Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EU អរគុណ អាជ្ញាធរ​កម្ពុជា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​នាវា Westerdam ចូល​ចត​

spot_img

​ភ្នំពេញ​៖ ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​កម្ពុជា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​នាវា Westerdam ចូល​ចត និង​សូម​សម្តែង​នូវ​ការអាណិតអាសូរ​ចំពោះ​អ្នកដំណើរ​។​

​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានចេញ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​យប់​ថ្ងៃទី​១៣​កុម្ភៈ​នេះ​ថា ក្រុម​មួយចំនួន​មកពី​ស្ថានទូត​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​ក្រុងព្រះសីហនុ​ដើម្បី​ផ្តល់ជំនួយ ដល់​អ្នកដំណើរ​និង នាវិក​នៃ​នាវា​ទេសចរណ៍ MS Westerdam ។ នាវា​នេះ​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​មិញ ដែលមាន​មនុស្ស​ចំនួន ២,២៥៧ នាក់​ក្នុងនោះ​មាន​ពលរដ្ឋ​អឺរ៉ុប ចំនួន ២៦០ នាក់​មកពី​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២០ ប្រទេស​ផ្សេងគ្នា​។​

​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សូម​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​កម្ពុជា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​នាវា Westerdam ចូល​ចត និង​សូម​សម្តែង​នូវ​ការអាណិតអាសូរ​ចំពោះ​អ្នកដំណើរ​និង សមាជិក​នាវិក​នៃ​នាវា​ទាំងអស់ ដោយ​សង្ឃឹមថា​ពួកគាត់ នឹងធ្វើ​មាតុភូមិ និវត្តន៍​ប្រកបដោយ​សុវត្ថិភាព​នាពេល​ឆាប់ៗ ៕ ដោយ​៖​កូ​ឡាប​

spot_img
×