Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារសិក្សា ១​ខ្នង ៤​បន្ទប់ និង​សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

spot_img

​ខេត្តស្វាយរៀងៈ​លោកស្រី​កិ​ត្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំ​ន​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង អធិការកិច្ច​នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា ១​ខ្នង ៤​បន្ទប់ និង​សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង​ស្ថិត​ក្នុងភូមិ​សំ​យ៉ោ​ង ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះដែរ​មាន​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង សមាជិក ព្រឹទ្ធសភា តំណាងរាស្ត្រ សមាជិក​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​ប្រជាពលរដ្ឋ ប្រមាណ ១.៤០០​នាក់ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​នូវ​ក្តី​នឹករលឹក ។ លោកស្រី​បាន​បន្តទៀតថា អគារ​សិ​ក្ស​១​ខ្នង ៤​បន្ទប់ រួមជាមួយ សមិទ្ធផល​នានា នៅ​សាលាបឋមសិក្សា ហ៊ុន សែន សំ​យ៉ោ​ង បាន​ចំណាយ​ថវិកា​សរុប ៧៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឧកញ៉ា ប៊ុន មុនី ប្រធាន​អង្គការ​ស្ថាបនា​សហគមន៍​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សុ​វណ្ណា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​លោកស្រី បាន​ជួយ​កសាង​អគារសិក្សា​នេះ​ឡើង ដើម្បី​បំពេញតម្រូវការ​របស់​សិស្ស​ដែល​កំពុងមាន​កំណើន​ជា​រៀងរាល់ឆ្នាំ​។ ការចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​ពេលនេះ​បាននិងកំពុង​កែទម្រង់​ជាច្រើន ក្នុង​គោលបំណង​ឱ្យ​កុមារ​គ្រប់ៗ​រូប​បាន ចូលរៀន ធានា​ការអប់រំ​ប្រកបដោយ​គុណភាព បរិ​យា​ប័ន្ន​សមធម៌ និង​បង្កើត​កាលានុវត្តភាព​សិក្សា​ពេញ​មួយជីវិត ស្រប​ពេលដែល​រាជរដ្ឋាភិបាល​ចាត់​ទុក្ខ​ជា​វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព ដោយបាន​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ និង​បានធ្វើ​យ៉ាងណា ដើម្បី​បង្កើន​ចំណេះដឹង​នៅ​មូលដ្ឋាន និង​បង្ខិត​ជនបទ​ឲ្យ​កៀក​នឹង​ទីក្រុង​។​

​លោកស្រី​ក៏បាន​សំណូមពរ​ឲ្យ​ក្មួយៗ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អ្នក​បន្តវេន​ទៅ​ថ្ងៃ​អនាគត គប្បី​ខិតខំ​សិក្សា រៀនសូត្រ មាន​វិន័យ​សីលធម៌​ល្អ និង​ចូលរួម​ថែរក្សា​ការពារ​សមិទ្ធផល​បានយូរ​អង្វែង ជា​ក្តីសង្ឃឹម​របស់​ម្ចាស់ជំនួយ ក៏​ដូច​អាជ្ញាធរខេត្ត ពិសេស មាតាបិតា និង​អាណាព្យាបាល​របស់​ក្មួយៗ​នោះ​តែម្តង​។ ជាពិសេស ក៏​សូម​ស្នើ​ឲ្យ​លោក​ឧកញ៉ា ប៊ុន មុនី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សុ​វណ្ណា និង​សប្បុរសជន​ដទៃទៀត បន្ត​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ដទៃទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ខេត្តស្វាយរៀង​បន្តទៀត​។​

​ជាទី​បញ្ជ​ប់ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​ដាំ​ដើមឈើ​ជា​និ​មិ​ត្តិ រូប​ផងដែរ​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×