Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ចេញ​ជាយន្ត​កា​រ​ដោះស្រាយ រាល់បញ្ហាដែលជាឧបស​គ្គ​ ក្នុងដំណើរការអភិ​វ​ឌ្ឍវិ​ស័​យស្រូវ-អង្ករក​ម្ពុ​ជា​ ឱ្យបាន ១លានតោននាពេ​ល​អ​នា​គត

spot_img

ភ្នំពេញ៖លោករដ្ឋមន្រ្តី វេង សា​ខុន និងលោក សុខ ពុទ្ធីវុធ សហប្រធានក្រុម​ “ឈ” បានរៀបចំកិច្ចក្រុមកា​រ​ងារ​ផ្នែក​ស្រូ​វ-អង្ករ (ក្រុម “ឈ”)ក្នុងស្មារ​តី​នៃកិច្ចសហការខ្ព​ស់​ និងការផ្សាភ្ជាប់នូ​វ​ទំនាក់ទំ​ន​ងឱ្យ​កាន់តែជិតស្និទ្ធរវាងក្រ​សួ​ង-ស្ថាប័ន និងដៃគូឯកជនពា​ក់​ព័ន្ធក្នុ​ងវិ​ស័​យក​សិកម្ម នៅទីស្តីការក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់​ និងនេសាទ បានរៀបចំកិច្ចប្រជុំនេះ ​ជារៀងរាល់ឆ្នាំដើម្បីតាមដាន ​ពិ​ភា​ក្សា ផ្លាស់ប្តូរយោបល់ ស្វែងរ​កចំណុ​ចខ្លាំ​ង ចំណុចខ្សោយ បញ្ហាប្រឈម និងប្រមូលយកធាតុចូលសំខាន់​ៗ​ពីគ្រ​ប់តួ​អ​ង្គ​ពា​ក់ព័ន្ធ រួចដាក់ចេ​ញ​ជាយ​ន្ត​ការដោះស្រាយនូវរាល់បញ្ហាដែលជាឧបស​គ្គ​ក្នុ​ងដំ​ណើរការអភិវឌ្ឍវិ​ស័​យស្រូវ-អង្ករកម្ពុ​ជា ទាំងក្នុងពេល​ប​ច្ចុ​ប្បន្ន ដ៏ដូចជាពេលអនា​គត ឱ្យបានទាន់ពេលវេ​លា សមស្រប មានប្រសិទ្ធភាព សម្លាភាព និងសមធម៌ ឈានឆ្ពោះ​ទៅ​បង្កើ​នផ​លិតភា​ព​ផលិ​ត​កម្មស្រូវ-អង្ករ ប្រកបដោយគុណភា​ព​ ការប្រកួតប្រជែង និងកែច្នៃ ដើ​ម្បី​ឈាន​ទៅស​ម្រេ​ច​គោ​លនយោ​បា​យ នៃការនាំចេញមាសសរបស់​រា​ជ​រដ្ឋា​ភិបា​ល​ឱ្យបាន ១លានតោននាពេ​ល​អ​នា​គត​។

ជាលទ្ធផល សំនួរ​ ​សំណូមពរ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការ​ផ​លិត ផ​លិ​តភាព និងចែកចាយនៃពូជស្រូវគ្រិះ ការច​រា​ច​រណ៍ ប្រើប្រាស់ និងគ្រប់គ្រង​ថ្នាំ​​ក​សិកម្ម ការអនុវត្តផលិតកម្មកសិ​ក​​ម្ម​​តា​​ម​កិច្ច​សន្យា នីតិវិធី លក្ខខ​ណ្ឌ​ត​​ម្រូវ និងសារសំខាន់នៃអនាម័យនិងភូតគា​ម​អនា​ម័យ​ ចំពោះវិស័យកសិកម្មទាំង​មូ​ល​ វិ​សាលភា​ព​នៃមន្ទីរពិសោធន៍ពូជស្រូ​វ​ត្រូវ​បា​នឆ្លើយ និងដោះស្រាយដោយលោកសហ​ប្រ​ធា​ន និងស្ថាប័នជំនាញក្នុងស្មា​រ​តីទ​ទួល​ខុ​សត្រូ​វខ្ពស់។ ដោយឡែកសំណូ​​មព​រ និងបញ្ហាចម្បងៗមួយចំនួ​ន​ទៀត ដូចជាគោលនយោបាយរបស់រា​ជ​រ​ដ្ឋា​ភិ​បាល​ដែលហួសពីសមត្ថកិ​ច្ច​ ឬសិទ្ធិអំណាចរបស់​ក្រ​សួង​ក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមការងារផ្នែកស្រូ​វ​​-អង្ករ (ក្រុម “ឈ”) ក្រុមការ​ងា​រនឹ​ងរៀ​បចំរ​បា​​យកា​រណ៍​ល​ម្អិត រួមទាំងសំណូមពរ ដាក់ជូនរាជរដ្ឋាភិបាល​ដើ​ម្បី​ជ្រាប ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់​។​

សូមអនុញ្ញាតជម្រាបជូនអំពីវឌ្ឍនភាព​ និងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងវិ​ស័​យ​ស្រូវ-អង្ករសម្រាប់ឆ្នាំ២០១​៩​ រួមមាន៖ ទី១. ការនាំចេញអង្ករជាផ្លូវកា​រ​មានចំ​នួ​នជាង ៦២០.១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។ ទី២. ​ចំពោះប្រតិបត្តិការ​នាំចេញអង្ករទៅកាន់ទី​ផ្សា​រប្រ​ទេសចិន មកទល់ពេលនេះមានការចូលរួ​ម​ពី​ផ្នែកឯ​កជ​នចំនួន ២៦សហគ្រាសនាំចេញ​​ ហើយថ្មីៗនេះសហគ្រាសចំ​នួន ១៨ទៀតត្រូវបានទទួលការ​អ​នុ​ញ្ញាត នំាអង្ករចេញទៅកាន់ប្រទេសចិ​ន​ផ​ង​ដែរ សរុប ៤៤សហគ្រាស។ ទី៣​. ក្រសួងបានបញ្ចេញប្រ​ភេ​ទពូ​ជស្រូ​វថ្មីមួ​យ​ទៀ​ត​ឈ្មោះថា សែនក្រអូប០១​ ដែលបានជ្រើសរើសតាមប​ច្ចេ​ក​ទេស ពីក្រុមប្រភេទពូជស្រូវសែន​ក្រ​អូប ហើយកំពុងមានទី​ផ្សា​រ និងទី៤. បានបង្កើត ៧៤សហគមន៍​ក​សិក​ម្មប​ន្ថែ​មទៀត ធ្វើឱ្យចំនួនសហគមន៍កសិ​ក​ម្ម​សរុ​បនៅ​ទូទាំងប្រទេសកើនឡើ​ង​ដល់ ១.១៩០សហគមន៍៕ ដោយ៖កូឡាប

spot_img
×