Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះប្រជាពលរដ្ឋអស់​ខ្ន​ងផ្ទះនិងប៉ះពាល់៦ខ្ន​ងផ្ទះ ស្មើនឹងចំនួ​ន​២​៧ប​ន្ទប់​ មានចំនួន២៩គ្រួសារ

spot_img

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា-Cambodian Red Cross បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី​ ១៤​ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រ​ហ​ម​កម្ពុជា រាជធានីភ្នំពេ​ញ ដឹកនាំដោយ​ លោក ជិ​ន​ ប៊ុនធឿន នាយកប្រតិបត្តិសា​ខា​ បានចុះពិនិត្យ​ពីស្ថា​ន​ភាព​ និងសហការជាមួយអាជ្ញា​ធ​រក្នុ​ងកា​រស្រង់​នូ​វ​ស្ថិតិ​ករណីគ្រោះអគ្គិភ័យដែលបា​ន​ឆាប​ឆេះ​ មូលហេតុបណ្តាលមកពីឆ្ល​ង​​​ច​រន្ត​អគ្គិសនី​ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃ​សុ​ក្រ​នេះ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៦​២​R ក្រុមទី៥ ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ ។


អគ្គិភ័យនេះបានបណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទាំង​ស្រុ​ងផ្ទះ ដែលមានម្ចាស់ឈ្មោះ​​ ​ប៊ូន សារី ភេទ​ស្រី អាយុ៦៨​ឆ្នាំ​​ ធ្វើឈើប្រក់ស​ង្ក័​សី​​ទំហំ ៦ម៉ែត្រគុណ៧ម៉ែត្រ​​ និងម៉ូតូ​២គ្រឿង​ ទ្រព្យសម្បត្តិមួយ​ចំ​នួន​ ហើយបានរាលដាលដល់​ផ្ទះ​អ្ន​កនៅ​ក្បែរខាងចំនួន​៦គ្រួ​​សារ​បន្តិ​ច​បន្តួ​ច​ ។

នាខណៈនោះ​ ក្នុងនាមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកា​ក​បាទ​ក្រហ​មក​ម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានសម្តែងនូវការចូលរួម​សោ​កស្តា​យ​ និងចូលរួមរំលែកនូវទុក្ខ​​លំបាក​ជា​មួ​យគ្រួ​សា​រ​រងគ្រោះ​ទាំ​ងអ​ស់​​ ។ ទន្ទឹមនឹងនេះ​លោកនា​យក​ប្រ​តិបត្តិ​សាខា ក៏សូមអំពាវនាវដល់បងប្អូន​​ប្រជា​ពល​រ​ដ្ឋ​ទាំងអស់​ សូមមានការប្រុងប្រយ័​​ត្នជា​និ​ច្ចនូ​វ​ ភ្លើងទៀន​ ធូប​​​ ចង្ក្រាន​ ហ្គាស​ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ​​​ ​និងការតបណ្តាញ​អ​គ្គិ​សនី ប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេ​ក​ទេ​សម​កត​ឲ្យបា​នត្រឹ​មត្រូ​វ​​ ដើម្បីចៀសវា​ង​នូវគ្រោះអគ្គិភ័​យ​ដែល​អាច​កើតមានឡើងជាយថាហេតុ​ ។

សូមបញ្ជា​ក់៖​​ បន្ទាប់ពីការជួយអន្តរាគម​ន៍​រប​ស់ស​មត្ថ​កិច្ច​យ៉ា​ង​ស​ស្រោក​សស្រាំ​ គ្រោះអគ្គិភ័យបានរលត់​ទៅ​វិ​ញ​ នៅម៉ោង​០៩:៤០នាទីនាថ្ងៃខែឆ្នាំដ​ដែ​ល​ ។ ករណីអគ្គិភ័យនេះ​ បានបណ្តាលឲ្យឆេះ​ផ្ទះប្រជាពលរដ្ឋអស់ទាំ​​ងស្រុ​ងចំ​នួន២​ខ្ន​ងផ្ទះនិង
ប៉ះពាល់៦ខ្ន​ងផ្ទះ។ ខូចខាតទាំងស្រុងចំនួ​ន​២​៧ប​ន្ទប់​ស្មើនិ​ង២៩គ្រួសារ។

ប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិ​យា​​​ល័យ​​អគ្គិភ័យ​ ចំនួន​ ១​៥​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំ​នួន​ ១៥​ ឡាន​ ​ស្មើនឹង​ ​៦០​ ម៉ែត្រគូ​ប​ ។ រថយន្តជំនួយកងរា​ជ​អាវុ​ធហត្ថ​រាជ​ធានី​ភ្នំពេ​ញ​ចំនួន​ ០៣​ គ្រឿង​​ ប្រើប្រាស់ទឹកអស់​​ចំនួន​ ០៣​ ឡាន​ ស្មើនឹង​ ១២​ ម៉ែត្រគូប​ ។ រថយ​ន្ត​ជំនួយ​ក្រុមហ៊ុ​ន​OCICទីក្រុងជ្រោយចង្វា​​ចំនួន​ ០៣​ គ្រឿងប្រើប្រាស់ទឹកអស់​​ចំនួន​ ០៣​ ឡាន​ ស្មើនឹង​ ១២​ ម៉ែត្រគូប​។
រថយន្តជំនួយក្រុមហ៊ុនស្រាបៀរ​ក​ម្ពុ​ជាចំ​នួន​ ០១​ ឡាន​ ប្រើប្រាស់ទឹកអស់ចំនួន​​​ ០១​ ឡាន​ ស្មើនឹង​ ០៦​ ម៉ែត្រគូប​។ រថយន្តជំនួយសាលាខណ្ឌឫស្សី​កែ​វ​ចំនួ​ន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួ​ន​​ ០១​ ឡាន​ ស្មើនឹង​ ០៤​ ម៉ែត្រគូប​ ៕ដោយ៖កូឡាប

spot_img
×