Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរ​ដ្ឋ១​០គ្រួសារ ស្នើឲ្យអភិបាលក្រុងសែ​នម​នោ​រម្យ ជួយអន្តរាគមន៍​បើ​កផ្លូ​វ​ធ្វើដំ​ណើ​រ

spot_img

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់​នៅ ភូមិមានលាភ​ សង្កាត់សុខដុម ក្រុងសែនមនោរម្យចំ​នួ​ន ១០គ្រួសា​រ បានទទូចសុំឲ្យ​អា​ជ្ញាធរ​ក្រុងសែ​នម​នោ​រម្យ ជួយអន្តរាគមន៍​លើ​ក​រណីបុគ្គលម្នាក់ បានធ្វើរបង​បិទផ្លូ​​វចា​ស់ ដែលពួកគាត់ប្រើប្រាស់​ប្រ​ចាំថ្ងៃ​ជាយូ​រលង់ណាស់មកហើយនោះ។​



តំណាងប្រជាពលរដ្ឋទាំង​១​០​គ្រួសារ បានលើកឡើង​ថា​ ពួកគាត់បានប្រើប្រាស់ផ្លូ​វ​មួ​យ​ខ្សែនេះ​ តាំងពីឆ្នាំ១៩៨០​ម​ក​ម្លេះ។ ប៉ុន្តែ ក្រោយមកម្ចាស់ដី ដែលរស់​នៅ​លើចំ​ណីផ្លូ​វខា​​ងលើ​នេះ បានយកផ្លូវនេះធ្វើជាកម្ម​​សិទ្ធិ​តែ​ម្ត​ង។

ត្រង់ចំណុចនេះ ប្រ​ជាពលរដ្ឋស​ង្ស័​យថា បុគ្គល ដែលយកផ្លូវសាធារណៈខាង​លើនេះ​ ធ្វើជាកម្មសិ​ទ្ធិ​ ទំនងជាអាចត្រូវរ៉ូវ​គ្នា​ជាមួ​យអ​តីត​អភិបាលខេត្តមណ្ឌលគិរីអា​ណ​ត្តិ​មុន​ៗ។

ទាក់ទិនករ​ណីនេះ ចៅសង្កាត់សុខ​ដុម បានឱ្យដឹងថា ទីតាំងដីត្រង់ចំណុ​ច​ខាង​លើ​នេះ គឺម្ចាស់ដី​ គេមានលិខិត​កា​ន់កាប់ពីអាជ្ញាធរសង្កា​ត់​ជំនា​ន់​​មុនៗ។ ហើយថា រូបគាត់ទើបតែ​ម​កកា​ន់តំណែងជាចៅសង្កា​ត់​ ​ក្នុងអាណត្តិក្រោយ​នេះ​ទេ​ ហើយរូបគាត់​មិ​នមា​ន​សិទ្ធិដោះស្រាយបញ្ហាធ្វើរ​ប​ងបិទផ្លូវខាងលើនេះទេ​។​

ចំណែក លោកឃន់ អូន អភិបាលរងក្រុងសែ​ន​មនោ​រម្យ បញ្ជាក់ថា ទីតាំងដីចំណុចមានទំនា​​​ស់​​ខា​ង​​​លើនេះ​ គឺជាផ្លូវចាស់ពិ​តមែ​ន។

លោកបន្តថា ប្រសិនប្រជា​ពល​រដ្ឋ​ទាំ​ង១០​គ្រួ​សារ ធ្វើការតវ៉ា ឬប្តឹងទាស់ រដ្ឋបាលក្រុង ​និងធ្វើការដោះស្រាយជូនគាត់​ពួ​ក​គា​ត់៕
ដោយ៖ដែនសីមា

spot_img
×