Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យលើផែនការសកម្មភាព​ទេ​សច​រណ៍​ចំ​ពោះមុខ ដើម្បីទ្រទ្រង់វិស័យទេសច​រ​ណ៍ ក្នុងដំណាក់កាលវិបត្តិវីរុស​កូ​រ៉ូ​ណាថ្មី (CoVid-19)

spot_img

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី​១​២​ កុម្ភៈ ២០២០ នៅទីស្តីការក្រសួងទេ​ស​ច​រណ៍ បានដឹកនាំកិច្ចប្រជុំពិ​សេសមួ​យ ដើម្បីពិនិត្យលើផែនការសកម្មភាព​ទេ​សច​រណ៍​ចំ​ពោះមុខ ដើម្បីទ្រទ្រង់វិស័យទេសច​រ​ណ៍ ក្នុងដំណាក់កាលវិបត្តិវីរុស​កូ​រ៉ូ​ណាថ្មី (CoVid-19) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រី ជំនាញទេសចរណ៍​ និងថ្នាក់ដឹកនាំរបស់សមាគមន៍ឧស្សាហក​ម្ម​ទេ​សចរណ៍ទាំងអស់។



ក្នុងកិច្ចប្រជុំ បានឯកភាពដាក់ចេញផែនការសក​ម្ម​ភាពមួយ ដោយមានដាក់ចេញជាវិធានការ​រយៈពេលខ្លី និងវែង ដោយផ្តោតលើគោលដៅយុទ្ធ​សា​ស្ត្រចំ​នួន៤ អមជាមួយសកម្មភព​កា​រងា​រ ចំនួន ៧៦។

លោករដ្ឋមន្រ្តី បានដាក់គោលដៅយុទ្ធសាស្រ្តទាំង ​៤ មានដូចជា ១ ធ្វើឲ្យកាន់តែប្រសើរឡើងនូវរូ​ប​ភាពគោលដៅទេសចរណ៍​ក​ម្ពុ​ជា គឺជាគោលដៅសុវ​ត្ថិ​ភា​ព ២ ជំរុញចលនាទេសចរណ៍​ក្នុ​ង​ស្រុក ៣ បង្កើនការផ្សព្វផ្សាយទេ​ស​ច​រណ៍ និងការតភ្ជាប់ (Connectivity) ពី​ទី​ផ្សារទេសចរណ៍គោលដៅ ៤ បង្កើតឧត្តមភាព​ប្រ​កួតប្រជែងនៃឧស្សា​ហ​ក​ម្មទេ​ស​ច​រ​ណ៍។

ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងសកម្មភាពទី១​ នៃគោលដៅយុទ្ធសាស្ត្រ​ទី​១​ ​គឺ​ អង្គប្រជុំបានអនុម័ត​សេ​ចក្តី​ណែ​នាំ​ (recommendation) ចំនួន ០៦ សម្រាប់​ការអប់រំ វិធានការបង្ការ និងទប់ស្កាត់ការ​ឆ្ល​ងវីរុស ដល់ មូលដ្ឋានអាជីវកម្មទេសចរ​ណ៍​ ក្នុងនោះរួមមាន​៖​ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្ល​ង​ជំងឺ​រលាកសួ​ត​វីរុស​កូរ៉ូ​ណា​ប្រភេ​ទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ការីទេសចរណ៍​ ​និងទីភ្នាក់ងារទេ​ស​ច​រណ៍។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការ​ច​ម្លង​ជំងឺ​រលាកសួតវីរុសកូរ៉ូណា​ប្រ​ភេ​ទថ្មី​ ឆ្នាំ២០១៩​ (CoVid-19) សម្រា​ប់​ភោជនី​យ​ដ្ឋាន និងអាហារដ្ឋានទេស​ច​រ​ណ៍។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការ​ច​ម្លង​ជំងឺរលាកសួតវីរុស​កូ​រ៉ូ​ណាប្រ​ភេ​ទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់សម្រាប់ម​គ្គុ​ទេសក៍ទេសច​រ​ណ៍ ​(Tour Guides) និងអ្នកនាំភ្ញៀ​វ (Tour Leaders)។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការច​ម្ល​ងជំងឺរលាកសួតវីរុស​កូ​រ៉ូណា​ប្រ​ភេ​ទថ្មី ឆ្នាំ២០១៩ (​CoVid-19) សម្រាប់អ្នកបើ​ក​តាក់​ស៊ី និងរ៉ឺម៉កកង់​បី​។ សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំ​ងឺ​រលា​កសួ​តវី​រុ​សកូរ៉ូ​ណាប្រ​ភេទ​ថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកម៉ាស្សា ​និងអ្នកគ្រប់គ្រង​ស្ប៉ា​-ម៉ាស្សា។​ សេចក្តីណែនាំ ស្តីពី វិធា​នការបង្ការការចម្លង​ជំ​ងឺរលាកសួតវីរុសកូរ៉ូ​ណា​​ប្រភេ​ទ​ថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកគ្រប់គ្រង​ស​ណ្ឋាគា​រ និងសេវាកម្មទេសច​រ​ណ៍​ផ​ងដែ​រ​។

តាមរយៈសេចក្តីណែនាំនេះ ក្រសួងទេសចរណ៍នឹងសហការជាមួយក្រ​សួ​ងសុ​ខា​ភិបាល រៀបចំបណ្តុះបណ្តាលជន​ប​ង្គោ​លយ៉ា​ង​តិ​ច ១ នាក់នៅតាមមូលដ្ឋានអាជីវ​ក​ម្ម​ទេ​សច​រណ៍នីមួយ​ៗ​។
ដោយឡែកក្រសួងទេសចរ​ណ៍​ នឹងរៀបចំឲ្យមាន​ក្រុ​មការងារគ្រប់គ្រង​វិបត្តិ ថ្នាក់ក្រសួង ក្រុម Task forces មួយចំនួនដែលដឹ​ក​នាំដោ​យរ​ដ្ឋលេ​ខាធិ​ការ ឬ អនុរដ្ឋលេខា និងក្រមមន្ត្រីជំនាញ ​និងមានក្រុមការងារគ្រប់គ្រង​​វិប​ត្តិ​តាម​រា​ជ​ធានី​-ខេត្ត។
តាមការគ្រោងទុក ក្រសួងទេស​ច​រណ៍ គ្រោងនឹងដាក់ផែនការសកម្ម​ភាពនេះ ជូនទៅគណៈកម្មការគោលនយោ​បា​យ​សេដ្ឋ​កិច្ច​និ​ងហិរញ្ញវត្ថុ ដើម្បីពិនិត្យ ​និងគោរពដាក់ជូនរាជរដ្ឋា​ភិ​បា​លពិ​និត្យ សម្រេចសំដៅទ្រទ្រង់ដ​ល់​វិ​ស័យទេ​ស​ចរ​ណ៍​កម្ពុ​ជា ក្នុងដំណាក់កាលវិបត្តិវីរុសកូ​រ៉ូ​ណា​ថ្មី​ (CoVid-19​ នេះឲ្យបានទាន់ពេល និងក្រោយដំណាក់កាលវិបត្តិឲ្យមា​នប្រសិទ្ធភា​ព​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×