Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយបញ្ហាស្នាមជ្រួញនៅ​ក​ន្ទុយ​ភ្នែក ដោយវិធីសាស្រ្តទាំ​ង​នេះ

spot_img

តើអ្នកកំពុងមានបញ្ហាជ្រួញកន្ទុយ​ភ្នែ​កមែ​នទេ​? កុំបារម្ភ! ខាងក្រោមនេះជាវិធីសាស្រ្ត​​ងា​យៗ​ដើម្បី​បំ​បា​ត់ និងទប់ស្កាត់ប​ញ្ហា​ជ្រួ​ញក​ន្ទុយ​ភ្នែ​ក ៖

១. ទទួលទានទឹកឱ្យបានច្រើនគ្រប់​គ្រា​ន់​ជាប្រចាំ​

នេះជាគន្លឹះដ៏ងាយបំផុតមួយដើម្បី​ដោះ​ស្រាយបញ្ហាជ្រួញកន្ទុ​យ​ភ្នែក! អ្វីដែលអ្នក​ត្រូ​វ​ធ្វើ គឺគ្រាន់តែទទួល​ទា​នទឹ​កឱ្យបានគ្រ​ប់​គ្រា​ន់​រាល់ថ្ងៃ ដើម្បីរក្សាសំណើមនៃស្បែកទប់​ស្កា​ត់ភា​ពជ្រួ​ញត្រ​ង់កៀ​ន​កន្ទុ​យ​ភ្នែក។ ក្រៅពីទឹកធម្មតា អ្នកក៏អាច​ទ​ទួល​ទាន​តែរុក្ខជាតិនិងទឹកផ្លែឈើស្រស់​ៗ​ផ​​ងដែ​រ។

២. លាបទឹកដោះគោលើស្នាម​ជ្រួ​ញទាំ​ង​នោះ​

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ​ជ្រ​ល​ក់​សំឡីក្នុងទឹកដោះគោស្រ​ស់​រួ​ចលា​ប​ផ្ដិ​តៗវាលើស្នាមជ្រួ​ញ។ ក្រៅពីល្អសម្រាប់សុ​ខ​ភា​ព​ឆ្អឹ​ង ការទទួលទានទឹកដោះគោ​ស្រ​ស់ក៏​ចាំ​បាច់​សម្រាប់រាង​កាយ ក្នុងការផលិតកូឡា​ជែ​ន​កាន់តែច្រើននិង​រ​ក្សា​ភាព​ប​ត់បែ​ន នៃស្បែកបានយ៉ាងប្រ​សើ​រ​ផ​ងដែ​រ​។

៣. លាបប្រេងដូង

ប្រេ​ងដូង គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់​ស្បែ​ក​។ អ្វីដែលអ្នក​ត្រូ​វ​ធ្វើ​ គឺគ្រាន់តែលាបប្រេងដូង​លើ​កៀ​នកន្ទុ​យ​ភ្នែ​ក​ជា​ការ​ស្រេ​ច​។

៤. លាបប្រទាលកន្ទុ​យ​ក្រ​ពើ​

ប្រទាលកន្ទុយក្រពើជាប្រភពដ៏ប្រសើរ​នៃ​វី​តាមីន E ដែលល្អសម្រាប់សុខភាពស្បែក​​ទប់ស្កា​ត់​ស្នា​មជ្រី​វជ្រួ​ញ​។ អ្វីដែលអ្នកត្រូវធ្វើ គឺ​គ្រា​ន់តែលាប​សា​ច់ ឬជែលប្រទាលកន្ទុយក្រពើ​លើ​ស្នា​មជ្រួ​ញទុក​ចោល​ សម្រាប់រយៈពេ​ល​ពី​ ​២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញជាកា​រ​ស្រេ​ច​។​

៥. ប្រើប្រាស់ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ​ហា​ន់ត្រ​ស​ក់ជា​បន្ទះស្ដើងៗរួ​ច​បិ​ត​លើ​ស្នាម​ជ្រួញ​។​ ការទទួលទានត្រសក់ជា​ប្រ​ចាំក៏​ជា​វិធី​ដ៏ប្រ​សើ​រ​ផង​ដែរ។ ត្រសក់ជាប្រភពនៃ​ជា​តិ​ទឹ​កនិង​វី​តា​មីន C ដែលមានប្រសិទ្ធភាពទប់​ស្កា​ត់​សញ្ញា​នៃភា​ព​ចាស់​តា​មវ័​យ៕

អត្ថបទ៖ health

spot_img
×