Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអាមេរិកអរគុ​ណ​កម្ពុជា ចំពោះកា​រអនុញ្ញាតឱ្យ នាវាទេសចរណ៍​ ​Westerdam ចូលចត

spot_img

ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួ​យតា​មបណ្តា​ញ​ស​ង្គម Twitter ដោយថ្លែងអំណរគុ​ណ​កម្ពុជា ចំពោះការអនុញ្ញាតឱ្យ នាវាទេសចរណ៍​ ​Westerdam ដែលប្រទេសចំនួ​ន​៤ និងកោះ២ បដិសេធនោះ ឱ្យចូលចតនៅកំពង់ផែ ​ខេ​ត្តព្រះសី​ហ​នុ​។

លោកប្រធានាធិបតី​សហរដ្ឋអាមេរិក​ បានថ្លែងអំណរគុណ​ប្រទេស​ក​ម្ពុ​ជា​ដែលបានទទួល​យកនាវា​​ Westerdam ឲ្យចូលចតនៅ​កំពង់​ផែ​​​ ហើយលោក​ថា​ សហរដ្ឋអាមេរិក​នឹងចង​ចាំ​​អំពើ​ល្អរបស់អ្នក​​។

លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា “សូមអរគុណប្រទេសកម្ពុជាដ៏ស្រ​ស់​បំព្រង សម្រាប់ការទទួលយក ​នាវាទេសចរ​ណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់​ខ្លួ​ន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្ន​ក”។

គួរបញ្ជាក់ថា ​នាវាទេសចររបស់អាមេរិក​ដែ​លមានផ្ទុកអ្នកដំ​ណើរចម្រុះជាតិសាសន៍​ត្រូវបានប្រទេ​ស​ចំនួន៥​ បដិសេធ​មិនឲ្យចូលចតព្រោះតែខ្លាចមានមេរោគ​​កូរ៉ូណា​វីរុស ។

នៅយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានសម្រេច​អនុញ្ញា​ត​​ឲ្យនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុ​ស្ស​ធម៌ដោ​យគ្មាន​កា​ររើសអើងពូជសាសន៍​ ។ ការសម្រេច​ចិត្ត​របស់​​​ស​ម្ដេច​តេជោ​ ហ៊ុន​ សែន​ ទទួល​បាន​​ការគាំទ្រ​ និង​ កោតសរសើរ​ជាសកលតែម្ដង​​​ ៕ដោយ៖កូឡាប

spot_img
×