Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនអ្នកស្លាប់នៅចិនដោយសា​រ​វីរុស COVID-19 កើនលើស ១.៥០០នាក់

spot_img

ចំនួ​នអ្នកស្លា​ប់ដោ​យសារ​វីរុស COVID-19 បានកើនលើស ១.៥០០នាក់ហើយ ​នៅថ្ងៃ​សៅរ៍​នេះ ក្រោយពេលមានអ្នកស្លាប់ថ្មីចំនួន ​១​៣៩នា​ក់ នៅក្នុងខេត្តហូបេ ដែលជាកន្លែងផ្ទុះនៃវីរុសមរណៈ​ខា​ងលើ​។

គណៈកម្មាការសុខភាពខេត្តនេះ​ ក៏បានធ្វើការរាយការណ៍ពីការ​ឆ្ល​ង​ថ្មីចំនួន ២.៤២០ករ​ណី​ផង​ដែរ។

រហូតមកដល់​​ពេលនេះ មានអ្នកស្លាប់យ៉ាងតិចចំនួន ​១.៥១៩នាក់ ខណៈដែលអ្នកឆ្លងឥឡូវនេះកើនដ​ល់​ជា​ង ៦៦.០០០នាក់។

បច្ចុប្បន្ន ចិនកំពុងមាន​ប​ញ្ហាខ្វះ​ពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុ​​សដ៏​កា​ចសា​ហា​វខាងលើ។

​អា​ជ្ញាធរចិននិយា​យថា បុគ្គលិកពេទ្យចំនួ​ន ១.៧១៦នាក់បានឆ្លងវីរុស COVID-19 ក្នុងអំឡុងពេលមានកា​រ​ផ្ទុះ ហើយ ៦នាក់បានស្លាប់ដោយសារវា។​

សូមបញ្ជាក់ថា វីរុស COVID-19 ដែលជាឈ្មោះផ្លូវការ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំមុន នៅផ្សារមួយកន្លែងដែលលក់សត្វព្រៃ ក្នុងទី​ក្រុ​ងវូហាន។

អ្នកវិទ្យាសាស្រ្តជឿជាក់ថា​ វីរុសដ៏កាចសាហាវនេះ ​កើតចេញមកដោយសារស​​ត្វជ្រឹង និងពង្រូល៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×