Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្រ្តាលី បន្តផ្តល់ការគាំទ្រ​វិ​ស័យ​បោស​សម្អាត​មីន នៅកម្ពុ​ជា​

spot_img

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Pablo Kang ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តា​លី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ​ចូលជួបសំដែងការ​គួ​រសម និងពិភាក្សាការងារ​។

លោក ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាង​ជ្រា​លជ្រៅ​បំផុ​តជូនដល់រដ្ឋា​ភិ​បាល និងប្រជាជនអូស្រ្តាលី​ ​ដែលបានផ្តល់ការ​គាំទ្រ និងចូលរួមជាមួយរាជរ​ដ្ឋា​ភិ​បាល​កម្ពុ​ជា ក្នុងការងារបោសសម្អាតមីន​ម​នុស្ស​ធ​ម៌នៅ​ក​ម្ពុជា ដើម្បីកាត់បន្ថយជនរ​ង​គ្រោះ និងកាត់បន្ថយភាពក្រីក្ររប​ស់​ប្រជា​ពល​រដ្ឋ​ក​ម្ពុ​ជា​។

លោកPablo Kang បានមានប្រ​សាស​ន៍ថា ប្រទេសអូស្រ្តាលីបានគាំទ្រដល់ការងា​រ​បោស​សម្អា​តមី​ន​នៅ​កម្ពុជា ចាប់តាំងពីឆ្នាំ ​១​៩៩៤ មក និងបានចំណាយថ​វិ​កា​ប្រមា​ណ​ជាង ១០០ លានដុ​ល្លារ​អា​មេរិ​ក ដែលបានចូលរួមរំដោះ​ផ្ទៃ​ដី ដែលមានការគំរាមកំហែងដោយសា​រ​មីន ដើម្បីផ្តល់ដីសម្រាប់កសាង​លំ​នៅ​ដ្ឋាន​ និងធ្វើកសិកម្មប្រកបដោយសុវត្ថិភា​ព​ជូន ដល់ប្រជាជនរស់នៅតំបន់រង​ផ​ល​ប៉ះពា​ល់ខ្លាំ​ង​ដោយសា​រ​មីន។ ជាមួយគ្នានេះ លោក Pablo Kang បានបញ្ជាក់បន្ថែ​ម​ថា ប្រទេសអូស្រ្តាលី នៅតែបន្តចូលរួមគាំទ្រវិស័យ​ស​កម្ម​ភាព​មី​ន​នៅក​ម្ពុ​ជា​ តាមរយ:គម្រោងបោសស​ម្អា​តមីន ដើម្បីលទ្ធផលដំណាក់កាល​ទី​៤ ដែលគាំទ្របច្ចេកទេសដោយអង្គការ​យូ​អិ​នឌី​ភី៕ដោយ៖កូឡាប

spot_img
×