Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធា​នីភ្នំ​ពេញ បញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ

spot_img

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង បញ្ជូនចោរឆក់ម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ហើយ នាព្រឹកថ្ងៃទ១៥ ខែកុម្ភៈ ឆ្នាំ២០២០។

អាវុធហត្ថរាជធា​នីភ្នំ​ពេញ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ មុំ ណាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជាចោរឆក់ ដែលកម្លាំង​ល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែ​ន​ជ័​យ ឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៩និង១៥នា​ទី បន្ទាប់ពីរូបគេ រួមជាមួយនិងបក្ខពួ​ក​ម្នាក់​ទៀ​ត (រត់គេចខ្លួន) បានធ្វើសកម្មភាពឆក់ទូរស័​ព្ទ​ដៃ ពីប្រជាពលរដ្ឋដែលធ្វើ​ដំ​ណើរ​លើផ្លូ​វ នៅចំណុច មុខបន្ទាយកងពលតូច​ដឹ​កជញ្ជូ​ន៩៩ ផ្លូវបេតុង ភូមិត្រពាំងល្វា​២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ​រាជធា​នីភ្នំ​ពេញ។

ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអា​វុ​ធហ​ត្ថឲ្យ​ដឹងថា រូបគេ រួមនិងបក្ខពួកម្នាក់ទៀត(រត់​គេ​ច​ខ្លួ​ន​) ពិតជាបានធ្វើសកម្ម​ភា​ព​ឆក់ ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋដែ​ល​ធ្វើដំណើ​រលើ​ដ​ង​ផ្លូវ នៅចំណុច ខាងលើ ពិតប្រាកដមែន ដោ​យ​ប្រើមធ្យោ​យ​បា​យ សម្រាប់ឆក់ ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1K-9523។ជនសង្ស័យ បា្រប់ឲ្យ​ដឹង​ទៀតថា កន្លងមកក្នុងអំឡុងខែធ្នូ​ ឆ្នាំ២០១៩ រូបគេ និងឈ្មោះ ហាក់(គេចខ្លូន) បានធ្វើស​ក​ម្មភាពឆក់ទូរស័ព្ទ ពីប្រជាពល​រដ្ឋ​បា​ន ១គ្រឿង ម៉ាក Iphone 6 Plus ដែលកំពុងធ្វើដំណើ​រ​លើដ​ងផ្លូវ​បាន​ស​ម្រេ​ច ហើយយកទៅលក់បា​ន​ប្រា​ក់ ៣០ដុល្លារអាមេ​រិ​ក។

ក្រោយពីធ្វើការសួរចម្លើយជនសង្ស័យ​​រូបនេះ​រួច សមត្ថកិច្ចជំនាញនៃការិយាល័យ​ស្រា​វជ្រា​វបទ​ល្មើ​ស​ព្រ​ហ្ម​ទ​ណ្ឌ​ កងរាជអាវុធហត្ថរាជ​ធា​នី​ភ្នំពេញ បានកសាងសុំណុំរឿង ប​ញ្ជូន​ទៅតុ​លាកា​​រ​ ដើម្បីផ្តន្ទាទោសតាមច្បា​ប់​ហើ​យ នាព្រឹកថ្ងៃទ១៥ ខែកុម្ភៈ ឆ្នាំ២០២០៕ដោយ៖កូឡាប

spot_img
×