Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ផ្ស​ព្វ​ផ្សាយ ពីវេទិទេសចរណ៍អាស៊ានឆ្នាំ​​ (ATF)២០២១

spot_img

ភ្នំពេញ​៖ ក្នុងរយៈពេល១០ឆ្នាំ ប្រទេសជាសមាជិកអាស៊ាន​មា​នឱកាសរៀបចំ “វេទិកាទេសចរណ៍អាស៊ាន​ ​ឬ ASEAN Tourism Forum (ATF)” បានតែម្ដងប៉ុ​ណ្ណោះ​ ហើយនៅឆ្នាំ២០​២​១ខាងមុខ ដល់វេនកម្ពុ​ជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀ​បចំ ATF 2021 វិញម្ដង ខណៈកាលពីដើមឆ្នាំ​២​០២០ កន្លងទៅ ATF 2020 ត្រូវបានធ្វើឡើងនៅ​ប្រ​ទេស​ព្រុ​យណេ រួចមកហើយ។


​ដើម្បីគៀរគរ និងបំផុសឱ្យមានការត្រៀ​ម​ខ្លួនចូលរួមក្នុងវេទិកាទេសច​រ​ណ៍អា​ស៊ាន ATF 2021 នាពេលខាងមុខ​នោះ ក្រសួងទេសចរ​ណ៍​ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំពិធីផ្សព្វផ្សា​យ​ជា​ផ្លូវការ “កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះវេទិកាទេ​ស​ចរ​ណ៍អា​ស៊ា​ន ឆ្នាំ២០២១” ក្រោមអធិបតីភាព​លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស​ច​រណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុ​ខា​ភ្នំ​ពេ​ញ។​

ពិធីនេះមានការចូលរួម​ពី​ថ្នា​ក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនានាប្រចាំក​ម្ពុ​ជា មន្ទីរទេសចរណ៍រា​ជ​ធា​នី-ខេត្ត និងក្រុមការងារអន្តរក្រសួ​ង​ដើម្បីគ្រ​ប់គ្រង និងអភិវឌ្ឍន៍វិស័យទេស​ច​រណ៍ សមាគមទីភ្នាក់ងារទេស​ច​រ​ណ៍ (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អា​ស៊ី​ប៉ាស៊ីហ្វិ​កក​ម្ពុជា (PATACC) និងសហព័ន្ធទេសចរ​ណ៍​ក​ម្ពុ​ជា (CTF) និងផ្នែកឯកជនពាក់ព័ន្ធ​ក្នុ​ងវិស័យទេសចរណ៍សរុបប្រ​មា​ណ​ ៩០០នាក់។

អង្គពិធីបានឱ្យដឹងថា កម្ពុ​ជានឹងធ្វើជាម្ចាស់ផ្ទះរៀ​ប​ចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២​០​២​១ (ATF 2021) នៅរាជធានីភ្នំ​ពេ​ញ ចាប់ពីថ្ងៃទី១​៧-២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍សន្តិភាព និង​អនា​គត​រួម”។

វេទិកាទេសចរណ៍អាស៊ា​ន​ឆ្នាំ​២០២១ មានព្រឹត្តិការណ៍សំ​ខា​ន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី​ទេ​ស​ចរណ៍​អា​ស៊ា​ន កិច្ចប្រជុំស្ថាប័​ន​ជាតិ​ទេស​ចរ​ណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​ ព្រមទាំងកិច្ចប្រជុំផ្នែកឯក​ជ​ន សិក្ខាសាលានានា​ ​និងព្រឹត្តិ​ការណ៍​ពិព័រ​ណ៍ទេ​សចរណ៍​អន្ត​រជាតិ។ ការតាំងពិព័រណ៍ទេស​ច​រ​ណ៍អន្តរជាតិ ជាវេទិកាធុរកិច្ចទេសចរណ៍ដ៏​ធំ​បំ​ផុត​ក្នុ​ងអា​ស៊ា​ន ដែលនឹងប្រព្រឹត្ត​​ទៅចា​ប់​ពី​ថ្ងៃទី​១៧-២៣ ខែមករា ឆ្នាំ២០២១ និងមានការចូលរួម​ពី​ក្រុម​ហ៊ុន​ជាអ្ន​កលក់ (Sellers) ប្រមាណជាង​ ៤៥០ក្រុមហ៊ុន ក្រុមហ៊ុនជាអ្នកទិញ​ (Buyers) ប្រមាណជាង ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មាន​ជា​តិ-អន្តរជាតិ ១០០នាក់ មកពីជុំវិញពិភពលោក​។

លោករដ្ឋមន្រ្តី ថោង ខុន បានអំពាវនាវដល់គ្រប់ភា​គី​ពាក់​ព័ន្ធ ក្នុងវិស័យទេសចរណ៍​ទាំ​ងផ្នែ​ក​រដ្ឋ និងឯ​កជន ក៏ដូចជាប្រជាពលរ​ដ្ឋ​ទូទាំ​ងប្រ​ទេ​ស​កម្ពុជា ឱ្យចូលរួមផ្សព្វផ្សាយអំពី​កា​រ​ទទួល​ធ្វើជា​ម្ចា​ស់​ផ្ទះ “វេទិកាទេសចរណ៍អា​ស៊ា​ន​ឆ្នាំ២​០​២១” និងចូលរួមជាមួយ​រា​ជរដ្ឋាភិ​បាល ក្នុងការរៀបចំធ្វើជាម្ចា​ស់​ផ្ទះ​នេះ ដើម្បីទទួលភ្ញៀវដែលម​ក​លេង​ក​ម្ពុជាប្រ​ក​បដោយ​ទ​ស្ស​ន​ទាន “ទីក្រុងស្អាត រម​ណី​យដ្ឋានស្អាត ​សេវាល្អ បដិសណ្ឋារកិច្ចល្អ​ ផ្តល់ភាពកក់ក្តៅដល់ទេ​ស​ច​រ”។

លោករដ្ឋមន្ត្រី​បាន​បន្តថា ស្របពេលដែលពិភពលោក​កំ​ពុង​ប្រឈ​មនឹងការរាតត្បាតនៃជំងឺរលា​ក​ផ្លូវ​ដ​ង្ហើ​ម ដែលបង្កដោយវីរុ​ស​កូរ៉ូ​ណាប្រភេ​ទ​ថ្មី “Covid-19” កម្ពុជានៅតែជាគោលដៅទេសច​រ​ណ៍ ប្រកបដោយសុខសុវត្ថិភាព​ស​ម្រាប់​ភ្ញៀវទេ​ស​ច​រ​គ្រប់​រូ​ប ក្នុងនោះគោលដៅទេសចរ​ណ៍​ប្រក​បដោ​យសក្តានុពលរបស់ក​ម្ពុ​ជា សម្បូរទៅដោយផលិតផលទេ​ស​ចរ​ណ៍វ​ប្ប​ធម៌ បេតិកភណ្ឌ​ និងអេកូទេសចរ​ណ៍​។

នាឱកាសនោះ សមាគម CATA សមាគម PATACC និងសមាគម CTFបានប្តេជ្ញាគាំទ្រ និងចុះហត្ថលេខាលើអនុស្សរ​ណៈ​ស្តី​ពី ​ការយោគយល់គ្នាជាមួយក្រសួ​ង​ទេ​សច​រណ៍ ក្នុងការចូលរួមផ្ស​ព្វ​ផ្សាយ និងគៀរគរសមាជិក ដៃគូពាក់​ព័ន្ធ​ ចូលរួមវេទិកាទេ​ស​ចរ​ណ៍អាស៊ា​ន​ឆ្នាំ២០២១ ឱ្យបានច្រើនកុះករ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×