Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល ខេត្តកំពង់ស្ពឺ ជួបពិភាក្សា​ការងារ​ជាមួយ​អង្គភាព​ការពារ​កុមារ លើកិច្ចសហប្រតិបត្ដិការ​ជាមួយ​កងកម្លាំង​នគរបាលជាតិ​

spot_img

​កំពង់ស្ពឺ ÷ នា​រសៀល​ថៃ្ង​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ អញ្ជើញ​ប្រជុំពិភាក្សា​ការងារ​ជាមួយ Mr James McCabe នាយក​ប្រតិបត្តិ CHILD PROTECTION UNIT និង​សហការី អញ្ជើញ​វត្ដ​មាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បូរ៉ា ស្នងការរង ផែន​ការងារ​ព្រហ្មទណ្ឌ លោកស្រី ងិន សុគន្ធា ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។

​ជា​កិច្ច​ចាប់ផ្ដើម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ បាន​សង្ខេប​អំពី​កម្មវត្ថុ​នៃ​បទល្មើស​ដែល​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ នាពេល​កន្លងមក ពិសេស​ទម្រង់​នៃ​បទល្មើស​ពាក់ព័ន្ធ​និង​សកម្មភាព​ប្រ​ព្រឹ​ត្ដ​ជនល្មើស នីតិវិធី​ក្នុង​ការជួយ​ដល់​ជនរងគ្រោះ​និង​ការធានា អំពី​សុវត្ថិភាព​បង្ការ ទប់ស្កាត់ លើ​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ការស្រាវជ្រាវ​បំបែក​ករណី​រហូត​ចាប់​ជនល្មើស​ដែល​ប្រ​ព្រឹ​ត្ដក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់ ស្វែងរក​និង​ផ្ដល់​យុត្ដិធម៌​ជូន​ជនរងគ្រោះ​ក្រុមគ្រួសារ​ជនរងគ្រោះ កន្លងមក​បាន​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គភាព​(CPU)​នគរបាល​បាន​បំបែក​ករណី​ជា​បន្ដបន្ទាប់ និង​កំពុង​ស្រាវជ្រាវ​បន្ដ​ក្នុងករណី​កំពុង​តស៊ូ ។

​ជា​ឆ្លេ​ី​យ​តប Mr James McCabe បាន​អរគុណ​ដល់​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន និង​លោក​ឧត្ដមសេនីយ៍ត្រី ស្នងការរង ទាំងពីរ​រូប​ដែល​បានផ្ដល់​ឱកាស បដិសណ្ឋារកិច្ច​ជូន​ដល់​ក្រុមការងារ​របស់លោក​បាន​សិក្សា​ស្វែងយល់​និង​ស្ដាប់​បាន​នូវ​បញ្ហា​មួយចំនួនទៀត​ដែល​ទាមទារ​អោយមាន​ការបន្ដ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​ពង្រឹង​បាន​លើ​ជំនាញ​ចំពោះមុខ ក្នុងការ​អនុវត្ដ​ន៍​នូវ​វិធានការ​មួយចំនួន​ឈានទៅ​បង្ក្រាប​ស្រាវជ្រាវ​រកឃើញ​ឧក្រឹដ្ឋជន​យកមក​ធ្វើការ​ផ្ដន្ទាទោស​។ តាម​ការបញ្ជាក់​ពី​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ អង្គភាព​ការពារ​កុមារ CPU បានទទួល​បេសកកម្ម​កិច្ចសហប្រតិបត្តិការ ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ពង្រឹង​លើ​កិច្ចការ​ការពារ​កុមារ​រងគ្រោះ​ដោយ​អំពើ​បំពារបំពាន ផ្សេងៗ ចុងក្រោយ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ក្នុងនាម កងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​សូម​សម្ដែង​ការ​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ CPU ដែល​បាន​ជួយ​ការងារ​ដល់​កិច្ច​ស្រាវជ្រាវ​របស់​នគរបាល​ក្នុង​បញ្ចប់​ករណី​ដែល​កើត​នាពេល​កន្លងមក ទទួលជោគជ័យ ទន្ទឹមនឹង​កត្ដា​ជោគជ័យ​ក៏​នូវមាន​បញ្ហា​ប្រឈម​មួយចំនួនទៀត​ដែល​នៅមាន​ការខ្វះចន្លោះ​តិចតួច​ដែល​ត្រូវ​រួមគ្នា​ដើម្បី​ឈានទៅ​សម្រេច​ទាំងស្រុង ៕ ដោយ​៖​កូ​ឡាប​

spot_img
×