Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញសហមន៍ព្រៃឡ​ង់​ ​ខេត្តកំពង់ធំ ត្រូ​វបា​នមន្ត្រី​ឧ​​ទ្យា​​​នុ​រក្ស ធ្វើការឃាត់មិនឱ្យ​ចូ​​​លព្រៃ ដើម្បីចុះ​ល្បា​ត​ នៅចំណុ​ច​អូរ​ងា​វ​

spot_img

ព្រៃឡង់៖ បណ្តាញសហមន៍ព្រៃឡង់ នៅ​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញផ្សាយព័ត៌មាន​ថា​ ​ បណ្តាញសហមន៍ព្រៃឡ​ង់​ ​ខេត្តកំពង់ធំ ត្រូវបានមន្ត្រីឧ​ទ្យា​នុ​រក្ស ធ្វើការឃាត់មិនឱ្យ​ចូ​លព្រៃ ដើម្បីចុះ​ល្បា​ត នៅចំណុចអូរងា​វ​ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

បណ្តាញសហមន៍ព្រៃឡង់ បានឲ្យដឹងថា មន្ត្រីឧ​ទ្យានុ​រក្ស​មិ​​នបានប្រាប់ពីមូល​ហេតុ នៃការហាមឃាត់នេះ​ ដល់ស​ហ​គម​ន៍​ទេ គ្រាន់តែប្រាប់ថាចាំទទួ​ល​បញ្ជារ​ពី​ថ្នាក់​លើ។ នាយកដែនជម្រកស​ត្វ​ព្រៃ​ព្រៃ​ឡង់ ប្រចាំខេត្តកំព​ង់​ធំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បានគំរាមសមហគ​ម​ន៍តា​មទូ​រ​ស័ព្ទថា “ប្រសិនបើចូលខ្ញុំចាប់ហើយ​​” ខណៈ​ដែល​ស​ហ​គ​មន៍​ទូ​រ​ស័ព្ទ ស្នើកម្លាំងមន្ត្រីឧទ្យា​នុ​រក្ស ដើម្បីចុះល្បា​ត​។

ទោះបីជា​យ៉ាងណា​ក៏​ដោ​យ សហគមន៍នៅតែសម្រេច​ចិ​ត្តចូ​លព្រៃ​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីទៅរៀ​បចំ​ទី​តាំង ដើម្បីប្រារព្ធពិធីបុណ្យព្រៃ​ឡ​ង់ នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុ​ខ​នេះ។ លើសពីនេះទៀ​ត​ ក្រុមល្បាតបាន​ប្រ​ទះ​ឃើញ​ជំរំរប​ស់ជ​ន​ល្មើ​ស ១កន្លែង ព្រមទាំងដកហូតបាន​កាំ​ភ្លើ​ង​​កែច្នៃ ១ដើម អន្ទាក់សត្វ ១ ឧបរកណ៍ឆក់​ ​និងស្លាក់ស្នាមឈើទើបរំ​លំ​ជាច្រើ​ន​ក​ន្លែង និងបានដុតកម្ទេ​ច​ចោ​លនៅ​ហ្នឹ​ងកន្លែ​ង។

ជុំវិញករណីនេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេ​ត្ត​កំ​ពង់ធំ ស្នើទៅកាន់ក្រសួងប​រិ​ស្ថា​ន ជាពិសេសមន្ទី​បរិស្ថាន​ខេត្ត​កំព​ង់ធំ បកស្រាយជុំវិញកា​រ​ហាមឃា​ត់ សហ​គម​ន៍មិ​ន​ឱ្យ​ចុះ​ល្បាត​នេះ​៕ដោយ៖កូឡាប

spot_img
×