Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គកា​រសុ​ខភា​ពពិភ​ព​លោក ទូតអាមេ​រិ​ក អរគុណ​ស​ម្តេចតេជោ ដែលអនុ​ញ្ញាតឲ្យនា​វាWesterdam ចូលសំចតនៅកំពង់​ផែ​ ក្រុងព្រះសីហនុ

spot_img

ភ្នំពេញ៖ អគ្គនាយកអង្គកា​រសុខ​ភាព​ពិ​​ភ​​ព​លោ​ក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ២០២០​ បានថ្លែងអំណរគុ​ណ​ ដ​ល់​រដ្ឋាភិបាល និងប្រជាជ​នក​ម្ពុ​ជាជាពិសេ​សនា​យ​ក​រដ្ឋមន្ត្រី​កម្ពុជា សម្តេចហ៊ុន សែន ចំពោះការអនុញ្ញាតឲ្យនាវាទេ​សច​រ​ណ៍ Westerdam ចូលសំ​ចត​នៅ​កំពង់ផែ ក្រុងព្រះ​សីហ​នុ​ ។

តំណាងអង្គការសុខភាព​ពិ​ភ​ព​លោក បានបញ្ជាក់ថា ការចូលរួមរបស់ក​ម្ពុ​ជា​ជាកា​យវិ​កា​របង្ហា​ញ​ពី​សា​មគ្គី​ភា​​ព ខណៈពិភពលោកកំពុ​ង​ជួ​ប​វិ​បត្តិ។

ចំណែកឯកអគ្គរដ្ឋទូ​ត​អា​មេរិ​ក​ប្រចាំ​ក​ម្ពុ​ជា លោក Patrck Murphy បានថ្លែងសារលើប​ណ្តា​ញ​ស​ង្គ​ម​ធ្វីតធឺ ដោយបានអរគុណចំ​ពោះ​អាជ្ញា​ធ​រ​កម្ពុជា ដែលបានផ្តល់ការអ​​នុញ្ញា​ត​ឱ្យ​នា​វា Westerdam ចូលសំចតនៅខេត្ត​ព្រះ​សី​ហ​នុ​ ដើម្បីភ្ញៀវទេសចរ​ ​ដែលក្នុងនោះមានពលរ​ដ្ឋ​អា​មេ​រិ​ក​។

លោកឯកអគ្គរដ្ឋទូ​ត​ បានបញ្ជាក់ថា នាវាដឹកភ្ញៀវទេសចរ​នោះ​​ ត្រូវបានគេរកឃើ​ញ​ថា​ មិនមានអ្នកណាម្នា​ក់​ មានផ្ទុក​មេ​រោ​គ Covid 19 នោះទេ ហើយយើងសូមថ្លែងនូវកា​រ​កោត​សរសើរចំពោះការ​ផ្ត​ល់​ជំ​នួយរ​បស់​អា​ជ្ញា​ធ​រ​ក​ម្ពុ​ជា ។

កប៉ាល់ទេសចរកម្សាន្តHo​lland America’s MS Westerdam នឹងចូលច​ត​នៅ​កំ​ព​ង់ផែ​ព្រះ​សី​​ហនុ​នៅព្រឹកថ្ងៃទី១៣កុ​ម្ភៈ​នេះ​។​

មន្រ្តីម្នាក់នៃកំពង់ផែ​អ​ន្ត​រជា​តិក្រុ​ងព្រះ​សី​ហនុបានអះអា​ង​ថា កប៉ាល់ទេស​ច​រ​ណ៍​ MS Westerdam បានមកដល់កៀក​នឹ​ងកំ​ព​ង់ផែ​ក្រុ​ង​ព្រះ​សី​ហ​នុ (មើលឃើញ​) កំពុងទាក់ទងចូលតា​ម​វិ​ទ្យុ​ទា​ក់ទង (អាកូម)។
កប៉ាល់នឹងចូលចតនៅព្រឹក​ថ្ងៃ​ទី​១៣កុម្ភៈនេះអំឡុងម៉ោ​ង​៧​ជា​ង។
កប៉ាល់ឈ្មោះHolland America’s MS Westerdamមានដឹកទេសច​រ​ចំ​នួន ១.៤៥៥ នាក់ និងអ្នកបម្រើការលើនា​វា​៨​០​២​នា​ក់ត្រូវបានប្រទេសយ៉ាងតិ​ច​ចំ​នួ​ន៣ បដិ​សេធ មិន​ឲ្យចូល ព្រោះខ្លាចជំងឹកូ​រ៉ូ​ណា​ Covid-19 តែត្រូវរដ្ឋាភិបា​ល​ប្រទេ​ស​ យើងអនុញ្ញាតឲ្យចូលចត​ដោ​យ​ឈ​រលើ​មូល​ដ្ឋា​នម​នុ​ស្ស​ធ​ម៌​ ៕ ដោយ៖កូឡាប

spot_img
×