Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំចិនប្តេជ្ញា​កា​ត់ប​ន្ថយ​ផ​លប៉ះ​ពា​ល់រ​ប​ស់វីរុស COVID-19 និងរក្សាកំណើន​អ​ភិ​វឌ្ឍ​ន៍សេដ្ឋ​កិ​ច្ច

spot_img

ប្រធានាធិបតីចិន ស៊ី ជីនពីងបានថ្លែងនៅថ្ងៃព្រហស្ប​តិ៍​ម្សិល​មិញថា ចិននឹងអាចមានសមត្ថភាព​កា​ត់ប​ន្ថយ​ផលប៉ះ​ពា​ល់​ ពីការផ្ទុះវី​រុស COVID-19 និងអាចរក្សាបាននូវ​ស​ន្ទុះការអភិវឌ្ឍសេដ្ឋកិច្ច​​រប​ស់​ខ្លួ​ន។

ប្រទេសចិននឹងខិតខំប្រឹងប្រែង​ដើ​ម្បីសម្រេចគោលដៅអភិវឌ្ឍន៍​នៅ​ឆ្នាំ​​នេះ។ នេះជាការបញ្ជាក់របស់មេ​ដឹ​ក​នាំចិនតាមទូរស័ព្ទជា​មួ​យនឹ​ងនា​យករ​ដ្ឋ​ម​ន្រ្តីម៉ា​ឡេ​ស៊ី លោក Mahathir Mohamad។

សេចក្តីរាយការណ៍លើកឡើងថា​ ​លោក ស៊ី ជីនពីងនិយាយថា ​រដ្ឋាភិបាលចិនបានចាត់វិធានកា​រ​យ៉ា​ង​ម៉ឺងម៉ាត់ដើម្បីទប់ស្កាត់វី​រុស ហើយវិធីសាស្រ្តព្យាបា​ល​នៅ​តែបន្តរីកចម្រើ​ន​ទៅមុ​ខ​។

សេចក្តីរាយការណ៍បានដកស្រង់ស​ម្តី​មេដឹ​កនាំ​ចិនថា “យើងក៏នឹងអាចកាត់បន្ថ​​យផ​លប៉ះ​ពាល់នៃ​កា​ររា​ត​ត្បា​ត រក្សាបាននូវសន្ទុះនៃកា​រ​អ​ភិវឌ្ឍន៍សេដ្ឋកិច្ចរប​ស់​ប្រទេ​សចិន និងខិតខំដើម្បីស​​ម្រេច​គោល​ដៅ និងកិច្ចការអភិវឌ្ឍ​ន៍​នៅ​​ឆ្នាំនេះ​”​។

អ្នកបង្កើតគោលន​យោ​បាយ​រ​បស់ចិន បានអនុវត្តនូវវិធា​ន​កា​រ​ជាច្រើន ដើម្បីគាំទ្រដល់សេដ្ឋ​កិ​ច្ច​ ដែលត្រូវបានញាំញីដោ​យ​ការ​ផ្ទុះវី​រុស​កូ​រ៉ូ​ណា ដែលត្រូវគេរំពឹងថា​ នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើ​កំ​ណើ​នសេ​ដ្ឋកិ​ច្ច​ក្នុ​ងត្រី​មា​ស​ទី ១។

សូមបញ្ជាក់ថា​ វីរុសថ្មី COV​ID-19 កំពុងរាតត្បា​ត​យ៉ា​ង​ខ្លាំង និងបានផ្តាច់ជីវិ​​តម​នុស្ស​ជិ​ត​ ១.៥០០នាក់ ចាប់តាំងពីវាផ្ទុះឡើងដំបូងនៅក្នុង​ខែ​ធ្នូឆ្នាំ​មុន និងបានចម្លងទៅកាន់ម​នុ​ស្ស​​ជាង​ ៦០.០០០នាក់៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×