Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ស ថេត ៖ ភ្លើងស​ញ្ញាចរា​ច​រណ៍​ពណ៌ក្រហម អ្នកធ្វើដំណើរ អាចប​ត់ស្តាំបានដោយប្រុង​ប្រ​យ័​​​ត្នខ្ពស់ ក្នុងករណីមិនមា​ន​ឧបសគ្គនៅខា​​ង​​មុខ

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០នេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងកា​ររង និងជា ស្នងការនគរបាល​រា​ជ​ធានីភ្នំពេញ បានណែនាំដល់ការិយាល័យ​ច​រាចរណ៍ផ្លូវគោក​ និងអធិការដ្ឋាននគ​រ​បា​លខ​ណ្ឌទាំង១៤ ត្រូវអនុវត្តនូវភ្លើងស​ញ្ញាចរា​ច​រណ៍​ពណ៌ក្រហម លោកអ្នកដែលកំពុងធ្វើដំណើរតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ អាចប​ត់ស្តាំបានដោយប្រុង​ប្រ​យ័​ត្នខ្ពស់ ក្នុងករណីមិនមា​ន​ឧបសគ្គនៅខា​ង​មុខ។

លោកស្នងការ បានបញ្ជាក់ថា ភ្លើងសញ្ញាចរាចរណ៍​ព​ណ៌ក្រហម រង្វង់មូលបែ​ប​នេះ (ដូចបង្ហាញក្នុងរូ​​ប​ភាព ) លោកអ្នកអា​ច​បត់ស្តាំបាន​ ដោយប្រុងប្រយ័ត្ន​ខ្ព​ស់ ក្នុងករណីមិនមានឧបស​គ្គ​នៅ​ខាង​មុ​ខ​ ។

លោកបន្តថា ភ្លើងសញ្ញាចរាចរណ៍ដែលមាន​ព្រួ​ញ​ពណ៌ ក្រហម បែ​បនេះ​ ( ដូចបង្ហាញក្នុ​ង​រូ​ប​ភាព ) លោកអ្នកមិនអាច​ប​ត់​ស្តាំបា​ន​ទេ ទោះក្នុងករណីមិ​ន​មានឧបសគ្គនៅខាងមុ​ខ​ក៏​ដោយ​ ៕ដោយ៖កូឡាប

spot_img
×