Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូ​នមុ​ខស​ញ្ញា​ឃាត​ក​ម្មម្នាក់ ទៅ​តុលាការ

spot_img

ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវ​កំ​ណត់​មុខសញ្ញាយ៉ាងយកចិត្តទុក​ដា​ក់ ក្រោមការដឹកនាំបញ្ជារបស់លោ​ក​ ​ឧ​ត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត​តា​កែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០និង០០នា​ទី​ កម្លាំងជំ​នា​ញ​ស្នង​កា​រដ្ឋាន​នគ​រ​បាល​ខេ​ត្តតាកែវ សហការជាមួយកម្លាំងជំនាញ​នា​យកដ្ឋានព្រហ្មទណ្ឌក្រ​សួ​ងម​ហា​ផ្ទៃ​ និងកម្លាំងជំនាញកា​រិ​យាល័​យព្រហ្មទណ្ឌកម្រិត​ស្រា​ល នៃស្នងការដ្ឋាននគរ​បា​ល​រាជធា​នី​ភ្នំ​ពេញ​ បានធ្វើការបង្ក្រាប​មុ​ខ​សញ្ញា​ឃាតកម្មម្នាក់ នៅចំណុចមុខបន្ទាយ​ង​៧០ ស្ថិតក្នុងសង្កាត់ចោម​ចៅ​ទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធា​នី​ភ្នំ​ពេញ​ ។

ជនសង្ស័យខាងលើមា​ន​ឈ្មោះ ផូ ថុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគង​ពិ​សី ​ខេត្ត​កំ​ព​ង់ស្ពឺ ដែលបានធ្វើស​ក​ម្មភា​ព​ប្រដាប់ដោយកាំភ្លើងបាញ់ទៅលើជ​ន​រ​ងគ្រោះឈ្មោះ​ ​កង នី ភេទស្រី អាយុ៣៥ឆ្នាំ នៅចំណុចភូមិត្រពាំងព្រេច ឃុំត្រ​ពាំ​ងក្រ​សាំង ស្រុកបាទី ខេត្តតាកែវបណ្តាលឱ្យរ​​ងរបួ​​សធ្ងន់ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបានរត់គេច​ខ្លួ​ន។មូលហេតុៈ ទំនាស់ពាក្យ​សំ​ដី(ជនសង្ស័យជាអតី​ត​ប្តី ដែលបានលែងលះ​គ្នា​យូ​ហើ​យ រ​បស់ជ​នរ​ងគ្រោះខឹងជនរងគ្រោះវាយ​​កូន) ។ តាមចម្លើយសារភាព​រ​ប​ស់​ឈ្មោះ ​ផូ ថុន កម្លាំងជំនាញបានបន្តស្រាវ​ជ្រា​វ​ឃាត់​ខ្លួនបក្ខពួកចំ​នួ​ន២នា​ក់​ទៀត រួមមាន ឈ្មោះ ហុន រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិបឹងក្អែក ​ឃុំ​ពានមា​នជ័យ ស្រុកពាម​រ៍ក ខេត្តព្រៃវែង (មុខសញ្ញាលួច​ម៉ូ​តូ) ឃាត់ខ្លួននៅចំណុចបន្ទ​ប់​ជួ​ល ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខ​ណ្ឌ​ពោធិ៍សែ​ន​ជ័យ រាជធានីភ្នំពេញ និងឈ្មោះ រីម រ៉ាន ភេទប្រុស អាយុ៣៦​ឆ្នាំ​ រស់នៅភូមិ​ប្រា​សាទ ឃុំក្រាំងលាវ ស្រុកបាទី ​ខេ​ត្តតា​កែវ (មុខសញ្ញាលួច​ម៉ូ​តូ)។ ក្រោយឃាត់ខ្លួនកម្លាំងជំនា​​ញដ​កហូត​បា​ន​កាំ​ភ្លើង​ខ្លី​ម៉ាកK59 ចំនួន១ដើម ម៉ូតូ​២គ្រឿ​ង និងសម្ភារៈមួ​យ​ចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំង​ជំ​នាញ​ កំពុងកសាងសំណុំរឿ​ង​ បញ្ជូនទៅសាលាដំបូង​ខេ​ត្តតា​កែវ ដើម្បីចាត់ការតា​ម​នី​តិ​វិធី ៕ ដោយ៖កូឡាប

spot_img
×