Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ថៃ និង​បារាំង ខាតបង់​ចំណូល​យ៉ាងច្រើន ពី​ភ្ញៀវទេសចរ​ចិន ខណៈ​មានការ​ផ្ទុះឡើង នៃ​វីរុស​ផ្លូវដង្ហើម ខូ​វីដ​-១៩ (COVID-19)

spot_img

​ភ្នំពេញ​៖ ប្រទេស​ថៃ និង​បារាំង គឺជា​ប្រទេស ក្នុងចំណោម​ប្រទេស​មួយចំនួនទៀត នៅលើ​ពិភពលោក ដែល​បាន​បាត់បង់​ប្រាក់ចំណូល ដ៏​ច្រើន​សម្បើម ពី​វិស័យ​ទេសចរណ៍ ជាពិសេស​គឺ​បាត់បង់​ប្រាក់ចំណូល ពី​ភ្ញៀវទេសចរ​ចិន ខណៈ​មានការ​ផ្ទុះឡើង នៃ​វីរុស​ផ្លូវដង្ហើម ខូ​វីដ​-១៩ (COVID-19) ឫ​ហៅថា វីរុស​ផ្លូវដង្ហើម​កូ​រ៉ូ​ណា នៅ​ប្រទេស​ចិន ដែល​នេះ​បើតាម​ការចុះផ្សាយ​របស់ CNA ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃទី​១៤​កុម្ភៈ​នេះ​។​

​ប្រទេស​ថៃ ដែល​ធ្លាប់តែ​ទទួលបាន ប្រាក់ចំណូល​ពី​ភ្ញៀវទេសចរ​ចិន ជា​ទឹកប្រាក់​ក្នុង​រង្វង់ ៥០,០០០​លាន​បាត ស្មើនឹង ៤,៦០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ បាន​ត្អូញត្អែ​ថា ក្នុង​រដូវ​ចូល​ចិន​ឆ្នាំ កន្លងមកនេះ ខ្លួន​បាន​បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន​។​

​ចំណែក​ប្រទេស​បារាំង ក៏បាន​ត្អូញត្អែ​ពី​ការបាត់បង់​ប្រាក់ចំណូល ពី​ភ្ញៀវទេសចរ​ចិន ប្រហាក់ប្រហែលគ្នា​នេះដែរ ដែល​បារាំង​ធ្លាប់​បានទទួល​អ្នកទេសច​រ​ចិន​ក្នុង​រង្វង់ ២​លាន​នាក់ ក្នុង​មួយឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ បារាំង​អាច​ខាតបង់​ទឹកប្រាក់ ១,០០០​លាន​អឺរ៉ូ ក្នុងចំណោម​ទឹកប្រាក់​ប្រមាណ ៤,០០០​លាន​អឺរ៉ូ ដែល​បានមកពី​វិស័យ​ទេសចរណ៍​៕ ដោយ​៖​កូ​ឡាប​

spot_img
×