Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសិក្សាបង្ហាញថា ព័ត៌មា​នក្លែង​ក្លាយ​បា​នធ្វើ​ឲ្យ​កា​រផ្ទុះវីរុស COVID-19 កាន់តែអាក្រក់

spot_img

ព័ត៌មានក្លែងក្លាយនៅលើបណ្តាញទំនាក់​​ទំន​ងសង្គ​ម អាចធ្វើឲ្យការផ្ទុះជំងឺកាន់តែ​អាក្រក់ និងធ្ងន់ធ្ងរឡើង ដូចជាការផ្ទុះវីរុស​ COVID-19 ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅ​ក្នុ​ង​ប្រ​ទេសចិន។ នេះបើតាមការសិក្សាស្រាវជ្រាវ​ដែ​លចេ​ញផ្សា​យនៅថ្ងៃ​សុ​ក្រនេះ។

អ្នកវិទ្យាសាស្រ្តមកពីសក​វិ​ទ្យា​ល័យ East Anglia របស់អង់គ្លេស បានធ្វើការវិភាគទៅលើវិធីដែលព័ត៌មា​ន​ក្លែងក្លា​យប៉ះ​ពាល់​ ដល់ការរាលត្បាត​នៃ​ជំងឺ និងបានលើកឡើ​ង​ថា កិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ម​នុ​ស្សកុំឲ្យធ្វើការចែករំលែកត​គ្នា​នូវព័ត៌មា​នក្លែងក្លែង អាចនឹងជួយសង្រ្គោះជីវិតមនុ​ស្ស​បា​នយ៉ា​ងច្រើ​ន។

“នៅពេលគេនិយាយពីវីរុ​ស COVID-19 មានព័ត៌មានមិ​នត្រឹមត្រូវ និងព័ត៌មានក្លែងក្លាយត្រូវបា​ន​ផ្សព្វ​ផ្សាយនៅ​លើអ៊ី​ន​ធឺណេ​ត​ អំពីថាតើវីរុសនោះមានដើមកំណើ​​តម​ក​ពីអ្វី និងអ្វីដែលធ្វើឲ្យ​វា​រី​ក​រាលដាល”។ នេះជាការបញ្ជាក់រ​ប​ស់​លោក Paul Hunter សាស្រ្តាចារ្យផ្នែកឱសថមកពីសក​ល​វិទ្យាល័​យខា​ង​លើ​។

លោកបន្តទៀតថា “ព័ត៌មានមិនត្រឹម​ត្រូវ (ព័ត៌មានដែលធ្វើឲ្យមានការយល់ច្រឡំ)​ ​អាចធ្វើចរាចរណ៍យ៉ាងលឿ​ន​ ​ហើយវាអាចផ្លាស់ប្តូរអាកប្បកិ​រិ​យារ​បស់​មនុស្ស ទៅកាន់គ្រោះថ្នាក់ខ្លាំង”​។

សូមបញ្ជាក់ថា វីរុសប្រភេទថ្មីដែលមានឈ្មោះ​ផ្លូ​វ​ការថា COVID-19 កំពុងរាតត្បាតយ៉ាងខ្លាំ​ង​នៅក្នុង​ខេ​ត្តហូ​បេ ប្រទេសចិន។ មនុស្សជិត ១.៥០០នាក់បានស្លា​ប់​ដោយ​សារវី​រុ​សដ៏​កាច​សាហា​វនោះ ចាប់តាំងពីវាផ្ទុះកាលពីខែធ្នូ ​ឆ្នាំ​មុនមក។

វាក៏បានចម្លងដល់មនុស្សជិត ៦​៥​.០០០នាក់ផងដែរទូទាំងពិ​ភ​ព​លោក​៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×