Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ស្វាគមន៍​នារ​វា​ទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក​ចូល​ចត ,​សម្តេច​តេ​ជោ ទៅ ស្វាគមន៍​ពួកគេ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងឋានៈ​ជា​ម្ជា​ស់​ផ្ទះ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ដោយសារតែ​កម្ពុ​ជាមាន​សន្តិភាព​ទើប ខ្ញុំ​ហ៊ាន​សម្រេចចិត្ត​ទទួលយក​នាវា ទេសចរ​ណ៏​ដ៏​ធំ​ដែល​គ្មាន​កន្លែង​ចូល​ចត​
​ឲ្យ​មក​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​ស្ថិតនៅលើ​នាវា​អស់​រយៈពេល​១៣​ថ្ងៃ​មកហើយ​​ឲ្យ​បាន​វិលត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​ដោយ​សុវត្ថិភាព​។​

​សម្តេច បាន​ថ្លែងថា ព្រឹកស្អែក​ថ្ងៃ​១៤​កុម្ភៈ​២០២០​ខ្ញុំ​នឹង​ទៅ​​ស្វាគមន៍​ពួកគេ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងឋានៈ​ជា​ម្ជា​ស់​ផ្ទះ​ដែលមាន​សាមគ្គីភាព និង​ការទទួលខុសត្រូវ​។​​សុំ​អរគុណ​អង្គការ​សុខភាព​ពិភពលោក​
​និង​ប្រទេស​នានា​ដែលមាន​ពលរដ្ឋ​ខ្លួន ស្ថិតនៅលើ​នាវា​ដែល​បាន​ផ្តល់នូវ​ការ ជឿទុកចិត្ត​ដល់​កម្ពុជា​។ ជួយ​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុងពេល​លំបាក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្វាគមន៍​នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​ឈ្មោះថា MS Westerdam របស់​សហរដ្ឋអាមេរិក ដែលមាន​ទេសចរ​ជាង​២.២៥៧​នាក់ ដែល​នៅ​ថ្ងៃទី ១៣ កុ​ម្ភះ​ព្រឹក​នេះ​បាន​ចូល​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ​។ នាវា​ទេសចរណ៍​អាមេរិក​ដ៏​ធំ​នេះ​បានស្នើ​សុំ​ចុះចត​នៅតាម​ប្រទេស​និង​កោះ​ចំនួន​៦ មកហើយ តែ​ត្រូវបាន​បដិសេធ​មិនអោយ​ចូល​ចត ដោយសារ​ភ័យខ្លាច​មាន​អ្នកដំណើរ​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​ថ្មី ដែល​ពេលនេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា កូ​វីដ​-១៩ (Covid-19) ។ ដើម្បី​ធានា​សុវត្ថិភាព​ទាំងអស់គ្នា គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​បានធ្វើការ​ពិនិត្យ​អាកា​រៈសុខ​ភាព​របស់​អ្នកដំណើរ​ទាំងអស់​មុនពេល​អនុ​ញ្ញា​ត្តិ​អោយ​ច​ញ​ក្រៅ​នាវា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មានការ​អាណិត​ស្រណោះ​អ្នកធ្វើដំណើរ​រាប់ពាន់នាក់​ដែល​រួមមាន​ទាំង​មនុស្ស​ចាស់ ស្ត្រី និង​កូនក្មេង ដែល​កំពុង​ជាប់​នៅក្នុង​នាវា​ដ៏​ធំ​នេះ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា កម្ពុជា​មិនមែនជា​ប្រទេស​អ្នកមាន​ទេ ប៉ុន្តែ​កម្ពុ​ជាមាន​បេះដូង​ទូលាយ ជាមួយ​ទឹកចិត្ត​សណ្តោស​ប្រណី​មិន​រើសអើង​ពូជសាសន៍ ហើយ​ការជួយ​គ្នា​ជាពិសេស​ក្នុង​គ្រា​មាន​អាសន្ន​បែបនេះ​គឺ​គ្មាន​កម្រិត​លើ​ពូជសាសន៍ ឬ​កម្រិត​លើ​ព្រុំដែន​ឡើយ​។ នៅក្នុង​ស្ថានភាព​បែបនេះ គឺ​យើង​ត្រូវ​រួមគ្នា​ផ្តល់នូវ​ក្តី​ស្រឡាញ់ ជំនឿ ទំនុកចិត្ត និង​ភាពកក់ក្តៅ​ដល់​អ្នកធ្វើដំណើរ​កុំអោយ​ភ័យ​តក់ស្លុត​អស់សង្ឃឹម​។ បើ​មិន​ជួយ​ពួកគេ បើ​មិន​ឲ្យ​នាវា​នេះ​ចូល​ចត តើ​ត្រូវ​ឲ្យ​ពួកគេ​ទៅណា បើ​ប្រទេស​មួយចំនួន​នោះគេ​បាន​បិទ​អស់ហើយ​។ សម្តេច​តេ​ជោ​បានបញ្ជាក់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា ជំងឺ​ពិតប្រាកដ​នាពេលនេះ គឺ​ជំងឺ​ភ័យខ្លាច​លើសលុប ដែល​មិនមែនជា​ជំងឺ​កូ​រ៉ូ​ណា​ទេ​។

​ពេលនេះ​ពិភពលោក​បានឃើញ​ច្បាស់​ហើយ​ថា កម្ពុជា​យើង​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​មិត្ត​ចិន​ទេ គឺ​សហការ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​រួមទាំង​សហរ​ដ្ធ​អាមេរិក​ផងដែរ គឺ​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល ហើយ​នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​និង​គ្មាន​ព្រំដែន​ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​សូម​ជូនពរ​អ្នកធ្វើដំណើរ​ក្នុង​នាវា​ទាំងអស់​បាន​សម្រាក ទទួលទាន​ម្ហូបអាហារ និង​សប្បាយរីករាយ​នៅពេល​បានមក​ដល់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ស្ថានទូត​និង​អ្នកជំនាញ​វេជ្ជសាស្ត្រ​មកពី​ស្ថានទូត​អាមេរិក បាន​មកដល់​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​សម្រួល​ដល់​ការចូល​ចត​ដោយ​សុវត្ថិភាព​របស់ នាវា​ទេសចរណ៍ ហូ​ឡង់ អាមេរិក ឈ្មោះ MS Westerdam ដែលមាន​ជនជាតិ​អាមេរិក​នៅក្នុង​នោះ ។ នាវា​នេះ បាន​ចាក​ចេញពី​ក្រុង​ហុងកុង នៅ​ថ្ងៃទី ១ ខែកុម្ភៈ និង​ត្រូវបាន​គេ​បដិសេធ​ការ​ឲ្យ​ចូល​ចត​តាម​ផែ​សមុទ្រ​មួយចំនួន​នៅក្នុង​តំបន់ ។ នាវា​នេះ រាយការណ៍​ថា មិនមាន​អ្នកដំណើរ​ណាមួយ មាន​សញ្ញា​វិជ្ជមាន​នូវ​មេរោគ កូ​វីដ​១៩ (​មេរោគ​កូ​រ៉ូ​ណា​) ចំណែក​បុគ្គលិក​សុខាភិបាល ក៏​កំពុងធ្វើការ​តាមដាន​ពួកគេ​ផងដែរ ។ ក្រុមការងារ​ស្ថានទូត​អាមេរិក ត្រៀម​រួចរាល់ ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​នាវា Westerdam និង​អាជ្ញាធរ​កម្ពុជា ដើម្បី​ជួយ​ដល់​ជនជាតិ​អាមេរិក ក្នុង​ដំណើរការ​នៃ​ការចូល​ចត និង​ផ្ទេរ​សម្ភារៈ​ទៅកាន់​គោលដៅ ។ លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ថ្លែងថា ៖ «​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការជួយជ្រោមជ្រែង​របស់​កម្ពុជា​» ៕ ដោយ​៖​កូ​ឡាប​

spot_img
×