Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅ​ថ្ងៃ​ខាងមុខ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ នឹង​ក្លាយទៅជា​តំបន់​ទេសចរណ៍ ដែលមាន​សក្ដានុពល​

spot_img

​តាកែវ​៖​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ​បានលើកឡើង​ពី​គោលបំណង នៃ​ការរៀបចំ​គម្រោង ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ បឹង​ព្រែក​ល្ពៅ​មួយ​នេះ​ឲ្យ​ក្លាយជា​តំបន់​ដែលមាន​សក្ដានុពល ខាង​ផ្នែក​ទេសចរណ៍ធម្មជាតិ​ជីវចម្រុះ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​ផងដែរ​។​

​ថ្លែង​នៅក្នុង​ឳ​កាស​អញ្ជើញ ទស្សនកិច្ច តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្នាក់​ការរង​ថ្មី នៅ​តំបន់​បឹង​ព្រែក​ល្ពៅ ដែល​ស្ថិតនៅ​ក្នុងស្រុក​២ គឺ​ស្រុក​បូរី​ជល់សារ និង​ស្រុក​កោះអណ្ដែត នា​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា បច្ចុប្បន្ន​អាជ្ញាធ​ខេត្ត​កំពុងតែ​យកចិត្តទុកដាក់ លើ​ការអភិវឌ្ឍន៍​តំបន់​ទេសភាព​ធម្មជាតិ​មួយ​នេះ ដោយ​រៀបចំ​ឲ្យ​មន្ត្រី​អភិរក្ស​ធ្វើការ​ល្បាត និង​ថែរក្សា​នូវ​ប្រភេទ​សត្វ​ស្លាប​ទាំងអស់នេះ អោយនៅ​គង់វង្ស ហើយ​ត្រូវការពារ​មិន​ឲ្យ​មានការ​ប្រមាញ់​លើ​សត្វ​ទាំងអស់នេះ​ទេ បើ​មាន​ជន​ណា​លួច​ចាប់​សត្វ នៅក្នុង​តំបន់​អភិ​រក្សា​និង​ត្រូវ​ដាក់ទោស​តាមច្បាប់​ជាក់​ជាពុំខាន​។​

​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ​បាន​មានប្រសាសន៍ បន្ថែមទៀតថា ដើម្បី​ធ្វើអោយ​តំបន់​ទេសភាព​ធម្មជាតិ​បឹង​ព្រែក​ល្ពៅ យើង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន ក្នុងនាម​យើង​ជា​អាជា្ញធរ​មូលដ្ឋាន​ត្រូវតែ​រួមសហការ​គ្នា​ធ្វើ ការផ្សព្វផ្សាយ​និង​លើកស្ទួយ​តំបន់​ធនធានធម្មជាតិ​មួយ​នេះ ឲ្យ​មាន​ភាពល្អ​ប្រសើរឡើង​ពោលគឺ​ធ្វើយ៉ាងណា​អោយ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ​នេះ ក្លាយទៅជា​តំបន់​អេកូឡូស៊ី​ទេសចរណ៍ ដែលមាន​សក្ដានុពល​មួយផ្នែក​ធនធានធម្មជាតិ​ជីវចម្រុះ​ដើម្បី​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​គាត់ បានដឹង​ហើយ​មក​ធ្វើការ​ទស្សនា​កម្សាន្ដ​នូវ​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែលមាន នៅទីនេះ​ជាពិសេស​ប្រភេទ​សត្វ​គ្រៀល ដែលជា​ប្រភេទ​សត្វ​កម្រ​នៅក្នុង​ប្រទេស​របស់​កម្ពុ​ជា​យើង​ផងដែរ​៕ ដោយ​៖​តាកែវ​

spot_img
×