Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹមតែ​មួយថ្ងៃ នៅ​ចិន​ស្លាប់​ជិត ៣០០​នាក់​ដោយសារ​វីរុស​កូ​រ៉ូ​ណា និង​ឆ្លង​ជិត ១៥.០០០​ករណី​

spot_img

​តួលេខ​អ្នកស្លាប់ និង​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា (COVID-19) នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយពេល​អាជ្ញាធរ​ចិន​បាន​ផ្លាសប្តូរ​វិធី​ក្នុងការ​រាប់​ករណី​ឆ្លង​។​

​នៅក្នុង​ខេត្ត​ហូ​បេ កន្លែង​ដែល​វីរុស COVID-19 ផ្ទុះ មាន​អ្នកស្លាប់​ថ្មី​ចំនួន ២៤២​នាក់​ក្នុង​រយៈពេល​ត្រឹម​មួយថ្ងៃ ហើយ​មាន​ការឆ្លង​ថ្មី​ចំនួន ១៤.៨៤០​ករណី ដែល​វា​គឺជា​ការស្លាប់ និង​ឆ្លង​ច្រើន​បំផុត​។​

​ចំនួន​អ្នកស្លាប់​សរុប​នៅក្នុង​ប្រទេស​ចិន​បាន​កើន​ដល់ ១.១៥៥​នាក់ ខណៈ​ការឆ្លង​មាន​ជិត ៦០.០០០​ករណី​។ មនុស្ស​ជិត ៦.០០០​នាក់​ទទួលបាន​ការព្យាបាល​សះស្បើយ​។​

​សូមបញ្ជាក់ថា វីរុស​ប្រភេទ​ថ្មី​នេះ ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះឡើង​កាលពី​ចុង​ឆ្នាំមុន នៅ​ផ្សារ​មួយកន្លែង​ដែល​លក់​សត្វព្រៃ ក្នុង​ទីក្រុង​វូ​ហាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×