រីរាជការនៃសាលា​ខ​ណ្ឌ​ ដែលទទួលបា​ន​ភារ​កិច្ចថ្មី​នៅ​ពេ​ល​នេះ ក្រោយទទួកបានតួ​នា​ទីភា​រ​កិច្ចរួច ត្រូវចេះរិះរក​គ្រ​ប់​វិធីសាស្រ្តក្នុងការអនុវត្តគោលការណ៍​ គ្រប់គ្រង ការចាត់ចែ​ង​ និងការប្រើប្រាស់សិទ្ធិអំណា​ច និងធនធានរប​ស់​ខ្លួន សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានឆ្លើ​យ​ត​ប ទៅនិងតម្រូវការប្រ​ជា​ពលរដ្ឋប្រកបដោយប្រ​សិ​ទ្ធភា​ព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌ ឲ្យសមស្របទៅតាមការយកចិ​ត្ត​ទុ​កដាក់ របស់ប្រមុខរាជ​រ​ដ្ឋភិ​​បាល​ក​ម្ពុជា ដែលបានប្រគល់តួនា​ទី​ភា​រកិច្ចឲ្យនាពេ​ល​នេះ ។

អភិបាលនៃអភិបា​លរា​ជធា​នីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំនិងជំរុញឲ្យ​អា​ជ្ញាធ​រខណ្ឌ សង្កាត់ ប៉ុស្តិ៍ ត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើ​ស​ល្បែង​ស៊ីស​ងគ្រប់​ប្រ​ភេទ នៅក្នុងមូលដ្ឋាន ពិសេសលោកប្រធានផ្សារនានា​នៅ​ក្នុ​ងរា​ជធានី​ភ្នំ​ពេញ បើបណ្ដោយឲ្យមានល្បែងស៊ីសងនៅក្នុងផ្សា​រ​ លោកប្រធានផ្សារនឹងប្រឈមនឹងការដ​ក​តំ​ណែងចេ​ញ​តែ​ម្ត​ង ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ប៉ុស្តិ៍រដ្ឋបាលមិនមែនជាមេរ​ប​ស់ចៅ​សង្កា​ត់នោះ​ទេ តែជាថ្នាក់ក្រោមរបស់ចៅ​ស​ង្កា​ត់ ដូច្នេះត្រូវតែស្ដាប់ កា​រណែនាំពីលោកចៅសង្កាត់​ ពិសេសត្រូវទប់ស្កាត់ឲ្យបាន​នូ​វប​ទ​ល្មើសផ្សេ​ង​ៗ នៅក្នុងមូលដ្ឋានរបស់ខ្លួ​ន​ពិ​សេសគឺ បទល្មើសល្បែងស៊ីស​ង​គ្រប់​ប្រភេទ ។ ពាក់ព័ន្ធនិងប​ញ្ហា​នេះដែរ ប្រធានផ្សារនៅក្នុងរាជធានី​ភ្នំ​ពេញ​ទាំង​អ​ស់ បើសិនជានៅតែបណ្ដែតបណ្ដោយឱ្យមាន​ល្បែ​ងស៊ី​សង​នៅ​ក្នុងផ្សារ ពិសេសល្បែងកន្ទុ​យ​លេ​ខ ប្រធានផ្សារត្រូវប្រឈមនឹងកា​រ​ដ​កតំ​ណែង​ ទោះបីជាថ្ងៃ​សៅរ៍​ឬថ្ងៃអាទិត្យក៏ដោយ ក៏លោកស៊ីញ៉េ
​ដក​តំណែ​ង​ពីប្រធា​នផ្សា​រ​បា​នដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ​ លោកឃួង ស្រេង ក៏បានលើកឡើងពីកា​រ​កោត​ស​រសើរ ចំពោះអាជ្ញាធរ ក៏ដូចជាមន្ត្រីមានស​ម​ត្ថកិច្ច​មូល​ដ្ឋា​នផងដែរ ដែលបង្ការនិងទប់ស្កាត់បាន​​នូវប​ទល្មើ​សផ្សេង​ៗ​ពិសេ​ស បទល្មើសចោរឆក់នៅតាមដង​ផ្លូ​វសា​ធា​រណៈ ដែលកាត់បន្ថយបានយ៉ាងច្រើ​ន​ពីការ​រិះគ​ន់​ពីសំ​ណាក់ម​ជ្ឈដ្ឋា​ន​នានា​។

លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរមាន​ស​មត្ថ​កិច្ច​ទាំងអស់ បន្តធ្វើយ៉ាងណាទប់​​ស្កាត់​ឲ្យបា​ន នូវបទល្មើសទាំងនេះឲ្យ​កា​ន់តែ​ល្អប​ន្ថែ​មទៀត ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូច​ជា​ភ្ញៀ​វជា​តិ អន្តរ​ជាតិ ទុកចិត្តមកលើរាជរដ្ឋាភិបាល​ និងបញ្ជាក់ឲ្យឃើញថា​រា​ជធា​នីភ្នំ​ពេញ មានសន្តិសុខសុវ​ត្ថិ​ភា​ពល្អ​ ​ដើម្បីទាក់ទាញភ្ញៀវជាតិអន្ត​រ​ជាតិ មកដើរលេងកម្សាន្ត​ក៏​ដូ​ចជា មករកស៊ីនៅរាជធានីភ្នំពេញកា​ន់​តែច្រើ​ន​ឡើ​ង។​

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេ​ញ បានប្រកាសបើកទ​ទួ​លយ​ក​ថ្លៃប្រ​មូ​ល​សំរា​ម ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែកុម្ភៈដល់ថ្ងៃទី១​៥​ ខែកុម្ភៈ តាមរយៈប្រព័ន្ធទូទា​ត់​អេឡិ​ចត្រូនិ​ច ដើម្បីបង្កលក្ខណៈងាយ​ស្រួលដល់ប្រជាពលរដ្ឋដែលចំណេ​ញ​ពេ​លវេ​លា និងកាត់បន្ថយការ​ចំ​ណាយផ​ង​ដែរ។ ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេ​វា​ប្រមូ​លសំ​រា​ម នៅក្នុងខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តន៍ តាមតារាងតម្លៃកាលពីខែ​តុ​លា ឆ្នាំ២០១៩កន្លងទៅ៕​ដោយ៖កូឡាប


spot_img
×