Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​ស្រី៣​នា​ក់ស្លា​ប់ ដោយសារលង់ទឹកទន្លេ​ នៅស្រុក​ឆ្លូ​ង

spot_img

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្ត​ក្រចេះ បានឲ្យដឹងថា យ៉ាងហោចមានយុវជ​ន​១នាក់ និងយុ​វ​តី២នាក់ បានស្លាប់ក្នុងហេតុការលង់ទឹ​ក​ទន្លេ ខណៈមានយុវជន២នាក់ទៀ​ត​បានរួច​ខ្លួន បន្ទាប់ពីពួកគេបានទៅងូ​ត​ទឹ​កទន្លេ​លេងនៅតំបន់ខ្សាច់ដុះ ស្ថិ​តក្នុង​ភូ​មិថ្មីទី២ ឃុំខ្សាច់អណ្តែ​ត​ ស្រុកឆ្លូង កាលពីម៉ោង៥ល្ងាច​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ និងបានជួបហេតុ​ការណ៍លង់ទឹក។

យុវជន យុវតីរងគ្រោះត្រូវបានគេ​ស្គា​ល់​ថា ១) ឈ្មោះ ធិន ភក្ត្រា ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើត​ ភូ​មិ​ថ្មី២ ឃុំខ្សាច់អ​ណ្តែ​ត ស្រុក​ឆ្លូង​ ។ ២) ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត​ភូ​មិជ្រោយ​ថ្មក្រោ​ម​ ឃុំឆ្លូង ស្រុកឆ្លូង​ ។ ៣) ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ មានស្រុកកំណើតនៅភូមិ​ព្រែ​កសំ​​រោងទី ១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ។

សាកសពរបស់​ពួ​កគេ​ទាំងបីនា​ក់ ត្រូវបានក្រុម​គ្រួ​សារ និងសមត្ថកិច្ចស្រុ​ក​ឆ្លូង ចុះរាវរកឃើ​ញនិងស្រងចេញពីទឹក​ទ​ន្លេ ក្រោយ​រយៈពេលជាង២​ម៉ោ​ង បន្ទាប់ពីជួបហេតុ​ការណ៍លង់ទឹក។

អធិការនគរបាល​ស្រុ​កឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឲ្យដឹងថា នគរបាលជំនាញ​បា​ន ចុះទៅពិនិត្យធ្វើកោសល្យវិ​ច័យ លើសាកសព​ និងបានរកឃើ​ញ​ថា​ ការស្លាប់របស់ពួ​ក​គេទាំ​ងបី​នាក់ គឺផ្តើមដោយសា​រ​លង់​ទឹក៕ដោយ៖កូឡាប

spot_img
×