Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថ​យ​ន្តកា​មរី ហាយប្រ៊ីត ពន្លះរថយន្ត រ៉ូលរ៉ូ​យ​ រ​បស់លោ​កឧ​ក​ញ្ញ៉ា ឌួង ឆាយ ខូចទ្វារមួយចំហៀង

spot_img

​ ​ ភ្នំពេញ ៖ រថយន្តស៊េរីទំនើប​ ​រ៉ូលរ៉ូយ របស់លោកឧក​ញ្ញ៉ា​ ​ឌួង ឆាយ បានរងការខូចខាតទ្វាខា​ង​ស្ដាំ​ បន្ទាប់ពីត្រូវបាន ​រ​ថយន្ត កាមរីហាយប្រ៊ីត បើ​ក​បុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១និង​២០នា​ទី​យប់ រំលងអធ្រាត្រ ឈា​ន​ចូលថ្ងៃ​ព្រ​ហស្ប​តិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបB​S​
តាមបណ្តោយផ្លូវកម្ពុជា​ក្រោ​ម កែងនិងផ្លូវព្រះ​មុ​នី​វង្ស ក្នុងសង្កាត់ម​​នោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​ បើតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយ​ន្ត​កាមរី​ហា​យប្រ៊ី​ត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ​ ​ភ្នំពេញ2AY.1549 និងរថយន្តរ៉រ៉ូ​យ ពណ៌ស គ្មានផ្លាកលេខ បើក​ប​រ​ដោយ​ឧ​កញ៉ា ឌួង ឆាយ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បា​នឲ្យ​ដឹ​ងថា ដំបូង គេឃើញរថយន្តកាមរី ហាយប្រ៊ីត បើកដោយបុរសម្នាក់​ ​និងរួមដំណើរ ស្រីប្រុស៤នាក់ទៀ​ត​ ធ្វើដំណើរតាមបណ្ដោ​យ​ផ្លូវ​ក​ម្ពុ​ជាក្រោ​ម ទិសដៅពីលិចមក​កើ​តយ៉ា​ង​លឿ​ន​ ខណៈមកដល់ចំណុ​ច​កើ​ត​ហេតុ​ខា​ងលើ ក៏ស្រាប់តែមានរថយន្តស៊េរី​​ទំនើ​ប រ៉ូលរ៉ូយ បើកបរតាមប​ណ្ដោ​យផ្លូ​វព្រះ​មុ​នី​វង្ស​ទិស​ដៅពី​ជើង​ម​កត្បូង បានបុកគ្នាពេញទំហឹង​ប​ណ្ដា​លឲ្យ​រ​ថ​យន្ត រ៉ូលរ៉ូយក្រពិតទ្វារខា​ង​ស្តាំ ​យ៉ា​ងដំណំ ចំណែកឯ​រ​ថយន្ត ហាយប្រ៊ីតរងការខូ​ច​ខា​ត​ផ្នែកខាងមុខក្រ​ពិ​តបន្តិ​ច​ប​ន្តួ​ច តែសំណាងល្អមិនបង្កឲ្យ​ន​រណា​ម្នា​ក់រ​ង​រ​បួ​សនោះ​ទេ​។​

ម្ចាស់រថយន្តម៉ាក កាមរីហាយប្រ៊ីត បានលុត​ចង្គុ​ងសំពះ​សុំទោ​សលោ​ក​ឧ​ក​ញ្ញ៉ា ឌួង ឆាយ ដើម្បីឲ្យអធ្យាស្រ័យ ​តែ​លោកឧកញ្ញ៉ា មិនបាន​លើក​លែង​ឲ្យ​នោះទេ​ ដោយសារតែម្ចាស់រថយន្តកា​ម​រីហា​យ​ប្រ៊ី​ត បើកបរព្រ​ហើ​ន​ពេ​ក ​។

ក្រោយមកសមត្ថកិច្ច​មូ​ល​ដ្ឋា​ន បានចុះមកដល់ហើយក៏បា​ន​ទំ​នាក់​ទំន​ង ទៅសមត្ថកិច្ចនគរបាលចរា​ច​រណ៍​ក្រុងភ្នំពេញ មកវាស់វែងយក​រ​ថយ​ន្ត​ទាំ​ង ២គ្រឿង ទៅរក្សាទុកនៅចរា​ច​រណ៍​ផ្លូ​វគោក នៃស្នងការដ្ឋាននគរ​បា​ល​រាជ​ធានី​ភ្នំ​ពេ​ញ រង់ចាំដោះស្រាយ តាមនីតិវិធី​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×