Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាយរំសេវ​កាំ​ជ្រួចខុ​សលក្ខ​ណៈបច្ចេ​កទេស ផ្ទុះស្លាប់ម្នាក់នៅស្រុ​ក​បា​ទី

spot_img

តាកែវ៖ នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះមានករណី​គួ​រឲ្យរន្ធត់មួយបាន​កើត​ឡើងនៅ​ឃុំ​ក្រាំង​ធ្នង់ ស្រុកបាទី ខេត្តតាកែវ ខណៈដែលបុរ​ស​ម្នាក់​បានលាយគ្រឿងរំសេវធ្វើ​កាំ​ជ្រួច ខុសលក្ខណៈបច្ចេកទេស​ ​បណ្តាលឲ្យបុរ​សម្នាក់បានស្លាប់ភ្លាម​ៗ​ ដោយសាផ្ទុះគ្រាប់រំសេ​វ បែកជាបំណែ​ក​ៗនៃសាកសពពា​ស​ពេ​ញដី​ ។


លោក ង៉ាន់ ​សារី អធិការស្រុកបាទីបាន​ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ កែវ ឈិន អាយុ៥០ឆ្នាំ មុខ​រ​បរជាអ្នកធ្វើកាំជ្រួច​គ្រ​ប់​ធុន នៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ មូ​លហេតុដែលបណ្តាល​ឲ្យមានការផ្ទុះរំសែវធ្វើកាំជ្រួចនេះ​ឡើ​ង គឺដោយសារតែជន​រ​ង​គ្រោះខ្វះការប្រុងប្រ​យ័ត្ន លាយរំសែវខុសលក្ខណៈប​ច្ចេ​ក​ទេស និងមិនមានច្បាប់អនុញ្ញា​ត​ត្រឹ​មត្រូ​វ​ ទើបធ្វើឲ្យផ្ទុះស្លាប់​ដោយខ្លួន​ឯ​ង ។ បច្ចុប្បន្នសាកសពជន​រ​ងគ្រោះត្រូវបានគ្រួសារជន​រ​ង​គ្រោះ​ ប្រមូលជាបំណែកៗ​យ​កទៅធ្វើបុណ្យតាមប្រពៃណីហើយ​ ​៕ដោយ៖ តាកែវ

 

spot_img
×