Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើរឆ្ល​ងផ្លូ​វ​មិនប្រយ័ត្ន​ ត្រូវម៉ូតូបុករងរ​បួ​សធ្ងន់ នៅស្រុកស្វាយទាប

spot_img

ខេត្តស្វាយរៀង៖ ស្ត្រីវ័យ៥៩ឆ្នាំម្នាក់​បាន​រងរ​បួសធ្ងន់ ខណៈដែលដើរឆ្លងថ្នល់​មិ​ន​ប្រយ័ត្ន ត្រូវម៉ូតូបុកពេញ​ទំ​ហឹង ប៉ើងនិងបណ្តាលដួល​ម៉ូ​តូអូស​ជា​ង១​០ម៉ែត្រ រងរបួស​តែ​ម្ត​ង។
ករណីគ្រោះ​ថ្នា​ក់​ចរា​ច​រណ៍នេះ បានកើតឡើងកាលពីវេលាម៉ោ​ង​១​៨និង១០នាទីព្រលប់ថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ស្ថិ​តនៅ​ក្នុង​ភូមិលៀប ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​ ។

​យោងតាមសមត្ថកិច្ចបា​ន​ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ​មា​នម៉ូ​តូមួយ​គ្រឿ​ង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២​០០​៦ ពណ៌ខ្មៅ ពាក់ផ្លាក​លេ​ខ ភ្នំពេញ 1U6361 បើកបរដោ​យ​ឈ្មោះ​ អ៊ឹង សារុន ភេទប្រុស អាយុ ​២៣ឆ្នាំ មុខ​រប​រក​ម្មកររោ​ង​ចក្រ បច្ចុប្បន្នរស់នៅភូ​មិ រមាំងថ្កោល​ ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល​ ​(ពាក់​មួ​កសុវ​ត្ថិ​ភា​ព)​​ធ្វើដំណើរពីទិសដៅ​ពី កើតទៅលិចលុះម​កដល់​ចំណុចកើតហេ​តុខា​ងលើ ស្រាប់តែមានស្ត្រីរងគ្រោះខា​ង​លើ ដើរកាត់ត្បូងទៅជើងជា​ន់​ហ្វ្រាំង មិន​ជាប់ បណ្តាល​ឲ្យបុកអ្នកថ្មើរជើងដើរឆ្ល​ង​ថ្នល់​ឈ្មោះ​ គល់ សាំ ភេទស្រី អាយុ ​៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ លៀប ឃុំ កណ្តៀងរា​យ ស្រុក ស្វាយទាប ខេត្តស្វាយរៀង រង​រ​បួស​ធ្ងន់ ត្រូវបានសាច់ញា​តិ​បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប​ង្អែ​ក​ស្រុ​ក​​ស្វាយ​ទា​ប​​ ។

ចំណែកឯម៉ូតូ(ខូចខាតស្រា​ល​) បានយកមករក្សា​ទុកនៅ អធិការដ្ឋាននគរ​បា​ល​ស្រុក​ស្វាយ​ទាប ដើម្បីរង់់ចាំធ្វើការដោះ​ស្រា​យគ្នា នៅពេលក្រោយ​ ​៕ ដោយ៖វ៉ៃកូ

spot_img
×