Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណែក​កាំជ្រួច របស់​ចិន​ធ្លាក់ចុះ​ឆាបឆេះ ក្បែរ​ទីប្រជុំជន (​មាន​វីដេអូ​)

spot_img

​ផ្នែក​មួយ នៃ​កាំជ្រួច Chinh 3B បាន​ធ្លាក់ចុះ រួច​ផ្ទុះ​នៅ​ជិត​ប្រជុំជន​តូច​មួយ ភាគ​និរតី ប្រទេស​ចិន ក្រោយពេល​កាំជ្រួច​នេះ​បាន​បញ្ជូន​ផ្កាយរណប​២ ឡើង​ទៅ​កាន់​អវកាស បាន​ជោគជ័យ នៅ​ថ្ងៃ​ទី ១២ ខែ​មករា​។​

​តាម RT នោះ​វត្ថុ​ដែល​ធ្លាក់​ចុះ​មក​គឺ​បំពង់​១ ក្នុងចំណោម​បំពង់​ជំនួយ​៤​របស់​កាំជ្រួច​។ ពលរដ្ឋ​ដែល​រស់នៅ​ប្រជុំជន Yiangdu តំបន់​ស្វយ័ត​ជនជាតិ Choang ខេត្ត​ក្វាង​ស៊ី ថត​បាន​នូវ​ទិដ្ឋភាព​ធ្លាក់ចុះ​នៃ​បំពង់​នេះ ពី​លើ​មេឃ បោះពួយ​សំដៅ​តំបន់​ព្រៃ ក្បែរ​ទីប្រជុំជន រួច​ឆាបឆេះ​។​

​សំណាង​ល្អ​ណាស់ ដែល​វា​ពុំ​ធ្លាក់ចំ​ប្រជុំជន ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​។​

​តាម GB Times ប្រជុំជន Yiangdu ស្ថិតនៅ​ឆ្ងាយ​ពី​ទីលាន​បាញ់​បង្ហោះ​ប្រមាណ ៧០​ម៉ែត្រ ហើយ​ក៏​ស្ថិត​ក្នុង “​តំបន់​ធ្លាក់ចុះ​” តាម​ការ​គណនា​ទុក​។​

Andrew Jones អ្នកកាសែត​ជំនាញ​ចុះ​ផ្សាយ​ព័ត៌មាន​ស្តីពី​កម្មវិធី​អវកាស​ចិន ក៏​បាន​ចែករំលែក Video មួយទៀត បង្ហាញឲ្យឃើញពេ​ល​រដ្ឋ​ចិន​កំពុ​ងងឿងឆ្ងល់​ឈរ​ក្បែរ​បំពង់​នោះ ដែល​កំពុង​ឆាបឆេះ ហាក់ដូចជា​ពួកគេ​ពុំ​បាន​យល់ដឹង​ពី​ឥន្ធនៈ​ដ៏​ពុល​ក្នុង​បរិក្ខារ​មួយ​នេះ​អីចឹង​៕ សូ​យ​ន​

spot_img
×