Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទេសចរ តាម​កប៉ាល់ Westerdam ចំនួន​២០​នាក់ មិនមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID19

spot_img

​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា ៖ លទ្ធផល​ផ្លូវការ នៃ​ការពិនិត្យ​វិភាគ​សំណាក ចំពោះ​អ្នកទេសចរ តាម​កប៉ាល់ Westerdam ចំនួន​២០​នាក់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី COVID19 ។​

​លទ្ធផល​ធ្វើ​តេ​ស្តិ៍​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​បានបង្ហាញ​ហើយ​ថា អ្នកទេសចរ​២០​នាក់​នៅលើ​កប៉ាល់ WESTERDAM មិនមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ Covid-19 នោះទេ ។​

​បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែង​ប្រាប់ថា តារាង​លទ្ធផល​ពី​ប៉ាស្ទ័រ​ឃើញថា អ្នកទេសចរ​២០​នាក់​មិនមាន​ផ្ទុក​វិ​រ៉ុ​ស​កូ​រ៉ូ​ណា ឬ Covid-19 នោះទេ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ចំនួន​២០​នាក់ ដែល​ស្ថិតនៅលើ​កប៉ាល់ Westerdam ក្នុងចំណោម​អ្នក​ដែល​ស្ថិតនៅលើ​កប៉ាល់ ជាង​២០០០​នាក់ ដែលមាន​បញ្ហា​សុខភាព​បន្ដិចបន្ដួច ដូចជា​ក្រពះ ពោះវៀន និង​រាករូស​ជាដើម ត្រូវបាន​ក្រុមគ្រូពេទ្យ​កម្ពុជា​យក​សំណាក​ទៅពិនិត្យ​ដើម្បី​តាមដាន សុខភាព​របស់​ពួកគាត់ ប៉ុន្តែ​នៅពេលនេះ​លទ្ធផល​បានបង្ហាញ​ហើយ​ថា ពុំមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ Covid-19 នោះឡើយ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×