Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ អញ្ជើញស្វាគមន៍ដោយផ្ទា​ល់​ ជាមួយអ្នកដំណើរនៅលើ​នា​វា​ទេ​ស​ច​រណ៍ WESTERDAM មុនត្រឡប់ទៅប្រទេសកំណើតវិញ

spot_img

ព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្វាគមន៍ដោយផ្ទា​ល់​ជា​មួយ​អ្ន​កដំ​ណើ​​​រនៅលើនាវាទេសចរណ៍ W​​ESTERDAM ដែលកំពុងចតនៅកំពង់ផែក្រុងព្រះ​សី​ហ​នុ ព្រមទាំងថ្លែងសារទៅកាន់​​ជន​រួម​ជា​តិកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ចំណែកក្រសួងសុខាភិបាល​បា​ ​បញ្ជា​ក់ថា​ លទ្ធផលមន្ទីរពិសោធន៍ផ្លូ​វ​កា​រដោយវិ​ទ្យា​ស្ថាប៉ា​ស្ទ័រ បញ្ជាក់ថា អវិជ្ជមានដោយមេរោ​គ​កូ​រ៉ូណា​វីរុស​ប្រ​ភេទ​ថ្មីលើអ្នក​ទេស​ចរណ៍២​០​នាក់ ដែលបង្ហាញរោគស​ញ្ញា​​ លើកប៉ាល់ទេ​ស​ចរណ៍​ Westerdam ។

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត​ឱ្យ​អ្ន​ក​ដំណើរទេសចរណ៍​ ចេញពីកប៉ា​ល់ និងធ្វើដំណើរតាមរថយន្តក្រុងឆ្ពោះទៅ​អា​កា​សយា​ន​ដ្ឋា​នអ​ន្តរជាតិក្រុងព្រះសីហនុ​​ ​ដើម្បីបន្តជិះយន្តហោះត្រឡប់ទៅ​មា​តុប្រទេសពួ​ក​គេរៀ​ង​ៗ​ខ្លួ​ន​ ។
ជូនពរអ្នកកដំណើ​រ​ទាំង​​​អស់ ​​​ធ្វើដំណើរប្រក​ប​ដោ​យសុ​ខ​ភា​​ព ​និ​ង​សុ​​​វ​​ត្ថិភា​​ព​ .

សម្តេចតេជោ បានថ្លែងថា “”អរគុណសន្តិភាព ជូនពរក្នុងថ្ងៃនៃក្តីស្រឡា​ញ់។ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី​ ​១៤​ កុម្ភៈ ២០២០ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើដំណើរ​ពី​ភ្នំពេញ​ម​ក​ទទួ​លស្វា​គមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះ​ដូ​ងដ​ល់បង​ប្អូន​អ្នកទេ​ស​ច​រណ៍​ចម្រុះជាតិសាសន៍​ ជាងពីរ​ពា​ន់​នាក់ ដែលបានធ្វើដំណើរតាមនាវាទេស​ច​រ​ណ៍ MS Westerdam សហរដ្ឋអាមេរិក​ដែ​លមិ​នត្រូវបានស្វាគន៍ឲ្យចូលចតនៅតាមប្រទេសនិងកោះចំ​នួ​ន​៦រួចមកហើយនោះ ​​ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាច​ក្រ​ក​ម្ពុជា បានស្វាគមន៍ទទួលពួក​គេ​ដោយ​ក្តីរាក់ទាក់រីករាយ ​ស្និទ្ធស្នាល កក់ក្តៅ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំ​ផុ​តក្រោ​មការ​សម្រេ​ច​ចិត្តដ៏​ត្រឹ​មត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។ នៅថ្ងៃដ៏ពិសេសនេះ សូមជូនពរដល់​ប​ងប្អូ​នប្រជាពលរដ្ឋទូទាំ​ង​ប្រទេ​ស ជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា”៕ ដោយ៖កូឡាប

spot_img
×