Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ស៊ី គង់​ទ្រី​វ បិទ​ផ្សារ​ឃ្លាំង​រំសេវ ដើម្បីអភិវឌ្ឍ​និង​សាង​ស​ង់​អគារ​​ថ្មី​​សម្រាប់​​វិ​​និយោ​គ ​ដោយឲ្យអាជីវករតូចតាចរកទីតាំងផ្សេង លក់ដូ​របន្ត

spot_img

ភ្នំពេញ​៖ ផ្សារ​ឃ្លាំង​រំសេវ នឹងត្រូវ​បិទ​នៅ​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០២០ដោយ​ម្ចាស់​ផ្សារ គឺ​ឧកញ៉ា ស៊ី គង់​ទ្រី​វ ត្រូវ​ការ​យ​ក​​ទីតាំង​ផ្សារ​នេះ អភិវឌ្ឍ​និង​សាង​ស​ង់​អគារ​ថ្មី​សម្រាប់​​វិ​និយោ​គ​។ ចំណែកអាជីវករមួយចំនួនធំ​មិ​​​នសប្បាយចិត្តដោយសារតែការ​ ​បិទតូបមិនមានស​ង​សំ​ណង ឬទីតាំងសម្រាប់ប្រកប​អា​ជីវកម្មរបស់ពួកគា​ត់។ អាជីវក​រខ្លះ កំពុងតវ៉ា​ដើ​ម្បីស្វែ​ករកដំណោះស្រាយ​សមស្រ​ប​ណាមួយសម្រាប់ពួកគេ។

លោក ស៊ិន វ៉ាន់​នី មេធាវី​ម្នាក់​របស់​ឧកញ៉ា​ស៊ី គង់​ទ្រី​វ ប្រាប់​សារព័ត៌មានក្នុងស្រុក​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​នេះ​ថា​ ​ការបិទ​ផ្សារ​នេះ គឺ​សម្រាប់​អភិវឌ្ឍ​​និង​សាងសង់​អ​គារ​ថ្មី ដោយ​ម្ចា​ស់​​ផ្សារ​ សហការ​ជាមួយ​មជ្ឈមណ្ឌ​ល​ ម៉ុង់ ឌី​យ៉ា​ល់ និង​អ្នកវិនិយោគ​ផ្សេ​​ងទៀ​ត​។
អាជីវករ​ក្នុង​ផ្សារ​នេះ គឺ​បាន​ផុត​អាណ​ត្តិ​​នៃ​​កិច្ច​ស​ន្យា​ជួល តាំងពី​​ចុងឆ្នាំ​២​០១៨​។ ពីខែកុម្ភៈ ដល់​មេសា ឆ្នាំ​២០២០ ម្ចាស់​ផ្សារ មិន​យកថ្លៃជួ​លតូ​ប​ប្រ​ចាំខែ​​​នោះទេ ហើយក៏មិនយកថ្លៃ​លើ​កា​រប្រើ​អគ្គិស​នី​ដែរ​។

មេធាវី​រ​បស់ឧកញ៉ា ស៊ី គង់​ទ្រី​វ​ បានប្រាប់អាជីវករ​នៅ​ផ្សារ​ឃ្លាំង​​រំ​សេវ​​ទាំ​ងអស់ ​ឲ្យ​រក​ទីតាំង​ថ្មី​រៀ​ងខ្លួន​។ ទីតាំង​ផ្សារ​នេះ នឹងត្រូវ​ចាប់ផ្ដើម​សាងសង់​​​អគា​រ​ថ្មី​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​។ អាជីវករ​នៅ​ផ្សារ​ឃ្លាំង​​​រំសេ​វ​ទាំងអស់ មាន​ប្រមាណ​៥០០​នាក់​ ហើយ​មាន​តូប​ចំនួន​៨​០​០​តូប ដោយក្នុងនោះ ម្ចាស់តូបខ្លះ គ្រប់គ្រងតូបលើសពី​មួ​យ​។

​បើតាម​សេចក្តីជូនដំណឹង ដល់អាជីវករទាំងអស់ស្តីពីការបិទផ្សារជាស្ថាពរនៅថ្ងៃទី៣០មេសាខាងមុខនេះ ចេញ​​​នៅ​ថ្ងៃទី​២៣ ខែមករា ដោយ​មេធា​វី​​​ពីររូប​របស់​ឧកញ៉ា ស៊ី គង់​​ទ្រី​វ បានបញ្ជាក់ថា ផ្សារឃ្លាំងរំសេវ នឹងបិទនេះ​ គឺដើម្បីអភិវឌ្ឍន៍ឲ្យមាន​ភា​ពស្រស់បំព្រងក៏ដូ​ច​ជា រួមចំណែកជាមួយរាជរដ្ឋា​ភិ​បា​ល ធ្វើឱ្យរាជធានីភ្នំ​​ពេញ ក្លាយជាទីក្រុងដ៏ស្រស់ស្អាតស័​ក្តិស​មជាបេះដូ​ង​នៃក​ម្ពុ​ជា។

សេចក្តីជូនដំណឹងបានឲ្យដឹងថា “សូមជូនដំណឹងដល់ប​ង​ប្អូនជាម្ចាស់អាជីវករទាំ​ង​អស់ ដែលបានជួលតូបល​ក់​ដូ​រនៅ​ក្នុងផ្សា​រ​ឃ្លាំ​ង​រំសេវ អំពីការអស់សុ​ព​លភា​ព នៃកិច្ចសន្យាជួល​ ដោយបងប្អូនត្រូវរក​ទី​តាំ​ងថ្មី ដើម្បីប្រកបអាជីវកម្មល​ក់​ដូ​ររៀង​ៗ​ខ្លួន ហើយផ្សារត្រូវបិទជាស្ថា​ព​រនៅ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០”។ មូលហេតុដែលសម្រេចបិ​ទ​ផ្សារ គឺដើម្បីអភិវឌ្ឍន៍ឱ្យ​ម​ជ្ឈមណ្ឌ​ល​ ម៉ុង ឌីយ៉ាល់ មានសោភ័ណ​ភា​ព​ស្រស់បំ​ព្រ​ង នឹងរួមចំណែកជាមួយរដ្ឋាភិ​បា​ល ធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទី​ក្រុ​ង​ដ៏ស្រស់ស្អាតស័ក្តិសមជាបេះដូ​ងនៃក​ម្ពុជា និងសាងសង់ជាផ្សារទំ​នើ​បទា​ន់ស​ម័​យ​ថ្មី​។

គណៈកម្មការផ្សារឃ្លាំងរំសេវ បានណែនាំឱ្យអាជីវករទាំ​ង​អស់​ជ្រាប​ជាព័​ត៌​មាន និងស្វែងរកទី​តាំ​ងថ្មី ដើម្បីប្រកបអាជីវកម្មលក់​ដូ​រ​បន្ត​របស់​ប​ងប្អូ​នរៀ​ង​ៗ​ខ្លួន។ ម្ចាស់ទីតាំងផ្សារ​សូ​មមិនទទួល​ខុ​សត្រូវ ចំពោះការបាត់បង់ផ​ល​ប្រយោ​ជ​ន៍ ណាមួយរប​ស់លោ​ក លោកស្រី ដែលមិនបានគោរពតា​ម​សេ​ចក្តីជូនដំណឹងនេះឡើ​យ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×