Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួល​រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​២​គ្រឿង ពី​Jica

spot_img

​ភ្នំពេញ​៖ រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីនបូមទឹក​ចំនួន​២ គ្រឿង​ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (Jica) ត្រូវបាន​ប្រគល់​មករ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ដើម្បី​បូមទឹក​ជន់​លិច​នៅក្នុង​តំបន់​នានា​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​នេះ​ក៏​ជា​ជំនួយ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ ផងដែរ ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។​

ពិធី​ប្រគល់​និង​ទទួល​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី ១៣ កុម្ភៈ​ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង លោក យូ​អុ​ី​ជី ស៊ូ​ហ្កា​ណូ ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង​នេះ ស្ថិតក្នុង​គម្រោង​ជំនួយ​ការពារ​ទឹកជំនន់​និង​ការកែលម្អ ប្រព័ន្ធ​លូ នៅ​
​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។ លោក​បន្តថា នេះ​គឺជា​ការផ្គត់ផ្គង់​គ្រឿងចក្រ​ជា​លើក​ទី​២ បន្ទាប់ពី ផ្គត់ផ្គង់​រថយន្ត​បូមទឹក​សំអាត បណ្ដាញ​លូ​ចំនួន ៤​គ្រឿង​និង​រថយន្ត​បាញ់​លាង សម្អាត​ចំនួន ៤ គ្រឿង​ស្ថិតក្នុង​គម្រោង​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី ៣​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។​

លោក យូ​អុ​ី​ជី ស៊ូ​ហ្កា​ណូ បាន​មានប្រសាសន៍ថា គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​រាជ​នី​ភ្នំពេញ​ជំហាន​ទី​៤ បានចាប់ផ្តើម​ឡើង​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨ ហើយ​គ្រោង​នេះ​នឹង​បញ្ចប់​នៅក្នុង​ខែ​១០ ឆ្នាំ ២០២១ ។​

លោក​បានបញ្ជាក់​ផងដែរ​ថា ទោះបីជា​យើង​បាន​ខិតខំ​បំពេញការងារ​ជុំវិញ​ការរំដោះ​ទឹកជំនន់​ចេញពី​រាជធានី​ភ្នំពេញ​យ៉ាងណាក្តី ប៉ុន្តែ​ការកើតឡើង​នូវ​ការលិចលង់​ដោយ​ទឹកជំនន់​នេះ​នៅតែ​កើតមាន​ដែល​តម្រូវ​ឲ្យ​ក្រុមការងារ jica នៅ​កាន់ បង្ក​ការអនុវត្ត​គម្រោង​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​។​
ក្រៅពី​ការងារ​នេះ jica ក៏បាន​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​ពី​មន្ត្រី​បច្ចេកទេស​ដល់​មន្ទីរ​សាធារណ​
​ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ផងដែរ​។​

លោក​បញ្ជាក់ថា ចំពោះ​រថយន្ត ២​គ្រឿង ដែល​ប្រគល់ជូន​នេះ មាន​កម្លាំង​ខ្លាំង​រហ័ស​លឿន​ដែល អាច​បូមទឹក​រំដោះ​ការលិចលង់ នៅក្នុង​រាជធានី​ភ្នំពេញ​និង​អាច​ប្រើប្រាស់​បានយូរ​អង្វែង​ផងដែរ​។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង មានប្រសាសន៍ថា រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ដែល​ទទួល​ពី​ជប៉ុន​នៅពេលនេះ គឺ​ក្នុង​មួយគ្រឿង​មាន​សមត្ថភាព​បូមទឹក​បាន​៣០​ម៉ែត្រគុប​
​ក្នុង​១​នាទី និង​ទុយោ​បង្ហៀរ​ប្រវែង ៣០០ ម៉ែត្រ​សម្រាប់​ចល័ត​បូមទឹក​ភ្លៀង ដែល​ជន់​លិច ហើយ​បង្ហូរ​ចូល​ប្រឡាយ​បឹង​ដែល​នៅ​ជិត ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ក្នុង​រថយន្ត​មួយគ្រឿង​បំពាក់​ម៉ាស៊ីនភ្លើង​និង​គ្រឿង​ម៉ាស៊ីនបូមទឹក​ចំនួន ៦​គ្រឿង និង​ទុយោ​បង្ហៀរ​៥០​ម៉ែត្រ​សម្រាប់​ម៉ាស៊ីនបូមទឹក​នីមួយៗ​។ សម្រាប់​ប្រតិបត្តិការ​ម៉ាស៊ីនបូមទឹក គឺអាច​បូម​ស្របគ្នា​ឬ​ដោយឡែក​ពីគ្នា ទាំង ៦​គ្រឿង​ដែលមាន​ទុយោ​បង្ហៀរ​ចំនួន​៦ ខ្សែ​ឬក៏​អាច​បូម​បន្ត​គ្នា​ចំនួន​ពីរ​គ្រឿង ដែលមាន ទុយោ​ប​បង្ហៀរ​ចំនួន​៣ គ្រឿង​សម្រាប់​ទីតាំង​បង្ហូរ​ចេញ​នៅ​ឆ្ងាយ​ឬ​កន្លែង​បូម​មាន​ជម្រៅ​ជ្រៅ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដែល​បានផ្ដល់​រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង​ដល់​សាលា​រាជធានី​ភ្នំពេញ​នាពេលនេះ​ស្ថិតក្នុង​គម្រោង​ជំនួយ​ការពារ​ទឹកជំនន់​និង​ការកែលម្អរ ប្រព័ន្ធ​លូ នៅក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤ ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​


spot_img
×