Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិរាជ មហាសាច់ ជេរប្រមាថ នគរបាលខេត្តបាត់ដំបង ឥឡូវចូលខ្លួនសុំទោស តែអយ្យការនៅតែបន្តសំ​ណុំ​រឿង​ដ​ដែ​ល

spot_img

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការ​ដ្ឋា​ន​​ន​គរ​បា​ល​ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សូមជម្រាបជូនសា​​ធា​រណជនពិសេសអ្នកនិយមប្រើប្រាស់បណ្តា​ញ​​សង្គម ហ្វេសប៊ុកបានជ្រាប​ថា​ ករណី​បណ្តឹងចុះ​ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ របស់ស្នង​ការដ្ឋា​ន​នគរ​បាល​ខេ​ត្ត​បា​ត់​ដំបង ដែលបានប្តឹង​ម្ចាស់គណនី​ហ្វេ​សប៊ុក​ឈ្មោះ (អធិរាជ មហាសាច់) ​ដែលមានឈ្មោះពិត ហ៊​ត ប៉ូ ភេទប្រុស ឆ្នាំកំណើតថ្ងៃទី ៣០​ ខែ មេសា ឆ្នាំ១៩៧៩ កំពុងស្ថិតនៅក្នុងនាទីអយ្យការ​អ​មសាលា​ដំបូ​ងខេ​ត្តបាត់​​​ដំ​បង​នៅ​ឡើយ ។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាន​ន​គរបាលខេត្ត​បាត់ដំប​ង​៖ ការចូលខ្លួនមកសុំការខន្តី​អ​ភ័​យទោ​ស ការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភា​ព​ និងការទទួលនូវការអប់រំ​ណែ​នាំពីថ្នាក់ដឹកនាំស្នង​ការដ្ឋាន ​របស់ម្ចាស់គណនីហ្វេសប៊ុកអធិរាជ មហាសាច់ កាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នំា ២០២០ នោះគឺជា​សិទ្ធិ និ​ងកាតព្វកិច្ចដែលសាមីខ្លួ​ន​បា​នធ្វើ​ ​។

ដើម្បីបានជ្រាបច្បាស់អំពីករណី​ពា​ក់ព័ន្ធ​ខាង​លើ​នេះ យើងខ្ញុំសូមធ្វើការ​ប​ង្ហាញជូននូវឯកសារទាក់​ទង​​ជាមួ​យ​ករណី នេះសូមសាធារណជនជ្រាប ​​និ​ងកុំមាន​ការ​ភាន់ច្រឡំថា (ជេរប្រមាថហើយ​សុំទោសរួ​ច​ខ្លួ​ន​) នោះ តែការអនុវត្ត វិធានការ​បែបនេះនៅស្នងការ​ដ្ឋា​នន​គរបា​ល​ខេត្ត​បា​ត់​​ដំបង គឺមានចេតនាចង់ឲ្យ​បុ​គ្គលដែលបានប្រព្រឹ​ត្តិនូ​វ​កំ​ហុ​សឆ្គ​ង ស្គាល់នូវកំហុសរបស់​ខ្លួ​ន ហើយហ៊ានទទួលកំ​ហុ​ស និងកែប្រែខ្លួនឲ្យសក្តិសមជា​​​ព​លរ​ដ្ឋដ៏ល្អនៅក្នុងស​ង្គ​ម ជាមួយនេះក៏សូមបញ្ជាក់ជូន​ថា​​ នៅពេលនេះគឺជាឆន្ទានុសិទ្ធិរបស់​អ​យ្យកា​រអ​មសាលាដំបូងខេត្តបាត់ដំបង​ក្នុ​ង​ការ​សម្រេចលើពាក្យបណ្តឹងនោះ​​​នៅ​ឡើយ​ ។

ជាចុងក្រោយសូម​បងប្អូ​នប្រ​ជាព​លរដ្ឋ ក៏ដូចជា​មហាជនគ្រ​​ប់ម​ជ្ឈដ្ឋាន កុំយកគំរូតាមសក​ម្ម​ភាពដែលមិនល្អនាំបង្កឲ្យមាន​កំ​ហុ​ស​​ និងសូមគោរ​ពថ្លែង​អំណ​រ​គុ​ណ ចំពោះរាល់ការចូលរួមគាំទ្ររ​ប​ស់​ប្រជាព​ល​រដ្ឋពីគ្រប់មជ្ឈដ្ឋាន ចំពោះ​កា​រ​បំពេញភារកិច្ចរបស់ក​ង​ក​ម្លាំងន​គរបាល ក្នុងការ​ប​ម្រើជាតិ បម្រើប្រជាពលរដ្ឋ ​ស្របតាមតួនាទី​របស់ខ្លួន​ដែ​លច្បា​ប់បា​ន​កំ​ណ​ត់ ដោយសេចក្តីគោរព៕ដោយ៖កូឡាប

spot_img
×