Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើ​ញអ្ន​កផ្ទុ​កវី​រុ​សកូរ៉ូណា ៤៤នាក់បន្ថែមទៀត​លើនា​វាទេ​សចរ​ណ៍ជប៉ុន ក្រោយអាជ្ញាធរយកសំណាក​រ​ប​ស់ម​នុស្ស ២២១នាក់ពិនិត្យ

spot_img

មនុស្សចំនួន ៤៤នាក់បន្ថែមទៀតដែលនៅលើនាវា​ទេ​ស​ចរណ៍ Diamond Princess នៅសមុទ្រជប៉ុន ត្រូវ​បានរ​កឃើញ​ថាមាន​ផ្ទុ​កវី​រុ​ស​កូរ៉ូណា (COVID-19) ក្រោយពេលអាជ្ញាធរ​បា​នយ​កសំណាករបស់មនុស្សចំ​នួ​ន ២២១នាក់ទៅពិនិ​ត្យ។ នេះជាការបញ្ជាក់របស់រដ្ឋ​ម​ន្រ្តីសុខា​ភិ​បាល​ជប៉ុន​ លោក Katsunobu Kato នៅថ្ងៃព្រហស្បតិ៍នេះ។​



ការរកឃើញអ្នកផ្ទុក​វី​រុ​សប​ន្ថែមនេះ បណ្តាលឲ្យតួលេខនៃអ្នកដែលផ្ទុ​ក​វី​រុសនៅលើនាវាកើនដ​ល់​ចំ​នួន ២១៨នាក់។

លោករដ្ឋមន្រ្តីសុខាភិបាលបាន​ថ្លែ​ងថា ឥឡូវនេះ អាជ្ញាធរចង់យកមនុស្សចាស់​ចេ​ញ​ពីក​ប៉ាល់ ប្រសិនជាពួកគេធ្វើតេស្ត​​រួច​ មិនមានផ្ទុកវីរុ​ស និងអោយពួកគេស្នាក់នៅកន្លែ​ង​ដែល​កំណត់ដោយរដ្ឋាភិ​បា​ល​។

នៅលើកប៉ាល់ទេសចរណ៍​ដ៏​ធំនោះ មានអ្នកដំណើរស​រុ​ប​ជាង ៣.៧០០នាក់។ ៨០ភាគរយនៃអ្នកទាំង​នោះ​សុទ្ធ​តែមាន​វ័យ​ចំ​ណាស់ អាយុចាប់ពី ៦០ឆ្នាំឡើង និងមាន ២១៥នាក់ ស្ថិតក្នុងវ័យ ៨០ និង ១១​នា​ក់ក្នុ​ងវ័យ ៩០។

សូមបញ្ជាក់ថា កប៉ាល់ Di​a​mond Princess ត្រូវបានអាជ្ញាធរជប៉ុនដាក់អោ​យ​នៅដា​ច់ដោ​យ​ឡែក​ពី​គ្នា​ចាប់តាំ​ង​ពី​ថ្ងៃទី ៣ ខែកុម្ភៈមក ក្រោយពេលអតីតអ្នកដំ​ណើ​រម្នាក់ ដែលបានចុះនៅទីក្រុងហុងកុ​ង ត្រូវបានគេរកឃើ​ញ​ថា មានផ្ទុកវីរុស​កូ​រ៉ូ​ណា ដែលអង្គការសុខភាពពិភ​ព​លោ​កទើ​បដាក់ឈ្មោះឲ្យផ្លូវកា​រ​ថា COVID-19។

រហូតមកដលពេលនេះ​ ​អ្នកស្លាប់ដោយសារវីរុសម​រ​ណៈខា​ង​លើ​ បានកើ​ន​ដ​ល់​ជាង ១.៣០០នាក់ទូទាំង​ពិ​ភ​ព​លោ​ក និងមានការឆ្លង​លើ​ស ៦០.០០០ករណី ខណៈដែលមានការព្យាបាលជាសះស្បើ​យ​បា​នជា​ង ៦.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×