Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ បង្កើតឲ្យមានយន្តការដើ​ម្បី​ត្រួតពិនិត្យការចរាច​រ​​គ្រឿង​ញៀ​ន និងសារធាតុគីមីផ្សំ​ឆ្ល​ង​កា​​​ត់​​ព្រំ​ដែន

spot_img

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ​លទ្ធផលស្ដីពី​ ការត្រួតពិនិត្យ​ និងវាយតម្លៃការិយាល័យទំនាក់​ទំ​ន​ងព្រំដែន​ (BLO)​ចំនួន១៤​ ក្នុងខេត្ត​ចំ​នួន១១​ ឆ្នាំ២០១៩​ នៅថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០ នាទីស្តីការក្រសួងមហាផ្ទៃ​ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអា​ជ្ញាធ​រជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បានអំពាវនាវ​ទៅដល់​អា​ជ្ញា​ធរ​ខេត្ត​​ជា​ប់ព្រំ​ដែន​ ត្រូវបង្កើនការយកចិត្តទុក​ដា​ក់​ ដើម្បីធ្វើការបង្ក្រាបបទល្មើសគ្រប់ទម្រង់ជាពិសេស​​ ​ធ្វើឲ្យព្រំដែនមានសន្ដិ​ភា​ព​ និងការ​អ​ភិ​វឌ្ឍ​។

បើតាមនាយឧត្តមសេនីយ៍ កិច្ច​ប្រជុំនេះមានគោលបំណង បង្កើតឲ្យមានយន្តការដើម្បីត្រួតពិនិត្យការចរាច​រ​គ្រឿង​ញៀ​ន និងសារធាតុគីមីផ្សំឆ្លងកា​ត់​ព្រំ​ដែន នៅតាមច្រកទ្វារព្រំដែ​ន​អន្តរជាតិ និងច្រកទ្វា​រភាគី។ បង្កើតឲ្យមានក្រុមការងារប្រ​ចាំ​ការ ដើម្បីសម្របសម្រួលការ​ងា​រ​ជាមួយ ស្ថាប័នអនុវត្តច្បាប់ពា​ក់​ព័​ន្ធនៃ​ប្រទេ​សជា​ប់​ព្រំ​ដែន។ ចាត់តាំងឲ្យមានមន្ត្រីទទួលខុ​ស​ត្រូវ ក្នុងការទទួលព័ត៌​មា​ន និងឆ្លើយតបការផ្លាស់​ប្ដូ​រព័ត៌មានគ្នាទៅវិញទៅម​ក​។

លោកមានប្រសាសន៍ថា “ខេត្តត្រឡប់ទៅវិញប្រជុំដឹ​ក​នាំក្នុ​ងឋានៈជាប្រធា​ន​ ក្នុងការដឹកនាំកិច្ច​ប្រ​ជុំ​កា​រ​ងាររួ​ម​ប​ង្កើតជា​ចល​នាមួ​យ​ឲ្យស្រុះគ្នា​ ហើយបានផលប្រយោជ​ន៍​រួម​ ដើម្បីទប់ស្កាត់រាល់បទ​ល្មើគ្រប់ទម្រង់ មិនមែនត្រឹមតែបទល្មើសគ្រឿងញៀនទេ​”​។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ​ហេង ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានច្បាប់នៃ​អ​គ្គ​លេខាធិ​កា​រ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំ​ង​គ្រឿង​ញៀន​ បានលើកឡើងថា ការិយាល័យ BLOs ខ្លះមានស្ថានភាពប្រកប​ដោ​យស​ន្ដិភាព ហើយក៏មាន ទីតាំង​ការិ​យា​ល័យ BLOs ខ្លះមានស្ថានភាពពិ​បា​ក​ខ្លាំង។ ជាពិសេស ការិយាល័យ BLOs មានភ្លើងអគ្គិស​នី​ ប្រព័ន្ធអ៊ីនធឺ​ណិត និងប្រព័ន្ធទូរស័​ព្ទ៣G ដើម្បីប្រើប្រាស់ជាប្រចាំ។​ ជាងនេះទៅទៀត ការិយាល័យ BLOs មានស្លាក ​សញ្ញាសម្គា​ល់នៃ​ការិ​យាល័​យ BLO ដែលឧបត្ថម្ភ​ដោយ អង្គការ UNODC។

លោក ឧត្តមសេនីយ៍ទោ អះអាងថា មានខេត្ត និងអភិបាលខេត្តមួយចំ​នួ​ន មិនយកចិត្តទុកដាក់ទៅ​លើ​ទី​តាំង ការិយាល័យ BLO ព្រ​មទាំងមិនជួយឧបត្ថម្ភថវិកាទៅដ​ល់​ការិ​យាល័​យ BLO ។ លោកបន្តថា ក្រោយពីទទួលបាន សេចក្ដី​ស​ម្រេ​ច ពីការកែសម្រួល​ស​មាស​ភា​ព តួនាទី និងភារកិច្ច​កា​រិយាល័​យ​ BLO ពីលោក ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ​ប្រ​យុទ្ធប្រឆាំងគ្រឿងញៀនម​ក​ ថ្នាក់ខេត្ត និងសមាជិក BLO ទាំងអស់យល់ច្បាស់អំ​ពី​តួនាទី និងភារកិច្ច​រៀ​ង​ៗខ្លួ​ន។

សូមជម្រាបថា ការិយាល័យទំនាក់ទំនងព្រំដែ​ន​ (BLO) មាន១៩មានទីតាំង នៅខេត្តចំនួន១៣ តាមបណ្ដាខេត្តជាប់​ព្រំ​ដែ​ន ដូចជា៖កម្ពុជា-​ថៃ ,កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ការិយាល័យ BLO មានភារកិច្ចសហកា​រ ជាមួយខេត្តប្រទេសជាប់​ព្រំ​ដែ​ន ​ដើម្បីផ្ដល់ព័ត៌មា​ន​ឲ្យគ្នា ទៅវិញទៅមកដើម្បីទប់ស្កាត់ បង្ក្រាបការចរាចរគ្រឿងញៀន ព្រមទាំ​ង​បទ​ល្មើស​ផ្សេង​ៗផ​ង​ដែរ ជាពិសេស ការិយាល័យ BLO សម្រ​ប​សម្រួល​ការងា​រ​ពា​ក់ព័ន្ធ ភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន នៅតាមព្រំ​ដែ​ន ​ជាដើម៕ដោយយ៖កូឡាប

spot_img
×