Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំឱ្យ​មាន​ស្នេហា​ស្មោះត្រង់ប្តីមួយប្រព​ន្ធ​មួយ សុំប្រើប្រាស់ស្រោមអនា​ម័​យ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់

spot_img

ភ្នំពេញ៖ នៅ ថ្ងៃទី១៤​ កុម្ភ:​ស្អែកនេះ ជាថ្ងៃទិវានៃក្តីស្រឡាញ់ យុវ​វ័យទាំងអស់កុំឱ្យយល់ច្រឡំ​ទិ​វា​នេះ​ថា ជាការផ្តល់ក្តី​ស្រ​ឡាញ់​ស​ម្រាប់​គូស​ង្សា​រ ។ សុំឱ្យមានស្នេហាស្មោះត្រង់ប្តីមួ​យ​ប្រ​ពន្ធមួយ សុំប្រើប្រាស់ស្រោមអនាម័យ​ឱ្យ​បា​នមួ​យរ​យភាគរ​យ នៅពេលមានដៃគូ​ក្រៅ​ និងប្រញាប់ទៅធ្វើតេស្តឈា​ម​រ​ក​មេរោ​គ​អេ​ដ​ស៍ ប្រសិនបើសង្ស័យថាមាន​​ផ្ទុក​មេរោ​គ​អេដ​ស៍​ ។

ថ្ងៃស្អែក​ ជាថ្ងៃទី១៤​ កុម្ភ​:​ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់​ លោក ទេសរដ្ឋមន្រ្តី អៀង មូ​​លី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹ​ង​ជំងឺអេដស៍​ បានផ្តល់សារណែនាំដល់យុវ​វ័​យ​ទាំង​អស់កុំឱ្យយល់ច្រឡំ​ទិ​វា​នេះថា​ ជាការផ្តល់ក្តី​ស្រ​ឡាញ់​ស​ម្រាប់គូសង្សារហើយនាំគ្នាទៅប្រ​ព្រឹ​ត្តអំ​ពើមិនគប្បីខុសនឹង​ប្រ​ពៃណី​ជា​តិ​ នាំឲ្យប៉ះពាល់ដល់កិត្តិយ​​សគ្រួ​សារ​និ​ងខូ​ចអនា​គ​ត​ខ្លួ​ន។​

លោកបានថ្លែងថា យុវ​ជនត្រូវចេះស្រឡាញ់គ្រួសារ​ ស្រឡាញ់ប្រទេសជាតិ​ ​និងជាពិសេសត្រូវចេះស្រឡា​ញ់​ខ្លួ​ន​ឯ​ង ដោយធ្វើយ៉ាងណាឱ្យមានសុខ​ភា​ព​ល្អ ដើម្បីជាទំពាំងស្នងឫស្សី និងជាអ្នកប​ន្ត​វេ​នរ​បស់​ជាតិ​។​

លោក ទេសរដ្ឋមន្ត្រី ក៏បានអំ​ពា​វនា​វបន្ថែម សុំឱ្យមានស្នេហាស្មោះ​ត្រ​ង់​ប្តីមួយ​ប្រ​ព​ន្ធមួ​យ សុំប្រើប្រាស់ស្រោមអនាម័យឱ្យ​បា​ន​មួយ​រ​យភា​គរយ នៅពេលមានដៃគូក្រៅ​ ​និងប្រញាប់ទៅធ្វើតេស្តឈាម​រ​ក​មេរោ​គ​អេដ​ស៍​ ប្រសិនបើសង្ស័យ​ថា​មាន​ផ្ទុក​មេរោ​គអេដស៍ ដើម្បីឆាប់បានទៅទទួលសេ​វា​ផ្តល់​ប្រឹក្សា និងទទួលឱសថព​ន្យា​រ​ជីវិត៕ ដោយ៖កូឡាប

spot_img
×