Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ ​ពី​កម្ពុជា លើ​ទំនិញចំនួន​៤០​ប្រភេទ តម្លៃប្រមាណជាង១០០០លានដុល្លារ

spot_img

ភ្នំពេញ៖ សេចក្ដី​សម្រេច​របស់​គណៈកម្មការ​​​អឺរ៉ុ​ប​​នៅ​​ក្នុង​សំណុំ​រឿង EBA ត្រូវ​បាន​ប្រកាស​​​ជា​ផ្លូវ​ការ​ហើយ នៅ​វេលា​ម៉ោង​៦​​ល្ងាច ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​នេះ​។ គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុ​គ្រោះ​ពន្ធ ជាបណ្ដោះ​អាសន្ន​ពី​កម្ពុជា លើ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​​ជា​សម្លៀក​បំពាក់​។ ផលិតផល​ទាំង​អស់​​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​​រា​ល់​​ឆ្នាំ​​។

សហភាពអឺរ៉ុប បាន​​សម្រេចព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​​​ព​ន្ធ​នៅ​កម្ពុជា​ គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុ​ធឬ Everything But Arms (EBA) មួយ​ផ្នែក​ទៅ​លើ​មុខ​ទំនិញ​មួយ​​​ចំនួន ដែល​នឹង​ប៉ះពា​ល់​​​ទឹក​ប្រាក់​ជាង​​​១ពាន់​លាន​ដុល្លារ​អាមេរិ​ក​នៃ​ការ​នាំ​ចេញ​សរុប​រ​ប​ស់​កម្ពុជា​ទៅ​សហភាព​​អឺ​រ៉ុប។

បើ​តាម​សេចក្តី​សម្រេច​ ការ​ព្យួរ​នេះ​នឹង​ប៉ះពា​ល់​​ផលិត​ផល​ស្បែក​​ជើង និង​សម្លៀក​បំពាក់​មួយ​ចំនួ​ន។ ហើយទំនិញ​សម្រាប់​ធ្វើ​ដំណើរ​​ និង​ស្ករត្រូវបានសម្រេចព្យួរទាំងស្រុ​ង​។ សេចក្តី​សម្រេច​បញ្ជាក់​​​ទៀត​ថា ការ​ព្យួរ​បណ្តោះ​អាសន្ន​នេះនឹង​​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញក្នុ​​ង​​ទំ​ហំ​​ទឹក​ប្រាក់​ប្រមាណ​ ១១០០​លាន​ដុល្លារ​ជា​រៀង​​​រាល់​ឆ្នាំ​ ដែល​ស្មើ​ប្រ​មាណ ​២០​ភាគរយ​នៃ​ទំហំ​ទឹក​ប្រាក់​នៃ​កា​រ​នាំ​ចេញ​សរុប​​ពី​​កម្ពុជា​ ដែល​មាន​តម្លៃ​ប្រមាណ​​​ ៥៨០០​លានដុល្លារ​​អា​មេ​រិ​ក។

សេចក្តី​សម្រេច​បញ្ជាក់​ថា ប្រ​សិន​បើ​គ្មាន​ការ​ជំទាស់​​​ពី​​​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សានៅ​​ពេ​ល​​ខាង​មុខ​ ការ​ព្យួរ​នេះ​​នឹ​ង​​ចូ​ល​​ជា​​ធ​រ​មាន​នៅ​ថ្ងៃ​ទី​១២​​ ខែ​សីហា ​ឆ្នាំ​២០២០។

សេចក្តី​សម្រេច​បញ្ជាក់​​ទៀត​ថា ​គណៈ​កម្មការ​សហភាព​អឺ​រ៉ុ​បនឹង​បន្ត​តាម​ដាន​ស្ថា​​នភា​ពសិ​ទ្ធិស៊ី​វិល សិទ្ធិនយោបាយ ការ​ងារ ដីធ្លី និង​ផ្ទះ​សម្បែង​ផង​ដែរ​​នៅ​​​កម្ពុជា។​ គណៈ​កម្មការ​អាច​នឹង​ធ្វើ​​​វិ​សោធនកម្ម​សេចក្តី​សម្រេច​​​ព្យួ​រ​នេះ ប្រសិន​បើ​ស្ថានភាពទាំ​ង​នេះ​​​មា​នភា​ព​​​ល្អ​ប្រសើរ​នៅ​កម្ពុជា។
​​
កម្ពុជា​ទទួល​បាន​ឋានៈ​អ​នុ​គ្រោះ​​ពន្ធ EBA តាំងពី​ឆ្នាំ​២០០១​​​មកម្ល៉េះ។

យោង​តាម​របាយការណ៍​​រ​បស់​​ស​ហ​ភាព​អឺរ៉ុប ការ​នាំ​ចេញ​រប​​ស់​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​​​ក្នុង​ឆ្នាំ​២០១៨​ មាន​ទំហំ​ប្រមាណ​ ​​៥,៨ពាន់​លាន​ដុល្លារ ដែល​ក្នុង​​នោះ​​ផលិត​ផល​សម្លៀក​បំពាក់​​ មាន​ជាង​ ៧៣,៤ភាគរយនៃ​ការ​នាំចេ​ញ​ ស្បែក​ជើង​ប្រមាណ​១​២​,៧ភាគរយ កង់ ​៥,៧ភាគរយ និង​​​អង្ករ​ ៣ភាគរយ។​​

 

ចំណែកលោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី១២កុម្ភៈថា សូមអរគុណសហគ​ម​ន៍​អឺរ៉ុប និងសូមអបអរសាទររាជរដ្ឋា​ភិ​បាល​ ក៏ដូចជាបងប្អូនកម្មករ​ក​ម្មការិនី​ ព្រមទាំងវិស័យកាត់ដេ​រ​ទាំ​ងអ​ស់​ ដែល​លទ្ធផលចេញម​ក​ហើយគឺថា EBA រក្សាបាន៨០%នៃទំនិ​ញ​ទាំង​ឡាយ ​ដែលត្រូវបន្តនាំទៅសហគ​ម​ន៍​អឺ​រ៉ុប ហើយនឹងត្រូវកាត់បន្ថយតែ​២​០​%ប៉ុណ្ណោះ​ នៅរយៈពេល៦ខែបន្ទាប់ពីថ្ងៃនេះ​​ (១២​​ កុម្ភៈ​ ២០២០)​។ វិញ្ញាសាលំហា​ត់​EBAនេះ​ បានគំរាមកំហែងកា​ត់​ពីក​ម្ពុជា​ជាង២ឆ្នាំមកហើយ​! ដូចនេះការរក្សាទុ​ក​៨០%នេះ​ ជាការយោគយល់និង​ទ​ទួល​ស្គាល់​ការ​ពិត​នៅកម្ពុ​ជាបា​ន៨០%​ រីឯ២០%​ដែ​លត្រូ​វកា​ត់៦ខែទៀត​ ដោយបានភ្ជា​ប់​ ជាមួយខ្លឹមសារចុងក្រោយ​ថា​អា​ចពិ​ចា​រ​ណាឱ្យ​មកវិញទៀតផ​ង​ ប្រសិនជាមានការរី​កចម្រើន….។ ដូចនេះ២០%នេះក៏មិនទាន់ខ័ណ្ឌច​ប់​ដែរ​​ គឺថាបន្តសហការវាយតម្លៃ​និ​ងសហការគ្នាបន្ត​ទៀ​ត​​.​….! អាចថាអត់បាត់ប​ង់​អ្វីទាំងអស់ក៏អាចថាបា​ន​ដែ​រ!។

ម្យ៉ាងទៀត​ ការកាត់បន្ថយ២០%​ ក៏ជាវិញ្ញាសាសាកល្បង​ព​ង្រឹងស​មត្ថ​ភា​ពខ្លួនជាប​ណ្តើរ​ៗ ក្នុងការបា​ត់​ប​ង់E​BA ទាំងស្រុងនៅពេលវេ់លាណា​មួ​យនា​ពេល​អនា​គត​ ដែលកម្ពុជាមានបាន​​មក​ដ​ល់ដែរ! ហើយពាណិជ្ជកម្មគឺជាជម្រើស​ ពេលខ្លះបានមួ​យ​​ និងត្រូវបាត់បង់​អ្វី​មួយ! Business is a trade off!៕ដោយ៖កូឡាប

 

 

spot_img
×