Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ទើបតែ​លិច ក្រោយ​ភ្លើង​ឆាបឆេះ​អស់ ៨​ថ្ងៃ ចំណែក​អ្នក​បាត់​ខ្លួន ៣០​នាក់ គ្មាន​សង្ឃឹម​រស់​

spot_img

កប៉ាល់​ដឹក​ប្រេង​របស់​អ៊ឺរ៉ង​មួយគ្រឿង ត្រូវ​ភ្លើង​ឆាបឆេះ​អស់​រយៈពេល ៨​ថ្ងៃ ទើបតែ​បាន​លិច​ចូលក្នុង​សមុទ្រ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ទេ​។ កប៉ាល់​ដឹង​ប្រេង​ឆៅ​នោះ ត្រូវ​ភ្លើង​ឆាបឆេះ ក្រោយពេល​បុក​គ្នា​ជាមួយ​នឹង​កប៉ាល់​ដឹកទំនិញ នៅ​សមុទ្រ​ចិន​ខាងកើត​។​

​ក្នុង​ហេតុ​ការណ៏​បុក​គ្នា​កាលពី​ថ្ងៃ​ទី ៦ កន្លងទៅនេះ បណ្តាលឲ្យ​មនុស្ស​ចំនួន ៣០​នាក់​ដែល​នៅ​លើ​កប៉ាល់​ដឹង​ប្រេង​ទាំងនោះ​បាត់​ខ្លួន​ទាំងអស់​។​

​មន្ត្រី​អ៊ឺរ៉ង​បានបញ្ជាក់​ថា គ្មាន​សង្ឃឹម​សោះ​ថា អ្នក​ដែល​បាត់​ខ្លួន​ទាំងនោះ​អាច​នៅ​រស់រាន​មានជីវិត​។​

​សូម​រំលឹក​ផង​ដែរ​ថា កប៉ាល់​ដឹក​ប្រេង​ឆៅ​ឈ្មោះ Sanchi ដែល​ដឹក​ប្រេង​ចំណុះ ១៣៦.០០០​តោន បាន​បុក​គ្នា​ជាមួយ​នឹង​កប៉ាល់​ដឹង​ទំនិញ​ហុងកុង កាលពី​ថ្ងៃ​ទី ៦ បណ្តាលឲ្យ​មាន​ភ្លើង​ឆាបឆេះ​យ៉ាងខ្លាំង​។ ចំនែក​មនុស្ស​នៅ​លើ​កប៉ាល់​ដឹកទំនិញ​
​មិន​មាន​សេចក្តី​រាយ​ការ​ណ៏ណា ថា​បាន​បាត់​ខ្លួន ស្លាប់ ឬ​រងរបួស​អី​នោះ​ទេ​៕ សុភ័ក្ត្រ

spot_img
×