Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទុះ​ទូ ATM ដើម្បី​លួច​លុយ ស្មាន​ពុំ​ដល់​រងគ្រោះថ្នាក់​ប៊ិះ​ស្លាប់ ខណៈពេល “​ដៃគូ​” ប្រមូល​យក​លុយ ហើយ​រត់​ចោល​… (​មាន​វីដេអូ​)

spot_img

​ចោរ​ម្នាក់​បាន​ទទួល​នូវ​រឿង “​ល្វីង​ជូរចត់​” ក្រោយពេល​ប្រើប្រាស់​ឧស្ម័ន​ហ្គាស ដើម្បី​បំបែក​ទូ ATM មួយ​នៅ Scotland​។​

​ខ្សែ​វីដេអូ​ថត​បាន​ដោយ កាមេរ៉ា​ឃ្លាំមើល ឲ្យឃើញថា ចោរ​រូប​នេះ​បាន​ខ្ទាត​ឡើង​លើ​អាកាស បន្ទាប់​ពី​វា​ប្រឹងប្រែង​ប្រើ​ឧស្ម័ន​ហ្គាស ដើម្បី​បំផ្លាញ​ទូ​រ ATM មួយ នៅ​ទីក្រុង Clydebank ប្រទេស Scotland​។​

​ក្រោយមក​គេ​រកឃើញ​ចោរ​រូបនោះ​បាន​ដេក​សន្លប់ នៅ​កន្លែងកើតហេតុ ដោយមាន​ស្នាម​របួស​ធ្ងន់ធ្ងរ​នៅមុខ និង​ក្បាល​។ វា​បាន​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មហា​ក្សត្រយានី Elizabeth ដើម្បី​ព្យាបាល​។​

​បច្ចុប្បន្ន​ប៉ូលិស​កំពុង​រុករក​ចោរ​ទី​២ ដែល​ឃើញ​បង្ហាញ​វត្ថ​មាន​ក្នុង​ខ្សែ​វីដេអូ ដោយ​វា​ប្រមូល​លុយ​ដាក់​ក្នុង​ថង់​មួយចំនួន រួច​ចាកចេញ​ទៅ​ដោយ​ពុំ​អើពើ​ដល់​ដៃគូ​កំពុង​រង​របួស​។​

​មូលហេតុ​បឋម​នៃ​ការធ្វើ​ឲ្យ​ចោរទី​១ ត្រូវ​របួស​នោះ​គឺ​បណ្តាលមកពី​កម្លាំង​បន្ទុះ​នៃ​ឧស្ម័ន​បានជះ​ទៅលើ ព្រោះ​គ្រាន់តែ​បំណែក នៃ​ទូរ ATM បាន​ខ្ទាត​ធ្លាក់​ទៅ​ឆ្ងាយ ២២​ម៉ែត្រ ពី​កន្លែង​ដើម ហើយ​បង្អួច​ទូរ​កញ្ចក់​នៅ​ជិតៗ​នោះ​ក៏​រង​ការខូចខាត​យ៉ាងដំណំ​ដែរ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ Jamie Mae បាន​សរសេ​រលើ Twitter ថា ៖ “​ខ្ញុំ​បាន​ឃើញ​ផ្សែង និង​ភ្លើង​ឆាបឆេះ​ពី​ទូរ​ដក​លុយ Farmfoods​។ ចោរ​ទាំង​២​បាន​ប្រឹង​ប៊ូ​ម​បញ្ចូល​ឧស្ម័ន​ហ្គាស នៅក្នុង​ទូរ ATM រួច​បន្ទុះ​វា​”៕ សូ​យ​ន​

spot_img
×