Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបា​លក្រុ​ងដូន​កែវ នាំអំណោយមនុស្ស​ធ​ម៌ ចែកដល់គ្រួសាររងគ្រោះដោយសា​រ​ឆេះផ្ទះ

spot_img

តាកែវ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ​ បាននាំយកអំណោយមនុ​ស្ស​ធម៌របស់រដ្ឋបា​ល​ក្រុង រួមជាមួយនិងអំ​ណោ​យរ​បស់​ព្រះស​ង្ឃ​ចំនួ​ន ៦វត្ត យកមកចែកជូន​ដ​ល់​គ្រួសារដែលរងគ្រោះដោយសារ​អ​គ្គិភ័យ​ឆាប​ឆេះ ​នៅភូមិចក សង្កាត់រកាក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នារសៀលថ្ងៃទី ១​២ ខែកុម្ភៈ ឆ្នាំ២០២០ ។


ថ្លែងក្នុងឳ​កាស​ជួ​បសំ​ណេះសំ​ណាលជា​មួយ​និង​គ្រួ​សារ រងគ្រោះដោយសារអ​គ្គិភ័យឆេះផ្ទះរបស់ពួកគាត់នោះដែ​រ​ លោកអភិបាលក្រុង​ បា​នសំដែងនៅទឹកចិត្ត​ស្រ​ណោះស្រ​ណោ​កយ៉ា​ង​ខ្លាំង ​ពីព្រោះលោកបានយល់ពីអារម្មណ៏មួ​យ​នេះ​ច្បាស់​ ដោ​យសា​រតែលោ​ក​ធ្លាប់​ជួ​បផ្ទល់នៅបញ្ហា​អគ្គិភ័យឆេះផ្ទះនេះដែ​រ​ ចំពោះអារម្ម​ណ៍អ្នករងគ្រោះដោយ​សា​រតែ​ភ្លើង​ឆេះផ្ទះ​ ​គឺបាត់បង់នូវក្តីសង្ឃឹ​ម​ជា​ច្រើន ដែលខំសន្សំនូវទ្រព្យស​ម្ប​ត្តិម​កទុ​ក​ដាក់​នៅ​ក្នុ​ងផ្ទះ​ តែត្រូវបានបំផ្លាញចោល​តែ​មួ​យប៉ព្រិចភ្នែកតែប៉ុណ្ណោះ ដោយសារតែអគ្គិភ័យនេះ​តែម្តង ​។​ ដូច្នេះដើម្បីជៀសវៀងការ​កើ​ត​មាន​ឡើង នូវគ្រោះដ៏អាក្រក់នេះ​ សូមបងប្អូនប្រជាពល​រ​ដ្ឋត្រូ​វមានការប្រុងប្រ​​យ័ត្ន​ខ្ពស់​ទៅលើ​ ​ទៀន ធូប ជាពិសេសការ​ប្រើ​ប្រាស់ ឬតបណ្តាញអគ្គិសនី ត្រូវមានលក្ខណៈបច្ចេក​ទេ​សច្បា​ស់​លា​ស់ មិនត្រូវឆ្វេសប្រហែសឡើ​យ​ មួយវិញទៀត មិនត្រូវដោត​ដុ​យ​ឆ្នាំសាកថ្ម ឬទូរស័​ព្ទ​ទុក​ចោល​នោះ​ទេ ​ព្រោះឧបករណ៍ទាំងនោះសុទ្ធ​សឹ​ងតែ​ជាហេតុ ដែលបណ្តា​លឲ្យកើតមាននូវហានិ​ភ័​យ​ខ្ពស់ ដោយសារតែដោតឌុយចូ​ល​​​​ទុក​​យូ​​រក្តៅ​ខ្លាំង ធ្វើឲ្យឆ្លងចរន្ត ផ្ទុះសេខ្សែភ្លើ​ង ​បង្កើត​ជាអគ្គិភ័យ​ ម្លេះហើយបងប្អូន​ប្រ​ជាពល​រដ្ឋត្រូវតែពិនិត្យ​មើលឲ្យបានហ្មត់ចត់ មុននឹងចេញទៅណាមកណា​ក្រៅ​ផ្ទះសម្បែងត្រូវ​បិត​បារ៉ែ​តភ្លើងជាមុន ។

សូមបញ្ជាក់​ផ​ងដែរថា អំណោយដែល​យកមកចែកជូ​ន​គ្រួសា​រ ដែលរងគ្រោះដោយសារអ​គ្គិភ័យឆេះផ្ទះចំនួន​ ៣គ្រួសារនោះ​ ​រួមមាន អង្ករ ៥០គីឡូ​ក្រាម មី ទឹកត្រី ទឹកស៊ីអ៊ីវ ម៉ុង ភួយ ខ្នើយ កន្ទេល សម្ភារផ្ទះបាយមួយ​ចំ​នួន និងថវិកាក្នុងមួយគ្រួសារទទួ​ល​បាល ៤៥ម៉ឺនរៀល ៕ដោយ៖ តាកែវ

spot_img
×