Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត ស្នើឲ្យ​ស្នងការរង ​ចុះ​ផ្ស​ព្វផ្សាយ​ផែនការ​សកម្ម​ភា​ព​​ការងារ​ នៅថ្នា​ក់ប៉ុ​ស្ដិ៍នគរបាលរដ្ឋបាល​​​ ដើម្បីដឹងពីបញ្ហាប្រឈម

spot_img

​ខេត្តកណ្ដាល​៖​ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានធ្វើការជំរុញឲ្យលោកលោកស្រីស្នងការរងចុះប្រជុំផ្ស​ព្វ​ផ្សាយផែនការ សកម្មភាពការងារ​រ​ប​ស់ស្ន​ងការដ្ឋា​នន​គរ​បាលខេត្ដ​កណ្ដាល តាមបណ្ដាអធិការដ្ឋានន​គ​របា​លក្រុ​ង​/ស្រុ​ក ដែលខ្លួនទទួលខុសត្រូវចា​ប់​ពី​ថ្ងៃ​នេះតែម្ដ​ង ដោយមានចូលរួមចាប់ពី​ថ្នា​ក់ប៉ុ​ស្ដិ៍នគរបាលរដ្ឋបាលផង​ដែ​រ ដើម្បីដឹងពីបញ្ហាប្រឈម​ ​ឫបញ្ហាផ្សេងៗរបស់ប៉ុស្ដិ៍រដ្ឋ​បា​ល​ ដើម្បីរកវិធីដោះស្រាយឲ្យបានល្អប្រ​សើ​រ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​​ខេ​ត្ដក​ណ្ដា​ល​​ បាន​ដឹកនាំ​ប្រជុំ​គណៈ​ស្នងការ​ ស្ដី​​ពី​ការ​ផ្សព្វផ្សាយ​ផែនការ​ស​ក​ម្ម​ភាព​​​ការងា​រ​​របស់​ស្នងការដ្ឋាន​ ដោយ​មា​ន​កា​រ​ចូលរួម​ពី​លោក​-​លោកស្រី​ស្នងការ​រង​គ្រ​ប់​​ផែន​ ។​

​កិច្ចប្រជុំ​នេះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ស្នងការ​​ ​បាន​លើក​ឡើ​ង​​ថា​ យោង​តាម​ការ​អនុលោ​ម​​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ផែនការ​ស​ក​ម្មភា​ព​​ការ​ងា​រ​របស់​ស្នងការដ្ឋា​ន​​ន​គរ​បា​ល​​រាជធានី​/​ខេត្ដ​ លោក​ឧត្ដមសេនីយ៍​ស្នងកា​រ​​បា​ន​​ជំរុញ​ឲ្យ​លោក​-​លោកស្រី​ស្នងការ​រង​ទាំងអស់​​ត្រូ​វ​ទទួលខុសត្រូវ​នូវ​​​តួនា​ទី​​ភារ​កិច្ច​​តាម​​ផែន​​​នីមួយៗ​ ជា​ពិសេស​ទទួលខុសត្រូវ​ចំណុ​ច​​ខ្ព​ស់​​តាម​​ផែន​​​របស់​ខ្លួន​ ហើយ​ធ្វើការ​ណែ​នាំ​​ អប់រំ​ដល់​មន្ដ្រី​របស់​ខ្លួន​ឲ្យ​​​មាន​ការ​​សា​មគ្គីភាព​ និង​រួបរួម​គ្នា​ ដើម្បី​ទប់ស្កាត់​ ​បង្កា​ររាល់​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើងជា​​​យ​ថាហេ​តុ​ ដោយ​មានការ​ឯកភាព​ពី​លោក​​-​លោកស្រី​ស្នងការ​រ​​ទ​ទួ​ល​​ផែន​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​​​បាន​​លើក​​ឡើ​ង​​ទៀត​ថា​៖​ ប្រសិនបើ​លោក​លោកស្រី​ស្ន​ង​ការ​​រ​ង​មា​ន​ផែនការ​ ឬ​មាន​គម្រោង​ការងារ​សម​ក​ម្ម​​ភាព​របស់​ខ្លួន​ គឺ​ត្រូវធ្វើ​សំណើរ​ជូន​​ខា​ង​​ផែន​​ភ​ស្ដុ​ភារ​ ដើម្បី​ឲ្យ​ផែន​ភស្ដុ​ភា​រលើ​ក​យក​គម្រោង​សកម្ម​ភា​ព​​ការងារ​ទាំង​អស់​នោះ​​ សុំ​ថវិកា​សាមគ្គី​របស់​​ក្រ​សួងមហាផ្ទៃ​យក​មក​ដើម្បី​ចា​ត់​ចែ​ង​អ​នុ​វត្ដ​កា​រងា​រ​​៕ដោយ៖កូឡាប

spot_img
×