Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​ល្មើស​២​នាក់ ដាក់ថ្នាំសណ្តំស្រ្តីម្នា​ក់​ ដើម្បីយក​ម៉ូ​តូ ក្រោយស្គាល់គ្នាបាន​៥​ថ្ងៃ រួចណាត់ផឹ​ក​ស៊ីចូលក្លឹប

spot_img

ភ្នំពេញ ជនល្មើស២នាក់ដែលជំ​នា​ញដា​ក់ថ្នាំ​សណ្តំយ​កម៉ូ​តូ ត្រូវបានសមត្ថកិច្ច​​ប៉ុស្តិ៍​និរោ​ធ​ សហការជាមួយសមត្ថ​កិ​ច្ចប៉ុ​ស្តិ៍ន​គ​រ​បា​លដង្កោ ធ្វើការឃាត់ខ្លួនក្រោយពីទ​​ទួល​បានពាក្យបណ្ដឹងជន​រ​ង​គ្រោះម្ចា​ស់​ម៉ូ​តូ ហេតុការណ៍នេះបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និ​ង​៤០​នាទី​ព្រឹ​ក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២​០២០ ស្ថិតនៅភោជនីយដ្ឋានភូ​​មិគ្រឹះ​ទ​ន្លេ នៅភូមិកោះនរា សង្កា​ត់និ​រោធ ខណ្ឌច្បារអំ​ពៅ​។

ជនសង្ស័យដែលសមត្ថកិច្ចឃា​ត់​ខ្លួន មានឈ្មោះពេជ្រ លាប អាយុ ២៨ឆ្នាំ មុខរបរកម្មក​រសំ​ណ​ង់ ស្នាក់នៅភូមិត្នោ​ត​ជ្រុំ​៤ ​សង្កាត់បឹ​ង​ទំ​ពុន២ ខណ្ឌមានជ័យ ចំណែកស្រ្តីម្នាក់ទៀតជាជ​​ន​​សង្ស័​យ មិនទាន់ស្គាល់អត្តសញ្ញាណនៅ​ឡើ​យ​ទេ។ រីឯជនរងគ្រោះមានឈ្មោះ​វ​ង្ស​ សុដានីន​ ភេទស្រី អា​យុ២៩ ឆ្នាំមុខរបរ​លក់ផ​លិត​ផ​លតា​មអ​នឡា​ញ និងស្នាក់នៅភូមិ​ទួ​ល​ពង្រ សង្កាត់ចោ​ម​ចៅ​ទី១ ខណ្ឌពោ​ធិ៍​សែន​ជ័​យ​។

បើតាមសម្ដីពីស្ត្រីរងគ្រោះបានប្រាប់​ឲ្យដឹ​ង​ថា រូបនាងនិងជ​ន​សង្ស័​យទាំ​ង​ពី​រនាក់ ទើបតែស្គាល់គ្នាបានរយៈពេ​ល​៤ទៅ​៥ថ្ងៃ​ទេ ​ហើយនៅ​ល្ងាច​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។ រូបនាងនិងជនស​ង្ស័​យ២​នា​ក់ បានណាត់គ្នាមកផឹ​ក​ស៊ី​នៅហាង​មួយ​កន្លែ​ង នៅតាមបណ្ដោយផ្លូវ​លេ​ខ​ ៣​៧១ ក្នុងក្នុ​ង​ភូ​មិម័​ល សង្កាត់ខណ្ឌដង្កោ ​ខណ្ឌដ​ង្កោ​។ ពេលបានជួបគ្នានៅហាងផឹក​ស៊ី​ជនសង្ស័​យ បានហៅស្រាបៀរមកផឹក​នឹ​ងហូប​ក្លែម​ ពេលនោះស្ត្រីរងគ្រោះបានផឹ​ក​អស់​ពី​រកែ​វ ស្រាប់តែជនសង្ស័យ​២នា​ក់នេះ បានលាយគ្រាប់ជីឱ្យផឹ​ក​ ពេល​នោះធ្វើ​ឲ្យអា​ការរបស់នាង​មាន​ស​ភា​ពទ​ន់ ខុសប្លែកពីធ​ម្ម​តា​ បន្ទាប់មកជនសង្ស័​យប្រុស​ស្រី២​នាក់ បាននាំគេទៅចូលក្លឹប​មួ​យកន្លែ​ង ដែលស្ថិតនៅតា​ម​ផ្លូ​វ​វេ​ងស្រេ​ង នៅសង្កាត់ចោមចៅទី​២​ ខណ្ឌ​ពោធិ៍សែ​ន​ជ័​យ ពេលវេលាទៅដល់ក្នុ​ង​ក្លឹប រូបនាងក៏បាន​ស​ន្លប់បាត់ប​ង់ស្មារតី។ ពេលដែលដឹងខ្លួន​ម​កវិញ គឺនៅក្នុងបន្ទប់ផ្ទះសំ​ណា​ក់ ហើយក៏បានបាត់​កា​បូ​បលុយ ទូរស័​ព្ទដៃ និង​ម៉ូតូម៉ា​ក​ហុ​ង​ដាឌ្រីមសង់ ស៊េរីឆ្នាំ ២០២០ ដែលពាក់ផ្លាក​លេខតា​កែវ 1V-3586 ។

ពេលដឹងថា បានបាត់ម៉ូតូរូ​ប​នាង​ក៏បា​នម​ក​ដាក់​ពាក្យ​បណ្ដឹង នៅប៉ុស្តិ៍នគរបា​ល​ដ​ង្កោ ដើម្បីឱ្យសមត្ថកិ​ច្ច​ស្រាវជ្រាវចាប់ជនសង្ស័​យ​ប្រុស​ស្រី​ទាំ​ងពីរនាក់ មកផ្តន្ទាទោ​ស​។​

ស្រ្តីរងគ្រោះ បានបន្តទៀតថា នៅល្ងាចថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមជនសង្ស័យទាំ​ង​ ២នាក់ បានឆាតតាមទូរស័ព្ទមក​បង​ប្អូន​ជីដូ​នមួយ រប​ស់នាង ដើម្បីណាត់គ្នាទៅផឹកស៊ីនៅហា​ងភូមិ​គ្រឹះ​ទ​ន្លេ ដោយជនសង្ស័យ​ បានឃើញបងប្រុស​ជី​ដូន​មួយ ជិះម៉ូតូ​ហុ​ងដាឌ្រី​មសង់ ស៊េរី​ឆ្នាំ២០​២០ដូច​ជាជន​រង​គ្រោះ​ដែ​រ គោលបំណងយ​ក​ទៅ​ដាក់ថ្នាំ​សណ្តំ ដើម្បីយកម៉ូ​តូនិង​កា​បូ​បលុយ និងទូរស័ព្ទ​ប​ន្តទៀ​ត​។

ពេលនោះ បងប្រុសជីដូនមួ​យ​របស់​ជន​នា​រី​រងគ្រោះ បានដឹកនារីរ​ង​គ្រោះ ទៅក៏ឃើញជ​ន​សង្ស័យ​ពីរនាក់ ក៏បានស្គា​ល់ និងក៏បានសុំ​ម្ចា​ស់ហា​ងបិទ​រ​ប​ងទ្វា​រ​ និងរាយការណ៍​ម​ក​សមត្ថ​កិ​ច្ចប៉ុ​ស្តិ៍​នគ​រ​បា​ល​និរោធ ដើម្បីឃាត់ខ្លួនជន​ស​ង្ស័យ​យ​កម​កសា​ក​សួ​រ​។

ក្រោយពីសាកសួរទៅ ​សមត្ថកិច្ចទើប​ដឹ​ងថា ករណីនេះកើតនៅសង្កា​ត់​ដ​ង្កោ ខណ្ឌដ​ង្កោ ទើបសមត្ថកិច្ចប៉ុស្តិ៍ន​គ​រ​បាល​និ​រោធ ប្រគល់ឲ្យជនសង្ស័យ​ មកសមត្ថកិច្ចប៉ុស្តិ៍​ន​គរ​បាលសាមីដើមហេតុ ដើម្បីចា​ត់កា​រ​បន្ត ៕ ដោយ៖កូឡាប

spot_img
×